សម្តេច​ក្រឡាហោម ៖ ​និវត្តន៍​ជន​ខ្មែរ​មិន​ចូលចិត្ត​នៅ​មជ្ឈមណ្ឌល​មនុស្ស​ចាស់​ដូច​និវត្តន៍​ជនបរទេស​ទេ​

349
ចែករម្លែក

ដោយ:ប៊ុន​ណាត​/​បាត់ដំបង ៖ ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន​ជា​មន្ត្រីរាជការ​ស៊ីវិល សមា​​ជិ​ក​សមាគម​អតីតយុទ្ធជន​ជា​ជនពិការ​ក្នុង​ក្រុង​បាត់ដំបង​ចំនួន​២,៧១៦​នាក់​ នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ​កាលពី​ព្រឹក​ថ្ងៃទី​៨ ​ខែ​មេសា​ ឆ្នាំ​២០១៩​សម្តេច​ក្រឡាហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សូង​មហាផ្ទៃ​និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​បាត​ដំបង​បាន​មាន​ប្រ​សាសន៍​ថា​”​និវត្តន៍​ជន​ខ្មែរ​មិន​ចូលចិត្ត​នៅ​ម​ជ្ឈ​
​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ដូច​និវត្តន៍​ជន​​បរទេស​ទេ​”​។​

សម្តេច​ក្រឡាហោម​បានបញ្ជាក់​ថា​ ជាក់​ស្តែង​នៅ​ស្រុក​ខ្មែរ​យើង​មន្ត្រីរាជការ​ស៊ីវិល​ក្រោយ​ចូលនិវត្តន៍​ក៍​ដូចជា​ជន​ចាស់ជរា​ទូទៅ​ចូលចិត្ត​នៅផ្ទះ​ជួបជុំ​កូនចៅ ជួបជុំ​គ្រួសារ​ឬ​ជួយ​មើល​ចៅ​ឱ្យ​កូន​ទៅធ្វើ​ការរកស៊ី​មិន​ចូល​ចិត្ត​ទៅ​រស់នៅក្នុង​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ដូចជា​មនុស្ស​ចាស់​ឬ​និវត្តន៍​ជន​នៅ​បរទេស​ទេ​។​
សម្តេច​បាន​បន្តថា​ រាជរដ្ឋាភិបាល​ដែលមាន​សម​តេ​វ​តេ​ជោ​ ហ៊ុន សែន​ ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​ និង​មាន​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា ​ជា​ក្រសួង​មួយ​មាន​កាត​ងារ​ច្រើន តែ​ខ្វះ​កម្លាំង​ក្នុងនោះ​ទទួល​មន្ត្រី​ចូលនិវត្តន៍​ទាំង​ស៊ីវិល ទាំង​យោធា​ផង​។ ​ពេលណា​មាន​មន្ត្រី​ចូលនិវត្តន៍​ទៅឱ្យ​ក្រសួង​សង្គមកិច្ច​ គេ​ដាក់ចូល​ក្នុង​បញ្ជី​ហើយ​រៀបចំ​ប្រាក់​សោធន​និវត្ត​ និង​គោលនយោបាយ​ផ្សេងៗ​ទៀត ​សម្រាប់​អ្នក​ចូល​និ​វតន​តន៍​។ ​ក្នុងនាម​​រាជរដ្ឋាភិបាល​មិនបាន​បំភ្លេច​និវត្តន៍​ជន​ទេ​។ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​មួយ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន​ មិនមែន​ចេះតែ​ប្រើ​មនុស្ស​ពេល​មាន​កម្លាំង​ពលំ​ដល់​​ពេល​បាត់បង់​ពលកម្ម​បោះបង់ចោល​នោះទេ​។​ ​បុ​ន្តែ​មាន​អ្នកខ្លះ​ចូលនិវត្តន៍​នៅមាន​កម្លាំង​ពលំ​អាចធ្វើ​ការ​បាន ​គាត់​អាចជួយ​ធ្វើការ​ក្នុង​គណបក្ស​ស្រុក​ ឬ​ខេត្តហើយ​យើង​បានផ្តល់​​ប្រាក់ឧបត្ថម្ភ​ពីលើ​ប្រាក់​ចូលនិវត្តន៍​ថែមទៀត​។​ ចំណែក​អ្នក​ចូលនិវត្តន៍​មាន​សុខភាព​មិនសូវ​ល្អ មិនសូវ​រឹងមាំ​គាត់​ក៏​សម្រាក​នៅផ្ទះ​ជាមួយ​កូនចៅ​។​

សម្ដេចបន្ដថា នៅ​ស្រុក​យើង​ខុសពី​បណ្តា​ប្រទេស​​នៅ​ខាងលិច​ឬ​ប្រទេស​នៅ​ខាងកើតៗ​វប្បធម៌​នៅ​ប្រទេស​ខាងលិច ​គេ​មាន​មជ្ឈមណ្ឌល​ស្នាក់នៅ​របស់​មនុស្ស​ចាស់​សម្រាប់​ពេល​មន្ត្រី​គេ​ចូលនិវត្តន៍​។​ នៅពេល​សុខភាព​គាត់​មិនសូវ​ទៀងទាត់​គេ​មិន​នៅផ្ទះ​ទេ​គេ​យកទៅដាក់​នៅ​មណ្ឌល​ថែទាំ​មនុស្ស​ ព្រោះ​មាន​អ្នកទទួលខុសត្រូវ​ថែទាំ​សុខភាព ផ្តល់​អាហារូបត្ថម្ភ​យ៉ាង​​ត្រឹមត្រូវ​។ ​ចំណែក​មនុស្ស​ចាស់​នៅ​ស្រុក​យើង​ពេល​ចូល​និវត្ត​មិន​ចូលចិត្ត​ទៅ​រស់នៅក្នុង​ម​ជ្ឈ​​មណ្ឌល​ស្នាក់នៅ​មនុស្ស​ចាស់​ទេភាគច្រើន​បំផុត​គឺ​ចង់​នៅផ្ទះ នៅ​ជាមួយ​គ្រួ​សារបាន​​ឃើញ​មុខ​កូនចៅ ចៅទួត​និង​មួយចំនួន​សុខ​ចៅ​នៅ​មើល​ចៅ ​ដើម្បីឱ្យ​កូន​ចេញ​ទៅរក​ការងារ​ធ្វើ​ទៀតផង​៕B/



#