សម្តេច​ក្រឡាហោម ស ខេង ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​នៅ​រសៀល​នេះ​

817
ចែករម្លែក

​ដោយ:មុនី​រ័ត្ន​/​ភ្នំពេញ ៖ តាម​ម​កម្មវិធី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នឹង​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នៅរ​សៀ​ស​ថ្ងៃទី​០៨ ខែវិច្ឆិកា នេះ​។​

​សូមជម្រាបថា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ​។ ​តាម​កម្មវិធី​កម្លាំង​មហាជន និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ចូលរួម​នៅ​វិមានឯករាជ្យ​មាន​ចំនួន ១៣៩៥០​នាក់ និង​នៅមុខ​ព្រះបរមរាជវាំង​មាន​ចំនួន ១២៣០០​នាក់​។​

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយក ដ្ឋ​ឋាន​អង្គរក្ស បាន​ថ្លែងថា ព្រះរាជ​ពិធី​បុ​ណ្យេ​ក​រាជ្យ​ជាតិ ខួប​លើក​ទី​៦៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ខាងមុខនេះ គឺ​ធ្វើ​ខុសពី​បណ្តា​ឆ្នាំមុនៗ គឺមាន​ពីរ ពិធី​ដុត​ទៀនជ័យ នៅ​វិមានឯករាជ្យ និង​មិ​ទ្ទិញ​មហាជន នៅមុខ​វិមានឯករាជ្យ​។ ហើយ​ក្នុងនាម​គណៈកម្មការ​ការពា​រ​សន្តិសុខ គឺ​ចាំបាច់​ការពារ​សុវត្ថិភាព​ឲ្យ​បាន​នៅក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ទាំង​ពិធី​ដុត​ទៀនជ័យ ក៏ដូចជា​ពន្លត់​ទៀនជ័យ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​។​

​លោក​បន្តថា ព្រះរាជ​ពិធី​បុ​ណ្យេ​ក​រាជ្យ​ជាតិ​ខួប​លើក​ទី​៦៥ ឆ្នាំនេះ គឺ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ចំនួន​បី​ចំណុច គឺ​ទី​១.​នៅ​វិមានឯករាជ្យ ទី​២.​នៅ​ព្រះបរមរាជវាំង និង​ទី​៣.​នៅតាម​ដងផ្លូវ​។ នៅ​វិមានឯករាជ្យ​នៅ​ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា មាន​ពិធី​ដុត​ទៀនជ័យ និង​ព្រះមហាក្សត្រ ស្តេចយាង​ត្រួតពល ដែល​អមដំណើរ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មក​មិ​ទ្ទិញ​មហាជន​នៅមុខ​វាំង​។ ហើយ​នៅ​វិមានឯករាជ្យ គឺ​សមត្ថកិច្ច​រៀបចំ​ការពា​រ​សុវត្ថិភាព​តាំងពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ព្រោះ​គេ​ត្រូវដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ នៅ​ព្រះ​បរម​រូប​។ ហើយ​នៅ​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា ពេលដែល​ព្រះមហាក្សត្រ​ដុត​ទៀនជ័យ​ហើយ ព្រះអង្គ​យាង​ទទួល​បដិសណ្ឋារកិច្ច​ពី​ឥស្សរជន​ជាន់ខ្ពស់​មួយចំនួន ហើយ​ព្រះអង្គ​នឹង​យាង​ត្រួតពល​មួយ​ជុំ​វិមានឯករាជ្យ ព្រះអង្គ​នឹង​យាម​តាម​ព្រះទីនាំង​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន មក​មុខ​វាំង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ បាន​បញ្ជាក់ថា នៅក្នុង​ពិធី​មិ​ទ្ទិញ គឺ​ព្រះមហាក្សត្រ ត្រូវ​ត្រួតពល សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សន្ទរកថា និង​តាម​កម្មវិធី​ផ្សេងៗ គឺ​សមត្ថកិច្ច​ហ៊ុ​ព័ន្ធ​មិន​ឲ្យ​មហាជន​ឆ្លងកាត់​នោះទេ​។ ចំណែក​ផ្លូវទឹក​ក៏​មិន​អនុញ្ញាត​ឲ្យ​ដែរ គឺ​សុំ​កុំ​ឲ្យ​នាវា​ឆ្លងកាត់​ពី​ម៉ោង​៥​ភ្លឺ រហូត​ទៅដល់​ម៉ោង​១២​ថ្ងៃត្រង់ ដើម្បី​ទុក​ឲ្យ​ពិធី​មិ​ទ្ទិញ​ដំណើរការ​បានល្អ មិនមាន​ការរំខាន​។ ហើយ​សូម​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យោគយល់​ចំពោះ​ការបិទ​បើកផ្លូវ​របស់​សមត្ថកិច្ច​៕​B/