សម្តេច​តេ​ជោ​ជួប​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​និង​ឡា​វនា​ល្ងាច​នេះ​

811
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​សៀមរាបៈ​ជា​បន្តបន្ទាប់​នៅ​ល្ងាច​ថ្ងៃទី​៤​ខែមេសា​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​បានទទួល​ជួប​សវនាការ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​និង​ឡាវ​ក្នុងពេលដែល​ប្រមុខ​នៃ​ប្រទេស​ទាំងពីរ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣​នៅ​សៀមរាប​។​ជំនួប​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ​សុខា​ខេត្តសៀមរាប​។​

សម្តេចតេជោជាមួយសមភាគីវៀតណាម(រូបតារារិទ្ធ)

​នៅ​ម៉ោង​៥:៤០​សម្តេច​តេ​ជោ​បានទទួល​ជួប​សវនាការ​ជាមួយ​សម​ភាគី លោក ង្វៀន ស៊ុន​ហ្វួ​ក​( NGUYEN XUAN PHUC )​នាយករដ្ឋមន្ត្រី​វៀតណាម​។​បន្ទាប់មក​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ជួប​សវនាការ ជាមួយ​សម​ភាគី លោក ថង​លូន ស៊ី​សូលី​ដ (Thongloun Sisoulith) នាយករដ្ឋមន្ត្រី​ឡាវ ។​

​គួរ​បញ្ជាក់ថា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣​នៅ​ខេត្តសៀមរាប​នា​ថ្ងៃទី​៥​ខែមេសា​នៅ​សណ្ឋាគារ​សុខា​សៀមរាប​។​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ ,​ឡាវ​,​វៀតណាម និង​តំណាង​មកពី​ប្រទេស​ចិន​,​មី​យ៉ាន់​មា​និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​នេះ​ផងដែរ​៕​មន​

 

សម្តេចតេជោជាមួយសមភាគីឡាវ