សម្តេច​តេ​ជោ​ដាស់តឿន​:​បើ​មិនបាន​ជួយ​អ្វី​ដល់​ប្រជាជន សូមមេត្តា​កុំ​ឲ្យ​ប្រជាជន​ស្រក់​ទឹកភ្នែក

684
ចែករម្លែក
  • 38
    Shares

​ដោយ​:​ម៉េង​ឆៃ​,​តារា​រិ​ទ្ធ​/​ភ្នំពេញ​:​បន្ទាប់ពី​ប្រកាស​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ដំបូង នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដាស់តឿន​ដល់​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ថា “​បើ​មិនបាន​ជួយ​អ្វី​ដល់​ប្រជាជន សូមមេត្តា​កុំ​ឲ្យ​ប្រជាជន ស្រក់​ទឹកភ្នែក ទទួលរង​ការឈឺចាប់ និង​រងគ្រោះ ដោយ​សារ​ទង្វើ​ខុសឆ្គង​របស់​មន្ត្រី​យើង​”​។​

សម្តេចតេជោហ៊ុនសែនជានិច្ចកាលស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ(រូបឯកសារផេកសម្តេចតេជោហ៊ុនសែន)

​ក្នុង​ពិធី​បើក​សម័យប្រជុំ​លើកដំបូង​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​អាណត្តិ​ថ្មី ដែលមាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ និង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ផង សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា “​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​ឲ្យ​សហសេវិក​ទាំងអស់ យក​យុទ្ធសាស្ត្រ​នេះ ( យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ) ក្នុង​ទឹកចិត្ត​ស្មោះត្រង់ និង​ឆន្ទៈ​ប្តូរផ្តាច់​បំផុត ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ ចិត្ត និង​ប្រាជ្ញា ដោយ​ស្មារតី​ប្រុងប្រយ័ត្ន ដឹកនាំ​ស្ថាប័ន​របស់ខ្លួន​ឲ្យ​បានល្អ ដោះស្រាយ​បញ្ហា​ឲ្យ​មាន​ប្រសិទ្ធភាព​។ ខិតខំ​កែប្រែ​នូវ​អាកប្បកិរិយា ទម្លាប់​ការងារ​មិនល្អ​ចោល ហើយ​ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាជន និង​ចុះ​ជាប់ ជួយ​ប្រជាជន​”​។​

សម្តេចតេជោហ៊ុនសែនជានិច្ចកាលស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ(រូបឯកសារផេកសម្តេចតេជោហ៊ុនសែន)

​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់ថា “​យើង​មិន​ត្រូវធ្វើ​ឲ្យ​ប្រជាជន​ខកចិត្ត​ដោយសារ​ទង្វើ​អសកម្ម និង​ការខុសឆ្គង​របស់​យើង​នោះទេ​។ ប្រសិនបើ​មិនបាន​ជួយ​អ្វី​ដល់​ប្រជាជន សូមមេត្តា​កុំ​ឲ្យ​ប្រជាជន ស្រក់​ទឹកភ្នែក ទទួលរង​ការឈឺចាប់ និង​រងគ្រោះ ដោយសារ​ទង្វើ​ខុសឆ្គង​របស់​មន្ត្រី​យើង​”​។

​ជាមួយនឹង​ប្រសាសន៍​ដាស់តឿន​ខាងលើនេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​សាជាថ្មី​ម្តង​ទៀតថា ប្រជាជន​កម្ពុជា បានផ្តល់​ឆ្នោត​ផ្តល់​ជំនឿ​ទុកចិត្ត​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ប្រទេសជាតិ និង​បម្រើប្រជាជន​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​បន្តទៀត​។ ទំនុកចិត្ត​នេះ​ជាការ​លើកទឹកចិត្ត​ដ៏​មហិមា​ដល់​រាជរដ្ឋាភិបាល ដែល​យើង​ត្រូវមាន​កាតព្វកិច្ច​រែក​ព​ន្ធ​ការទទួលខុសត្រូវ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព សម្រាប់​បំពេញ​តាម​បំណងប្រាថ្នា​របស់​ប្រជាជន​។​

សម្តេចតេជោហ៊ុនសែនជានិច្ចកាលស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ(រូបឯកសារផេកសម្តេចតេជោហ៊ុនសែន)

​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​បន្ថែមថា “​យើងទាំងអស់គ្នា ត្រូវ​ប្តេជ្ញា​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​បំផុត និង​ឲ្យ​អស់ពី​សមត្ថភាព ក្នុងនាម​ជា​សហសេវិក ក្នុង​រាជរដ្ឋាភិបាល ដែល​ប្រកបដោយ​សាមគ្គីភាព កិច្ចសហការ​ល្អ និង​សុខដុម​រម​នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ចំពោះមុខ ឆ្លើយតប​ចំពោះ​ទំនុកចិត្ត និង​បំពេញ​នូវ​បេសកកម្ម​នេះ ដោយ​មិន​រុញ​រា​។ ខ្ញុំ​សូម​ជំរុញ​លើកទឹកចិត្ត​ដល់​សហសេវិក​ទាំងអស់ ឲ្យ​បំពេញភារកិច្ច​រៀងៗ​ខ្លួន តាម​ស្មារតី​នេះ​។ … ជាក់ស្តែង គ្មាន​គោលដៅ​អ្វី សំខាន់​ជាង​គោលដៅ នៃ​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នោះទេ ហើយក៏​គ្មាន​ភារកិច្ច​អ្វី ដែល​ត្រចះត្រចង់​ជាង​នេះដែរ​”​៕សរន

សម្តេចតេជោហ៊ុនសែនជានិច្ចកាលស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ(រូបឯកសារផេកសម្តេចតេជោហ៊ុនសែន)