សម្តេច​ក្រឡ​លា​ហោម ស ខេង ជួប​ជាមួយ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​

516
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​រសៀល​ល​ថ្ងៃទី​០៧ ខែ​វិ​ច្ឆ​កា​នេះ សម្តេច​ក្រឡ​លា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួបពិភាក្សា​ការងារ​ជាមួយ​លិ​ក​ស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​ល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

លោកស្រី រ៉ូ​ណា ស្មី​ត នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា នេះ ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​រួមមានៈ នៅវេលា ម៉ោង​០៩:៣០​ព្រឹក ជំនួប​ប្រជុំ​ជាមួយ​លោក​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ បន្ទាប់មក​នៅវេលា​ម៉ោង​១១​ព្រឹ្ក ជំនួប​ប្រជុំ​ជាមួយ លោកស្រី អៀ​ត សុភា រដ្ឋលេខាធិការ ជួសមុខ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ហើយ​នៅវេលា​ម៉ោង​២​រសៀល ជំនួប​ប្រជុំ​ជាមួយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ជំនួប​ប្រជុំ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​សូមជម្រាបថា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ជួប​ជាមួយ​លោក​ជា សុផារ៉ា រដ្ឋមន្ត្រី​រៀបចំ​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ និង​សំណង់ លោក​ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ លោក​កែវ រ៉េមី ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក​អង្គ​វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជួប​ជាមួយ​មេដឹកនាំ​គណបក្សនយោបាយ​មួយចំនួន រួមទាំង​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ផងដែរ​៕ ល​