សម្តេច​ក្រឡាហោម ស ខេង បន្ត​អំពាវនាវ​ឲ្យ​នគរបាល​និង​ប្រជាពលរដ្ឋ​ចូលរួម​យុទ្ធនាការ​ពាក់​មួ​ក​សុ​វត្ថិភាព​ដោយ​ស្មារតី​ភ្ញាក់រលឹក​ខ្ពស់​

364
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ ណ៍​ផ្លូវគោក បាន​សម្ដែង​នូវ​សេចក្ដីត្រេកអរ​ចំពោះ​លទ្ធផល​ជា​បន្តបន្ទាប់​នៃ​ការអនុវត្ត​យុទ្ធនាការ​រឹតបន្តឹង​ការពាក់​មួកសុវត្ថិភាព​លើ​អ្នកធ្វើដំណើរ​តាមមធ្យោបាយ​ម៉ូតូ​ទូទាំងប្រទេស​រយៈពេល​១ ខែ ដែល​បាន​ដាក់ចេញ​ចាប់តាំងពី​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០១៩ កន្លងមក​។

សម្តេចក្រឡាហោម ស ខេង អញ្ជើញពាក់មួយសុវត្តិភាពជូនសិក្សានុសិស្សនាពេលកន្លងមក ៕(រូបថតហ្វេសបុកផ្លូវការរបស់សម្តេចក្រឡាហោម )

​សម្តេច​ក្រឡាហោម ស ខេង បានធ្វើការ​កត់សម្គាល់​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​តាមរយៈFacebook​ផ្លូវការ​របស់​សម្តេច​ថា​ចាប់តាំងពី​បាន​អនុវត្តន៍យុទ្ធនាការ​ពាក់មួក​សុ​វត្ថិភាព​មកយើង​សង្កេតឃើញថា​ កងកម្លាំង​មាន​សមត្ថកិច្ចពិសេស​នគរបាល​ចរាច​រណ៍​ទូទាំងប្រទេស​បានខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​យ៉ាងសកម្ម​គួរ​ឲ្យ​កោតសរសើរ ក្នុង​យុទ្ធនា​ការអប់រំ​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ធ្វើយ៉ាងណា​ឲ្យ​អ្នកដំណើរ​តាម​ម៉ូតូ​ទាំងអស់ត្រូវតែ​ពាក់មួក​សុវត្ថិភាព​ជាដាច់ខាត ។សម្តេច​ក្រឡាហោម ស ខេង ក៏បាន​កោតសរសើរ​និង​អរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​អនុវត្ត​ន៍យុទ្ធនាការ​ដ៏មាន​សារសំខាន់​នេះ​ដើម្បី​រក្សា​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​និង​សូម​អធ្យាស្រ័យ​ចំពោះ​វិធាន​ការឃាត់​ម៉ូតូ​ទុក​ដើម្បី​តម្រូវ​ឲ្យ​បងប្អូន​ទិញ​ឬ​រក​មួកសុវត្ថិភាព​ម​កពាក់​ទើប​អនុញ្ញាត​ឲ្យ​បន្តដំណើរ ។​


​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ទាំងស្រុង​ថា​៖«​បងប្អូន​ជនរួមជាតិ​ជាទីគោរព​!នៅថ្ងៃនេះ​ខ្ញុំព្រះករុណាខ្ញុំ​សូម​សម្ដែង​នូវ​សេចក្ដី​ត្រេកអរ​ចំពោះ​លទ្ធផល​ជា​បន្តបន្ទាប់​នៃ​ការអនុវត្ត​យុទ្ធនាការ​រឹតបន្តឹង​ការពាក់​មួកសុវត្ថិភាព​លើ​អ្នកធ្វើដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​ទូទាំងប្រទេស​។​ចាប់តាំងពី​យើង​បាន​អនុវត្តន៍​មក​ខ្ញុំព្រះករុណាខ្ញុំ​សង្កេតឃើញ ថា​កងកម្លាំង​មាន​សមត្ថកិច្ច​ពិសេស​នគរបាល​ចរាច​រណ៍​ទូទាំងប្រទេស​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​យ៉ាងសកម្ម​គួរ​ឲ្យ​កោតសរសើក្នុង​យុទ្ធនា​ការអប់រំ​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ធ្វើយ៉ាងណា​ឲ្យ​អ្នកដំណើរ​តាម​ម៉ូតូ​ទាំងអស់​ត្រូវតែ​ពាក់មួក​សុវត្ថិភាពជា​ដាច់ខាត »​។​

​សម្តេច​ក្រឡាហោម​បាន​បន្ត​ទៀ​ថា​៖ «​ទន្ទឹមនឹងនេះ​ខ្ញុំព្រះករុណាខ្ញុំ​ក៏​សូម​កោតសរសើរ​និង​អរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​អនុវត្ត​យុទ្ធនាការ​ដ៏ មាន​សារសំខាន់​នេះ​ដើម្បី​រក្សា​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​និង​សូម​អធ្យាស្រ័យ​ចំពោះ​វិធាន​ការឃាត់​ម៉ូតូ​ទុក​ដើម្បី​តម្រូវ​ឲ្យ​បងប្អូន​ទិញ​ឬ​រក​មួកសុវត្ថិភាព​ម​កពាក់​ទើប​អនុញាត​ឲ្យ​បន្តដំណើរ ។ ខ្ញុំព្រះករុណាខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​សម​ត្ថ​កិច្ច​នគរបាល​ចរាច​រណ៍​និង​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ចូលរួម​ក្នុង យុទ្ធនាការ​រយៈពេល​១​ខែ​នេះហើយ​បន្ទាប់ពី​បញ្ចប់​យុទ្ធនាការ​នេះ​សូម​បងប្អូន​បន្ត​អនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ដោយ​ស្មារតី​ភ្ញាក់រលឹក​ខ្ពស់​ដើម្បី​ការពារ​សុវត្ថិភាព​យើងទាំងអស់គ្នា​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្ដីសុខ សេចក្ដីចម្រើន និង​សុភមង្គល​ក្នុង​ជីវិត​» ។​

លោកឧត្តមសេនិយ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញក្នុងយុទ្ធនាការរឹតបន្តឹងការពាក់​មួកសុវត្ថិភាព​លើ​អ្នកធ្វើដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​ទូទាំងប្រទេស​ ៕

​គូរ​ជម្រាបជូន​ដែរ​ថា​៖​អនុវត្តន៍តាម​ការណែនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃនិង​ជា​ប្រធាន​គណៈ​ក​ម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ គោក​ដែល​បាន​ដាក់ចេញ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នា​ថ្ងៃទី១៧ ខែកក្កដា ក្នុងការ​កាត់បន្ថយ​ចំនួន​ជនរងគ្រោះ​ដែល​ស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគ​របាល​ជាតិ​បានដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​ចាប់ផ្តើម​ចាត់វិធានការ​ជំរុញ​ការពាក់​មួកសុវត្ថិភាព​ដល់​អ្នកជិះ​ទោច​ក្រយានយន្ត​និង​អ្នកបើកបរ​ត្រីចក្រយានយន្ត​គ្រប់រូប ។​

​វិធានការ​នេះ​បាន​អនុវត្ត​នន៍ៅ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​ដោយ​ធ្វើ​ការឃាត់​តម្រូវ​ឲ្យ​រក​មួកសុវត្ថិភាព​មក​ពាក់​រួច​ទើប​អនុញ្ញាត​ឲ្យបន្តដំណើរ​ដោយ​មិន​ពិន័យ រយៈពេល​១​ខែ គិតពី​ថ្ងៃទី​១៩​ខែកក្កដា ឆ្នាំ ២០១៩ ។វិធានការ​នេះ​ជាការ​ឆ្លើយតប​ទៅនឹង​កំណើន​ជនរងគ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ភាគច្រើន​មាន​ដល់​ទៅ ៧៦% ជា​អ្នកជិះ​ម៉ូតូ​ក្នុងនោះ​មាន​ចំនួន ៧៩% មិន​ពាក់មួក​សុវត្ថិភាព​ពេល​មាន​គ្រោះថ្នាក់​ហើយ​ដែល​ត្រូវ​រង​ការ​ប៉ះទង្គិច​ក្បាល ៕BR/Ha