សម្តេច​តេ​ជោៈ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​ប្រាសាទព្រះវិហារ​ស្ថិត​ស្ថិរ​គង់វង្ស​និង​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

1691
ចែករម្លែក
  • 61
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​ប្រាសាទព្រះវិហារ​ស្ថិតស្ថេរ​គង់វង្ស​និង​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

សម្តេចតេជោហ៊ុនសែន

​សរសេរ​នៅក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បញ្ជាក់ថា​”​នៅ​រសៀល​ថ្ងៃទី​១៥​កក្កដា​នេះ​នៅ​ស្តា​ត​អូឡាំពិក​ខ្ញុំ​និង​ភរិយា​នឹងចូលរួម​អបអរសាទរ​នៅក្នុង​ពិធី​រំលឹក​ខួប​១០​ឆ្នាំ នៃ​ការដាក់បញ្ចូល ប្រាសាទព្រះវិហារ នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧​កក្កដា ២០០៨-៧​កក្កដា​២០១៨)​និង​ខួប​១​ឆ្នាំ​នៃ​ការដាក់​ប​ញ្ជូ​ល​ប្រាសាទសំបូរព្រៃគុក​ជា​បេ​តិក ភណ្ឌ​ពិភពលោក (៨​កក្កដា ២០១៧-៨​កក្កដា ២០១៨)”​។​

​ផេ​ក​ដដែល​បន្តថា​យើងទាំងអស់គ្នា​បានដឹងហើយថា កម្ពុជា​បានឈ្នះ​ក្តី “​ប្រាសាទព្រះវិហារ​” លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ គឺ​តាំងពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ១៩៦២ មកម្ល៉េះ​។​

​សម្តេច​តេជ​បញ្ជាក់ទៀតថា​”​ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន គឺ​កម្ពុជា​កាន់​រឹងមាំ និង​តែ​រីកចម្រើន​ទៅមុខ​ជានិច្ច​!​។​សូម​បងប្អូន​បោះឆ្នោត​ឲ្យ គណបក្ស​ប្រជាជន លេខ​រៀង​ទី ២០ ដើម្បី​យើង​រួមគ្នា​ការពារ​ថែរក្សា​សម្បត្តិ​មរតក​វប្បធម៌​ដែលជា​អត្តសញ្ញាណ​ជាតិ​យើង​ឲ្យ​បាន​គង់វង្ស​ដើម្បី​មនុស្ស​គ្រប់ៗ​ជំនាន់​”​។​

​សម្តេច​តេ​ជោ​សង្កត់ធ្ងន់ថា​”​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​ប្រាសាទព្រះវិហារ​ស្ថិតស្ថេរ​គង់វង្ស​និង​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​!”៕​សរន​