សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​កាត់​ឬ​សសី​មា​ព្រះវិហា​វត្ត​ព្រែក​ផ្គាំ នៅ​ស្រុក​ពោធិ៍​រៀង​

1392
ចែករម្លែក

ដោយ​:​ចាន់ ថន​/​ព្រៃវែងៈ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ជា អធិបតី​ពិធី​បញ្ចុះ ខ​ណ្ឌ័​សីមា វត្ត​”​សិរី​វិជ្ជា​” ហៅ​វត្ត​ព្រែក​ផ្គាំ ស្ថិតក្នុង ភូមិ​ព្រែក​ផ្គាំ ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០១៨​។​ពិធី​នេះ​ក៍មាន​វត្តមាន​ចូលរួម​ពី​លោក ស្បោង សារ៉ាត់​ប្រធាន ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត ប្រធាន​សាលាដំបូង​និង អយ្យការ​អម សាលាដំបូង​ខេត្ត​កងកម្លាំង​ទាំង បី​ស្ថាប័ន មន្ត្រី​សាលាខេត្ត គយ​រដ្ឋ​ករ​និង​កាំកុងត្រូល​ខេត្ត​ព្រះសង្ឃ អភិបាលក្រុង ស្រុក ទាំង​១៣​យុវជន​កាយ​រិ​ទ្ធ​សិ​ស្សា​នុ សិស្ស តាជី យាយជី​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ​។​

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​កាត់​ឬ​សសី​មា​ព្រះវិហា​វត្ត​ព្រែក​ផ្គាំ នៅ​ស្រុក​ពោធិ៍​រៀង​(រូបចានថន)

​ក្នុងឱកាស​នោះ​សម្ដេច​ក្រឡាហោម​មានប្រសាសន៍​សួរសុខទុក្ខ​ដល់​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ទីជិត​ឆ្ងាយ​ដែល​មក​ចូលរួម ក្នុង​ពិធី​នេះ​។​សម្ដេច​ក៏បាន ជួយ​ដោះស្រាយ​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ និង​ជួយ​ថ្លៃ​ជំពាក់​ប្រាក់​កសាង​វត្ត សរុប​ចំនួន ២៩.៩០០​ដុល្លារ​នៅ​វត្ត​”​សិរី​វិជ្ជា​”​និង​ជូន​ថវិកា​មួយចំនួន​ដល់​យាយជី តាជី លោកគ្រូ​អ្នកគ្រូ សិ​ស្សា​នុ សិស្ស និង​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ពោធិ៍​រៀង ៕​មន​