សម្តេច​ក្រឡាហោម ស ខេង ជួប​ជាមួយ​ទូត​អាម៉េរិក​ថ្មី​

198
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួបពិភាក្សា​ការងារ​ជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោក Patrick Murphy ជា​អតីត​ឧបការី​រង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​សហ​រដ្ឋអាម៉េរិក​។

​លោក Patrick Murphy បាន​អញ្ជើញ​មកដល់ប្រទេស​កម្ពុជា​កាលពី​ពាក់កណ្តាល​ខែកញ្ញា ដើម្បី​បំពេញ​អាណត្តិ​ការងារ​របស់លោក​ជា​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ថ្មី​ប្រចាំ​កម្ពុជា ក្រោយពី​លោក​បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ខែសីហា​កន្លងទៅ​។​

​លោក Murphy ដែលជា​មន្ត្រីការទូត​អាម៉េរិក​ជាន់ខ្ពស់​ម្នាក់ ដ៏​មានបទពិសោធន៍​អំពី​តំបន់​អាស៊ី បាន​ចូលកាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា បន្ទាប់ពី​តំណែង​នេះត្រូវបាន​ទុក​ឲ្យ​នៅ​ទំនេរ​ជិត​មួយឆ្នាំ​មកហើយ ក្រោយពី​អតីត​ឯកអគ្គរដ្ឋទូត​អាម៉េរិក​មុន គឺ​លោក William A. Heidt បានបញ្ចប់​អាណត្តិ​របស់លោក​នៅ​ចុងឆ្នាំ​២០១៨៕ ល​/Ha