សម្តេច​តេ​ជោអញ្ជើញ​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅប្រាសាទបាយ័នព្រឹកនេះ

1298
ចែករម្លែក

ដោយៈតារារិទ្ធ/​សៀមរាប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រ​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​បាន​អញ្ជើញ​បើក​ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី ១៣ ខែមេសា នៅ​ទីលាន​ប្រាសាទ អង្គរធំ ។​

​តាម​ការបញ្ជាក់​របស់​លោក ឃឹម ប៊ុន​សុង អភិបាល​ខេត្ត​សៀ​មរាបថា​ ឧត្តមភាព នៃ​វប្បធម៌ និង​ការ ផ្សព្វ ផ្សាយ ព្រឹត្តិការណ៍​នេះ កន្លងមក​បាន​បង្កើន​នូវ​ភាព​ទាក់ទាញ​ថ្មីៗ​ថែមទៀត ដល់​ភ្ញៀវ​ទេសចរ ក្នុង និង​ក្រៅ ប្រទេស ឱ្យមក​ទស្សនា​ខេត្តសៀមរាប​កាន់តែ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​។ ជាក់ស្តែងព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ មាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​១​លាន​៦​សែន​នាក់ តួលេខ​នេះ បានបង្ហាញ​ឱ្យឃើញ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​មួយ​លើកៗ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ទាំង​ក្នុង​និង​ក្រៅប្រទេស ក្នុង​ង​ត្រា​គួ​ឱ្យ​មោទនភាព ដែល​យើង​មាន​ជំនឿ​រំពឹងទុក​ថា អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​ដែល​ចូលរួម ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ជាមួយនឹង​ការ​ទស្សនា នៅលើ​ទីតាំង​ផ្សេងៗ​ជាច្រើន​កន្លែង​ក្នុង​តំបន់​រមណី​ដ្ឋា​ន អង្គរ នៅក្នុង​ក្រុ​ងៀ​ម​រាប​ទាំងមូល នឹង​អាច មានការ​កើនឡើង ប្រមាណ​២​លាន​នាក់ ។

ទន្ទឹមនឹងនេះ ឥទ្ធិពល​នៃ​ការផ្សព្វផ្សាយ​វប្បធម៌​អង្គរ​សង្ក្រាន្ត មិន​គ្រាន់តែ​ជា​ឧបករណ៍ សម្រាប់ទាក់ទាញ​ភ្ញៀវ ឱ្យមក កំសាន្ត ក្នុងឱកាស​បុណ្យ​ចូល ឆ្នាំ​ប៉ុណ្ណោះ ទេ តែ​ភ្ញៀវទេសច​ណ៍​ដែល​មកកម្សាន្ត​សប្បាយ​ទាំង នោះ នឹង​ក្លាយជា​ឃោសនិក ទេសចរ ណ៍ យ៉ាងសំខាន់ ក្នុងការ​ជំរុញឱ្យមាន​កំណើន​ភ្ញៀវ​នៅ​ខេត្តសៀមរាប ក៏ដូចជា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានអោយដឹងថា មាន​ក្រុមការងារ និង យុវជន​ស្ម័គ្រចិត្ត ៤២៤៩​នាក់ បាន​អនុវត្ត​ការងារ​ក្នុង​រយៈពេល​ជាច្រើន​ខែ ដើម្បី​រៀបចំ ព្រឹត្តិការ​ណ៌​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ មរតក​ដូនតា ដែលមាន​កម្មវិធី និង​ទស្សនីយភាព​សំខាន់ ចំនួន​៣៣ រួមមាន កម្មវិធី​សាសនា​៖ ដូចជា ក្រុង​ពាលី​បើក​ការដ្ឋាន​, ពិធីបួងសួង​សុំ​សេចក្តីសុខ​, ពិធី​ទទួល​ទេវតា​, ពិធី​ទៅ​វត្ត និង​វា​លុក​ចេ​តី​យ​,ពិធី​ដង្ហែ​ព្រះ​ពុទ្ធបដិមា និង​ស្រង់​ព្រះ​។​​កម្មវិធី​សិល្បៈ វប្បធម៌ៈ ដូចជា កម្មវិធី ព្រៃ​ប្រសិទ្ធិ, ភូមិ​ខ្ញុំ​,របាំ​ប្រជាប្រិយ ប្រពៃណី និង​បុរាណ​,ក្បួនដង្ហែ​អង្គរ​សង្ក្រាន្ត​, ល្បែង​ប្រជាប្រិយ​, ភូមិ​បេ​តិកភណ្ឌ​វប្បធម៌​,គុន​ល្បុក្កតោ​, ធ្នូ​បុរាណ​ខ្មែរ​, សហ​វិចិត្រ​វាយ​នោ, គោម​បណ្តែត​ទឹក​, មហោស្រព​សិល្បៈ​វប្បធម៌​បុរាណ​, របាំ​មរតក​ដូនតា​, តន្ត្រី​សួស្តី​ឆ្នាំ​ថ្មី​, តន្ត្រី​អង្គរ​សង្ក្រាន្ត​, ល្ខោន​បុរាណ​រឿង​មហា​ស្សន្តរ​ជាតក​, ល្ខោន​រឿង អ​ច្ឆរិយ​អង្គរ​, ការ​ប្រណាំង​រ​ទេះ​គោ និង​ក្របី​។​

​កម្មវិធី​តាំង​ពិ​ព័រ​ណ៍​នានា​ រួមមានៈ ពិ​ព័រ​ណ៍​អង្គរ​សង្ក្រាន្ត​, ពិ​ព័រ​ណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​។
​កម្មវិធី​ពិសេស​ផ្សេងទៀត មានដូចជា តោះ​លេង​ទឹក​, អុកចត្រង្គ , ទាញព្រ័ត្រ​មិត្តភាព​អង្គរ​សង្ក្រាន្ត​, ភូមិ​អាហារ​នៃ​ក្តី​ស្រឡាញ់​ និង សួន​ញញឹម​អង្គរ​៕​មន

#