សម្តេច​តេ​ជោហៅក្រុមសិទ្ធិមនុស្ស​អាស៊ាន​ថាជាក្រុមជើងកាង!

860
ចែករម្លែក
សម្តេចតេជោហ៊ុនសែន

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ថ្លែង​ដោយមាន​ការពន្យល់​បក​ស្រាយ​ព្រមទាំង​ចំអក​ឲ្យ​ផង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានបញ្ជាក់​ថា​របស់​ដែល​ហៅថា​សិទ្ធិមនុស្ស​អាស៊ាន​គឺ​វា​មិនមែនជា​របស់​រដ្ឋាភិបាល​អាស៊ាន​នោះ​តែ​វា​ជា​របស់​ពួក​ប្រឆាំង​បង្កើតឡើង​ហើយ​វា​ក៏​មិនមែនជា​របស់​សភា​អាយ​ប៉ា​ដែរ​តែ​វា​បាន​យកឈ្មោះ​អាស៊ាន​ទៅប្រើ​។ ពួកនេះ​គឺជា​ក្រុមជើងកាង ។​

សម្តេច​បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស​ប្រមាណ​ជិត ២០០០ នាក់​នា​ព្រឹក​ថ្ងៃទី ៣០ ខែ មេសា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។​

សម្តេច​តេ​ជោ​បកស្រាយ​ថា​”​អាស៊ាន​មាន​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ផង​គ្នា​។​ជាក់ស្ដែង​បញ្ហា​នៅក្នុង​ប្រទេស​ថៃ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​និង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី យើង​មិនបាន​លូកដៃ​ឬ​ទៅ​និយាយ​ពី​គេ​ដែរ ហើយ​គេ​ក៏​មិនបាន​និយាយ​ពី​យើង​ដែរ​។​ដូចនេះ​របស់​ដែល​ហៅថា​សិទ្ធិមនុស្ស​អាស៊ាន​ស្អី​គេ​នោះ​វា​គ្រាន់តែ​យកឈ្មោះ​សភា​អាស៊ាន​ទៅប្រើ​នោះទេ​។​អា​នឹងមិន​មែន​របស់​រដ្ឋាភិបាល​អាស៊ាន​នោះទេ​។​វា​ជា​របស់​ពួក​ប្រឆាំង​មិនដឹង​ចេញមក ពី​កំផែង​យក្ស​ណា​។ វា​មិនមែន សភា​អាយ​ប៉ា ហើយ​វា​យកឈ្មោះ​អាស៊ាន​ទៅប្រើ​។ គេ​ហៅ​ពួក​ជើងកាង​” ។

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បន្តថា​រដ្ឋ​អាស៊ាន​មាន​គោលការណ៍​មិន​ចេញ​សេចក្តីថ្លែងការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ទៃ​ក្ន្ង​ង​ប្រទេស​ផង​គ្នា​នោះទេ​៕​មន​