ដោយៈតារារិទ្ធ(ភ្នំពេញ)៖នៅក្នុងជំនួបជាមួយលោកអគ្គនាយកអង្គការពាណិជ្ជកម្មពិ ភពលោកនៅទីក្រុងហ្សឺណែវប្រទេសស្វីសនាព្រឹកថ្ងៃទី៣ខែកក្កដានេះសម្តេចតេជោនា យករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាទោះបីយើងទទួលបាន EBA កម្ពុជាក៏មិនអាចក្លាយជាប្រទេសអ្នកមានបានដែរប៉ុន្តែបើបាត់ បង់ EBAក៏កម្ពុជាមិនស្លាប់នោះដែរ ។ នេះបើយោងតាមការបញ្ចាក់របស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។
លោក កៅ គឹមហួន បានឲ្យដឹងថា៖ក្នុងជំនួបនោះផងដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកអំពីស្តង់ដារ ២ ឬ ស្តង់ដា ៣នៅក្នុងសហភាពអឺរ៉ុប ពិសេសពាក់ព័ន្ធជាការត្រៀមដកEBA ពីកម្ពុជាដោយសភាអឺរ៉ុបនេះដោយសម្ដេចបានគូសបញ្ជាក់ផងដែរជា មួយលោកអគ្គនាយកអង្គការពាណិជ្ជកម្ម ពិភពលោកថាទោះបីយើងទទួលបាន EBA កម្ពុជាក៏មិនអាចក្លាយជាប្រទេសអ្នកមានបានដែរ ប៉ុន្តែបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់នោះដែរ ។ ទោះជាយ៉ាងណាសម្ដេចបន្តថាកម្ពុជាត្រូវតែបន្តពង្រឹងការកែទម្រង់ផ្ទៃក្នុងរបស់ខ្លួននិងពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ពិភពលោកហើយសម្ដេចក៏បានគូសបញ្ជាក់ថាអង្គការពាណិជ្ជកម្មពិភពលោកនៅតែជាដៃគូល្អជាមួយកម្ពុជាហើយកម្ពុជាក៏នៅតែជាដៃគូល្អជាមួយអង្គការពាណិជ្ជកម្មពិភពលោក ផងដែរ ។ សម្តេចបានបន្តថាការធ្វើកំណែទម្រង់ផ្ទៃក្នុងនេះកម្ពុជានឹងបន្តធ្វើរយៈពេលវែងទៅមុខទៀតព្រោះកម្ពុជាមានគោលដៅប្រែក្លាយខ្លួនជាប្រទេ សអភិវឌ្ឍន៍នៅពេលខាងមុខ ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ ពីជំនួបនោះថា៖ក្នុងជំនួបទ្វេភាគីដែលធ្វើឡើងនៅទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភព លោក រ៉ូប៊ែរតូ អាហ្សវ៉េដូ( Roberto Azevedo)អគ្គនាយកអង្គការពាណិជ្ជកម្មពិភព លោកបានស្វាគមន៍សម្ដេចតេជោនា យករដ្ឋមន្ត្រីនិងបានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជាប្រទេសកម្ពុជាដែលបានធ្វើវិភាគទានដល់អង្គការពាណិជ្ ជកម្មពិភព លោកជាពិសេសក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួលជាប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០១៧ ។
លោកក៏បានអបអរសាទរចំពោះកម្ពុជាក្នុងការទទួលបាននូវកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍជាពិសេសកំណើនសេដ្ឋកិច្ចដែលមាន៧% ជារៀងរាល់ ឆ្នាំក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ លោកបានគូសបញ្ជាក់ថាអ្វីដែលពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជាគឺការចូលរួមក្នុងការធ្វើពាណិជ្ជកម្មពហុ ភាគីក្នុងកម្រិតអន្តរជាតិ ។ កម្ពុជាទទួលបានក្នុងក្របខណ្ឌជំនួយសម្រាប់ពាណិជ្ជកម្មគឺកម្ពុជាបានទទួលដោយជោគជ័យ ទ្វេដងនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះជាពិសេសក្នុងការធ្វើការជាមួយប្រទេសដៃគូនឹងកម្មវិធីផ្សេងៗនៅក្នុងតំបន់រួមទាំងធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ ។មិនត្រឹមតែប៉ុណ្ណោះលោកបានគូសបញ្ជាក់ថាការចូលរួមពីប្រទេសកម្ពុជាគឺមានសារៈសំខាន់ហើយទទួលបានជោគ ជ័យ។
លោកក៏បានគូសបញ្ជាក់ផងដែរអំពីការដែលកម្ពុជាបានជួយសម្របសម្រួលដល់ការវិនិយោគនិងការចូលរួមដល់ផ្នែកអេឡិចត្រូនិចពាណិជ្ជកម្មហើយពាក់ព័ន្ធដល់ផ្នែកផ្សេងទៀតដូចជាបញ្ហាអង្ករដែលកម្ពុជាមានការបារម្ភនេះលោកធ្លាប់បានលើកអំពីបញ្ហានេះជាមួយនឹងអង្គការសភាអឺរ៉ុបរួចមកហើយ។លោកសង្ឃឹមថាកម្ពុជានឹងបន្តវិនិយោគចូលរួមក្នុងប្រព័ន្ធពហុភាគីជាពិសេសដូចជាអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកអគ្គនាយកអង្គការពាណិជ្ ជកម្មពិភពលោកជាពិសេសក្នុងការទទួលសម្ដេចនៅលើកនេះក៏ដូចនៅឆ្នាំ២០១៨ កន្លង ទៅហើយសម្ដេចក៏បានមានប្រសាសន៍ថានេះគឺជាកិត្តិយសរបស់កម្ពុជាដែលកម្ពុជាបានចូលរួមនៅក្នុងកម្មវិធីរួមទាំង ការពិនិត្យមើលឡើងវិញនូវជំនួយសម្រាប់ពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ។ សម្ដេចបានគូសបញ្ជាក់ថាកម្ពុជាអាចរៀននិងពិនិត្យ ឡើងវិញអំពីបទពិសោធន៍និងចែករំលែកបទពិសោជន៍ជាមួយប្រទេសដទៃទៀតផងដែរ។
សម្ដេចបានគូសបញ្ជាក់ថាសម្ដេចមិនដែលមានជំនឿទៅលើភាពឯកោនោះទេហើយភាពឯកោនោះមិនអាចជួយយើងបានឡើយ។ សម្ដេចបានគូសបញ្ជាក់អំពីការធ្វើសមា ហរណកម្មរបស់កម្ពុជាជាពិសេសនៅក្នុងក្របខណ្ឌតំបន់និងពិភពលោកដោយសម្ដេចបានមានប្រសាសន៍បន្ថែមថាមុននឹង យើងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០៤ គឺកម្ពុជាបានចាប់ផ្ដើមការងារមួយចំនួនរួចហើយគឺកម្មវិធីជាច្រើនដែលកម្ពុជាបានត្រៀមក្នុងការធ្វើសមាហរណកម្ម ។សម្ដេចក៏បានមានប្រសាសន៍ផងដែរថាយើងនឹងព្យាយាមកែលម្អ ដូច្នេះហើយក្នុងការទទួលបានកំណើនសេដ្ឋកិច្ច៧%មិនធម្មតានោះទេជាពិសេសក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ។សម្ដេចក៏បានគូសបញ្ជាក់អំពីការធ្វើពាណិជ្ជកម្មក៏ដូចជាការកែលម្អពាណិជ្ជកម្មជាពិសេសគឺការបន្តធ្វើជាមួយប្រទេសដទៃទៀត។សម្ដេចក៏បានថ្លែងអំណរគុណដល់អង្គការពាណិជ្ជកម្មពិភពលោកដែលបានផ្ដល់ ការជួយគាំទ្រកម្ពុជាក៏ដូចជាជួយដល់ប្រទេសមានការអភិវឌ្ឍន៏តិចតួច ។សម្ដេចបានគូសបញ្ជាក់ថាពេលនេះជាពេលវេលាដែលល្អជាងពេលណា ៗទាំងអស់ដែលបានគាំទ្រអំពីតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោកជាពិសេសគឺបរិបទដែលមានចរន្តនៃនយោបាយគាំពារនិយម។ សម្ដេចក៏បានលើពីបទពិសោធន៍ដែលសម្ដេចធ្លាប់ជួបធ្វើការជាមួយអតីតអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ប៉ាស្កាឡាមី ផងដែលពេលនោះកម្ពុជា ដើរតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០១២ ។
ជំនួបរវាងសម្ដេចនិងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកក៏បានផ្លាស់ប្តូរមតិយោ បល់គ្នាសំដៅធ្វើយ៉ាងណាឲ្យកម្ពុជាបន្តទទួលផលប្រយោជន៍និងការធ្វើសមាហរណកម្មនៅក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកហើយអង្គការពាណិជ្ជកម្មពិភពលោកនៅតែធ្វើយ៉ាងណាបន្តតួនាទីរបស់ខ្លួនក្នុងការកែទម្រង់នៅពេលខាងមុខនេះ ។
លោកអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកមានប្រសាសន៍ផងដែរថាពាក់ព័ន្ធនឹងការដោះស្រាយជម្លោះពាណិជ្ជកម្មគឺយើងមានយន្តការរួចស្រាប់មកហើយហើយកម្ពុជាអាចដកស្រង់បទពិសោធន៍និងធ្វើការជាមួយអង្គការពាណិជ្ជកម្មពិភពលោក។លោកអគ្គនាយ កអង្គការពាណិជ្ជកម្មពិភពលោកមានប្រសាសន៍ថាអ្វីដែលសំខាន់គឺយើងចង់បានសំឡេ ងពីបណ្ដាប្រទេសដូចជាប្រទេសកម្ពុជានៅក្នុងការកែទម្រង់អង្គការពាណិជ្ជកម្មពិភព លោកជាពិសេសគឺធ្វើយ៉ាងណាកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការកសាងសម ត្ថភាពពីការកំណត់ពេលវេលានៃការអនុវត្តន៍ជាពិសេសការចូលរួមនៅក្នុងគ្រប់វិស័យរបស់អង្គការពាណិជ្ជកម្មពិភពលោកគឺទាញយកអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្មពីអន្តរ ជាតិ៕BR