សម្តេច​តេ​ជោៈ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ញ្ច​ប់​ដោយ​ភាពសប្បាយ​រីករាយ​គ្រប់​ទីកន្លែង​

256
ចែករម្លែក
សម្តេច​តេ​ជោៈ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ញ្ច​ប់​ដោយ​ភាពសប្បាយ​រីករាយ​គ្រប់​ទីកន្លែង​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​បានបញ្ចប់​ស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សរសេរ​នៅក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​នៅ​រាត្រី​ថ្ងៃទី​១២​ខែវិច្ឆិកា​នេះ​ថា​ពិធី​បុណ្យអុំទូក​បានបញ្ចប់​ប្រកបទៅដោយ​ភាពសប្បាយ​រីករាយ​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។

​សម្តេច​តេ​ជោ​បាន​បន្ត​ដោយ​ថ្លែង​អំណរគុណ​ថា​សូម​អរគុណ​ដល់​កីឡាករ​ប្រណាំងទូក​ទាំងអស់ និង​គណ​:​កម្ម​ការ​ទូក​ដែល​បាន​ចូលរួម​ដឹកនាំ​ប្រកួតប្រជែង​នៅក្នុង​ពី​ធី​បុណ្យអុំទូក​ដ៏​អ​ធឹ​ក​អធម​នេះ​។​សូម​បងប្អូន​កីឡាករ និង​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​វិល​ទៅកាន់​លំនៅឋាន​វិញ​ប្រកបដោយ​សុខ​សុវត្ថិភាព​តាមផ្លូវ​។ ទន្ទឹមនឹង​នេះដែរ​សូម​អរគុណ​ដល់​អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ចូលរួម​ការពារ​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ព្រមទាំង​ភ្នាក់ងារ​សុខាភិបាល​ដែល​បាន​ផ្តល់នូវ​ការ​មើលថែ​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​សប្បាយរីករាយ​នៅ​ក្នុងឱកាស​បុណ្យអុំទូក​ដែលមាន​រយៈពេល​បី​ថ្ងៃ​មកនេះ​។​


​គួរបញ្ជាក់​ថា​នៅ​រាត្រី​បញ្ចប់​នៃ​ព្រះ​រាជពិធី បុណ្យអុំទូក​ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែរ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ទត​ការ​ប្រណាំងទូក​បណ្តែតប្រទីប អុច​កាំជ្រួច និង​ប្រទាន​រង្វាន់​ដល់​កីឡាករ​អុំទូក​នៅ​ថ្ងៃ​ចុងក្រោយ​នៅមុខ​ព្រះបរមរាជវាំង ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៩​នេះ​។​
​នៅ​ថ្ងៃ​ចុងបញ្ចប់​នេះ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះអង្គ​ក៏បាន​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ប្រទាន​រង្វាន់​ដល់​ដល់​កីឡាករ​អុំទូក​ដែល​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រណាំងទូក​អស់​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ ក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង​។ ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​បី​ថ្ងៃនេះ គឺ​បាន​ទាក់ទាញ​បងប្អូន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​ច្រើន​កុះករ​។​

​សម្តេច​តេ​ជោ​បញ្ជាក់ថា​ព្រឹត្តិការណ៍​នេះ​បានបង្ហាញ​ឲ្យ​កូនចៅ​ខ្មែរ​យើង និង​ភ្ញៀវទេសចរ​បរទេស​បាន​ឃើញ និង​បាន​ស្គាល់​នូវ​វប្បធម៌​ទំនៀមទម្លាប់​នៃ​ពិធីបុណ្យ​ប្រពៃណី​ដ៏​ថ្លៃថ្លា​បំផុត​របស់​ជាតិ​យើង​ផងដែរ​។​
​សូម​អរគុណ​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​នៅក្នុង​ប្រទេស និង​អរគុណ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​ដែល​បាន​ចូលរួម​ពង្រឹង​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​មានឱកាស​បាន​សប្បាយរីករាយ​នៅក្នុង​ពិធីបុណ្យ​ដ៏​មហោឡា​ប្ញ​ក្ស​នេះ​។​
​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កម្សាន្ត​ដោយ​រីករាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បី​ថ្ងៃនេះ និង​ចូលរួម​ថែរក្សា អនាម័យ បរិស្ថាន ដោយ​រក្សា និង​ទុកដាក់​សំរាម​នៅក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការ​ចោល​សំរាម​ពាសវាល​ពាសកាល​ដែល​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​នៅក្នុង​ទីក្រុង​៕​សរន​

(រូបហ្វេសប៊ុក)