សម្តេច​តេ​ជោៈ​គណបក្ស​ប្រជាជន​កម្ពុជា​មិនបាន​ធ្វើការ​សន្យា​តែ​ធ្វើ​ជាក់ស្តែង​

976
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អះអាងថា​គណបក្ស​ប្រជាជនកម្ពុជា​មិន​បានធ្វើ​ការសន្យា​ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​បានដាក់​ចេញ​នូវ​កម្មវិធី​គោលនយោបាយ​របស់​ខ្លួន​ច្បាស់លាស់​។​ប្រជាជន អាច​មើលឃើញ ។​

សម្តេជោហ៊ុនសែនជួប​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជិត​២ ម៉ឺន​នាក់​កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​ខេត្តកណ្តាល

​សម្តេ​ច​បន្តថា ដូចជា​ឆ្នាំ ២០១៣ គណបក្ស​ប្រជាជន​បានដាក់​ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់​ពេលនោះ​កម្មករ កម្មការិនី​មាន​ប្រាក់ខែ​ត្រឹម​៨០​ដុល្លារ​ប៉ុណ្ណោះ តែ​យើង​បានដាក់​ចេញ​ថា​ឆ្នាំ ២០១៨ ប្រាក់ខែ​កម្មករ​មិនតិចជាង ១៦០ ដុល្លារ​នោះទេ​តែ​ឥឡូវ​មាន​កើន​លើស​អ្វីដែល​យើង​បាន​ដាក់ចេញ​គឺ​១៧០​ដុល្លារ​។​ប្រាក់​បៀវត្ស​របស់​មន្ត្រី​រាជការ​ស៊ីវិល​មាន​ត្រឹម​៤០​ម៉ឺន​រៀល​ឆ្នាំ​២០១៣​យើង​ដាក់ចេញ​ឆ្នាំ​២០១៨​មិនតិចជាង​មួយ​លាន​រៀល​យើង​សម្រេចបាន​តាម​គោលដៅ​ដាក់ចេញ​ជាក់លាក់ ព្រោះ​យើង​បានគិត​ទៅតាម​អត្រាកំណើន​សេដ្ឋកិច្ច ។

​សម្តេច​បន្តថា​ការ​ឆបោក​ណាមួយ​មិន​ត្រូវបាន​យកមកប្រើ​ប្រាស់​ជា​ល្បែង​ដើម្បី​ទាក់​ទាញយក​សន្លឹកឆ្នោត​ដែល​នាំ​ឲ្យ​ប្រជាជនមាន​ការឈឺចាប់​ប​ន្ត​នោះទេ ។​
​សម្តេច​តេ​ជោ​ថ្លែង​បែបនេះ​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជិត​២ ម៉ឺន​នាក់​កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​ខេត្តកណ្តាល ៕​មន​

សម្តេជោហ៊ុនសែនជួប​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជិត​២ ម៉ឺន​នាក់​កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​ខេត្តកណ្តាល