សម្តេច​ក្រឡាហោម ៖ ​ការងារ​ដែលមាន​ចំពោះមុខ​ក្នុង​ខេត្តបាត់ដំបង​មាន​បី​ចំណុច

413
ចែករម្លែក
  • 31
    Shares

ដោយ:ប៊ុន​ណាត​/បាត់ដំបង ៖ ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ​ឆ្នាំ​២០១៩​នៅក្នុង​ពិធី​បិទ​ស្និបាត​បូកសរុប​ការងារ​ប្រ​ចាំ​ឆ្នាំ​២០១៨ ​និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩ ​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ​ សម្តេចក្រឡា​ហោ​ម ​ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​​សួង​មហាផ្ទៃ​បាន​លើកឡើងថា​ ​ការងារ​ដែលមាន​ចំពោះមុខ​ក្នុង​ខេត្តបាត់ដំបង​មាន​បី​ចំ​ណុ​ច​ធំៗ​។​

សម្តេច​ក្រឡាហោម ​ស ខេង ​បាន​បញ្ជាក់ថា​ ចំណុច​សំខាន់​ទី​១.​គឺ​ការងារ​គ្រ​គ្រង​ប្រជា​ពល​​រដ្ឋ​នៅ​ទូទាំង​ខេត្ត​ដោយ​បា​មន​គ្រប់គ្រង​បានល្អ​ច្រើន​ហើយ ​ប៉ុន្តែ​ក៏​នៅមាន​ខ្វះ​ចន្លោះ​​ ​ត្រូវ​ចូលរួម​ថែមទៀត​។ ​នៅតាម​បណ្តា​ស្រុក ក្រូ​ង​ទាំង​១៤​មាន​ក្រុមការងារ​ចុះជួយ ​ដើម្បី​ងាយស្រួល​ទំនាក់ទំនង​គ្នា​ដូចជា​ស្រុក-ឃុំ​ណា​ខ្វះខាត​ទឹក​ប្រើប្រាស់​អាចជួយ​ដោះស្រាយបាន​ទាន់ពេលវេលា​។ ​នៅ​បាត់ដំបង​សំណាង​ណាស់​ដោយមាន​កន្លែង​តំកល់​ទឹក​ទុកជា​ច្រើន​កន្លែង​ដូចជា​ទំនប់​បង្ហៀរទឹក​ក​ង្ហ​ត​នៅ​ស្រុក​បាណន់ ទំនប់​ស្ទាក់​ទឹក​នៅ​សេ​កសក​ស្រុក​រតនមណ្ឌល​ និង​អាងទឹក​កំពីងពួយ​អាច​រក្សា​ទឹក​ទុក​រាប់​លាន​ម៉ែ​ត្ត​គូប​។ ​ចំណុច​សំខាន់​ទី​២.​គឺ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​នាំ​កូនចៅ​មកចាក់​
​ថ្នាំ​​​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ ឬ​សត្វ​ដទៃ​ខាំ​តាម​​របាយការណ៍​របស់​ម​ន្ទីរ​សុខា​ឋ​ផិ​បាល​ខេត្ត​ក្នុង​មួយថ្ងៃ​មាន​អ្នក​មកចាក់​ថ្នាំ​បង្ការ​ប្រមាណ​៥០០នាក់​ ប៉ុន្តែ​ខាង​វិទ្យាស្ថាន​ប៉ា​ស្ទ័រ​ផ្តល់ជូន​តែ​១០០​នាក់​។​ ដូច្នេះ​កត្តា​សំខាន់​គឺ​មិនត្រូវ​ឲ្យ​ឆ្កែ​ខាំ​ឬ​សត្វ​ដទៃ​ខាំ​ក្រ​ញ៉ៅ​។ ​បើ​ឆ្កែ​ខាំ​ហើយ​ឆ្កែ​នោះ​ឆ្កួត​គឺ​ទឹកមាត់​របស់​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ហើយ​សំខាន់​ថ្នាំ​បង្ការ​នេះ​ អាច​ចាក់​ឲ្យតែ​អ្នក​ដែល​សត្វ​ទើបតែ​ខាំ​ឬ​ក៍​មិនទាន់​ខាំ​។ ​ទី​៣.ចំពោះ​មជ្ឈការ​និង​វិសហមជ្ឈការ​គឺជា​បញ្ហា​ធំ​សម្រាប់​ឆ្នាំ២០១៩-២០២០​ព្រោះ​យើង​សម្រុក​ធ្វើការ​នៅ​ថ្នាក់ជាតិ​១០​ឆ្នាំ​និង​រៀបចំ​ធ្វើ​បន្តទៀត​ គឺ១.បង្កើន​ការផ្ទេរ​មុខងារ​និង​ធនធាន​, ២.​ការ​ផ្ទេរ​បុគ្គលិក​ពី​ថ្នាក់ជាតិ​មក​ថ្នាក់ក្រោម​ជាតិ​។ ​ក្របខណ្ឌ​នៅ​ក្រសួង​ឥឡូវ​ផ្ទេរ​មក​ខេត្ត​។​
​ការកែសម្រួល​រចនាសម្ព័ន្ធ ប្រព័ន្ធ​ក្រុង ស្រុក​នឹង​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ​ និង​៤.​ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​ដល់​មូលដ្ឋាន​។​ នៅក្នុង​ដំ​ណាក់​កាល​ថ្មី​នេះ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ត្រូវ​យកចិត្តទុកដាក់​បើ​នៅតែ​បណ្តែត​បណ្តោយ​តទៅទៀត​ យើង​មិន​ទទួលបាន​ជោគជ័យ​ទេ​។​

ក្នុងឱកាស​នោះដែរ​សម្តេច​បាន​បំពាក់​គ្រឿង​ឥស្សរ​យ​យស​ជូន​មន្ត្រីរាជការ​ និង​ប្រគល់​ថវិកា​ដល់​រដ្ឋបាល​ខេត្ត​ចំនួន​បី​លាន​រៀល ប្រគល់ជូន​ក្រុម​ប្រឹក្ស​ស្រុក ក្រុង​និង​ប៉ូលិស​ប៉ុស្តិ​ក្នុង​ម្នាក់​៤​ៗ​ន​រៀល​៕B/