សម្តេច​តេ​ជោៈ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ធនធានមនុស្ស​សំបូរបែប​

912
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​ក្នុងចំណោម​គណបក្ស​ទាំងអស់​នៅ​កម្ពុជា​មិនមាន​គណបក្ស​ណាមួយ​ដែលមាន​បញ្ញវន្ត​ច្រើនជាង​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ។​

សម្តេចតេជោហ៊ុនសែនកាលពីព្រឹកថ្ងៃទី២៣មិថុនា

សម្តេច​លើកឡើង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ សួនសត្វ ភ្នំពេញ​សា​ហ្វា​រី​កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែ មិថុនា នេះ ។ ការលើកឡើង​នេះ​ទំនងជា​ការឆ្លើយតប​មួយ​ទៅនឹង​បក្សនយោបាយ​មួយ ដែល​បាន​ប្រៀបធៀប​សម្តេច​ថា ងាក​ឆេះ និង ខ្លួនគេ​ងាក​ផ្តល់​ចំណេះ ។ បើទោះបី​សម្តេច​មិនបាន​បញ្ចេញ ឈ្មោះ​គណបក្ស​នោះ​តែ​គេ​ដឹក​ថា​បុគ្គល​នោះ​គឺ លោក យ៉ង់ សាំង​កុមារ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែលជា​បេក្ខជន​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ត្រី ។​
សម្តេច​តេ​ជោ​មានប្រសាសន៍ថា “​គ្មាន​បក្សនយោបាយ​ណាមួយ​មាន​បញ្ញវន្ត ច្រើនជាង​គណបក្ស​ប្រជាជន​នោះ​ទេ សូម​ចាំ ។​គណបក្ស​ដទៃ​មិនទាន់មាន​ធនធានមនុស្ស​ល្មម​ដឹកនាំ ប្រទេស​ទេ ។​ប៉ុន្តែ​គណបក្ស​ប្រជាជន​វិញ​សំបូរបែប​។ អ្នក​ចង់​បញ្ចេញ​បណ្ឌិត​មក​ប៉ុន្មាន​នាក់ ខ្ញុំ​នឹង​បញ្ជូន​បណ្ឌិត​របស់ខ្ញុំ​ត្រឡប់​ទៅវិញ​។​អ្នក​អាច​រាប់​បណ្ឌិត​របស់​អ្នក​ដោយ ម្រាមដៃ​បានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​រាប់​ដោយ​ម្រាមដៃ​គ្រប់​នោះទេ​គ្រាន់តែ​នៅលើ​វេទិកា​នេះ​មាន​បណ្ឌិត​ក៏​មិនតិច​ដែរ​” ។​

សម្តេច​តេ​ជោ​បាន​បន្តថា​“​អ្នក​ត្រូវ​យល់​អ្នក​មិនទាន់​អាច​លេង​ជាមួយ​ធនធាន​មនុ ស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ មិន​ថា​ផ្នែក​ស្អី​នោះទេ ឬ ផ្នែក​ស្អី​នោះទេ តែ​កម្រិត​របស់​អ្នក​មិនទាន់​គ្រប់គ្រាន​ដែល​យើង​ហៅថា​បណ្ឌិត​ដែល​អាច​គ្រប់គ្រង​ការងារ​បាន​នោះទេ​” ៕​មន​

#