សម្តេច​តេ​ជោ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អតីត​អនុប្រធាន​ក្រុមហ៊ុន​ជេនណេរ៉ល អេឡិចទ្រិក

1016
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​វិមាន​សន្តិភាព​កាល​រសៀល​ថ្ងៃទី​១៦​ខែឧសភា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក ច​ន រាយ​ស៍​(John G Rice )​អតីត​អនុ​ប្រធាន​ក្រុមហ៊ុន ជេន​ណេ​រ៉​ល អេ​ឡិច​ទ្រិ​ក​(General Electric,G.E) សហរដ្ឋ អាមេរិក បច្ចុប្បន្ន​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

សម្តេច​តេ​ជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក ច​ន រាយ​ស៍​ជួបពិភាក្សា

ក្នុងជំនួប​នោះ លោក ច​ន រ៉ា​យស៍ បាន​ជម្រាបជូន​សម្តេច​តេ​ជោ ថា កន្លងមក លោក​បានធ្វើ កិច្ចការ​ជាច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល​នៅ​កម្ពុជា​ហើយ​ក្រៅពីនោះ​លោក​ក៏បាន​ធ្វើ​សកម្មភាព​មនុស្ស ធម៌​ជាច្រើន ដូចជា​ការផ្តល់​សំភារៈ បរិក្ខា​ពេទ្យ ដល់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​និង​ធ្វើ​ការងារ​ជា ច្រើន​ទៀត​ខាង​វិស័យ​អប់រំ ជួយ​ដល់​កុមារ ។ លោក​បាន​សំដែង​នូ​ង​ក្តី​រីករាយ​ដែល​បាន​មកជួប ជាមួយ​សម្តេច និង បានធ្វើ​ជាទី​ប្រឹក្សា​រាជ​រដ្ឋា​ភិ បាល​កម្ពុជា កាលពីដើមឆ្នាំ​២០១៨ ក្នុង​ការជួយ​ដល់ ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។

ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល ដែល​លោក ច​ន រ៉ា​យស៍ បាន​ជួយ សម្តេច​បាន​មានប្រសាសន៍ថា មិន​ត្រឹមតែ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​នោះទេ​ដែល​ត្រូវការ​បច្ចេកវិទ្យា​ទំនើប​,​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​ក៏ត្រូវការ បច្ចេកវិទ្យា​នេះ​ដែរ​។ សម្តេច​ក៏បាន​ស្វាគមន៍​ចំពោះ​បំណង​ដ៏​ល្អ របស់លោក ច​ន រ៉ា​យស៍ ជាពិសេស​សម្តេច​បាន​អរគុណ​ចំពោះ​លោក ច​ន រ៉ា​យស៍ ដែល​បាន​សហការ​ជាមួយ មន្ទីរពេទ្យ កាល់ម៉ែ​ត្រ​ដែល​បានរៀបចំ​ឱ្យមាន​ការផ្លាស់​ប្តូ​រទស្ស​ន​កិច្ច​ធនធានមនុស្ស​ដូចជា​ការបញ្ជូន​មន្ត្រី​ខាង​វិស័យ​វេជ្ជសាស្ត្រ​ពី​កម្ពុជា ទៅ​សហ រដ្ឋ​អាមេរិក​និង​បញ្ជូន​អ្នកជំនាញ​ពី​សហរដ្ឋអាមេរិក មក បណ្តុះបណ្តាល​នៅ​កម្ពុជា​។

លោក ច​ន រ៉ា​យស៍ បាន​សន្យាថា​នឹង​មកកាន់​ប្រទេស​កម្ពុជា ជា​ញឹកញាប់​ក្នុងនាម​ជាទី​ប្រឹក្សា រាជ​រដ្ឋា ភិ​បាល​កម្ពុជា ដើម្បី​ផ្តល់នូវ​គំនិត​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​ទ ។​

សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ឱ្យ​លោក រ៉ា​យស៍ ធ្វើ​ការងារ​ជាមួយ​ប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែលមាន​លោក​បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន និង មាន​សមាជិក​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ជាច្រើន​ទៀត ដូចជា​លោក ស៊ុន ចាន់ថុល ដែល​ធ្លាប់មាន​ទំនាក់ទំនង ជាមួយ​លោក​កន្លងមក ។

​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បានផ្តល់​អនុសាសន៍​ដ​ល់​លោ​កច​ន​រ៉ា​យស៍​ក្នុងនាម​លោក​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ជាមួយ​យុវជន​ពីព្រោះ​បច្ចុប្បន្ន​យុវជន​មាន​សមត្ថភាព​ច្រើន​ជាពិសេស​លើ​ភាពជា​សហគ្រិន​វ័យក្មេង​។​ដូច្នេះ​សម្តេច​សូមឱ្យ​លោក​ជួយ​ជំរុញឱ្យមាន​ជាការ​រៀបចំ សិក្ខាសាលា ឬក៏​ជាការ​ជួបជុំ​តុមូល​ជាមួយ​ក្រុម យុវ ជន​វ័យក្មេង​ទាំង​អស់នោះ ដែលមាន​ដូច ជាការ​ផ្លាស់ប្តូរ នូវ​សំណួរ ចម្លើយ ដើម្បី​ឱ្យ​ពួកគាត់ មានគំនិត កាន់ តែ​ទូលំទូលាយ ជ្រៅជ្រះ ក្នុងការ​ដឹកនាំ ក្រុមហ៊ុន ឬ ការអភិវឌ្ឍ​ផ្សេងៗ នៅ​ក្នុង​ប្រទេស​កម្ពុជា​៕​មន