សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​អង់គ្លេស​បន្ត​ជួយ​វិស័យ​អប់រំ​កម្ពុជា

780
ចែករម្លែក

 

សម្ដេចតេជោ អនុញ្ញាត​ឲ្យ​លោក វីលៀម ជេ​ស៊ី ឡង​ឃើ​ស ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ចូលជួប​សំដែង​ការគួរសម និង ជម្រាបលា

  ដោយ : តារារិទ្ធិ / ភ្នំពេញ ៖ សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន អនុញ្ញាត​ឲ្យ​លោក វីលៀម ជេ​ស៊ី ឡង​ឃើ​ស ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ចូលជួបសម្ដែងការគួរសម និង ជម្រាបលា នា​ព្រឹក​ថ្ងៃទី ២៧ ខែ ឧសភា នៅ​វិមាន​សន្តិភាព ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​ថ្លែង​ឲ្យ​ដឹងថា លោក វីលៀម ជេ​ស៊ី ឡង​ឃើ​ស បាន​ជម្រាបជូន​សម្ដេច​ថា​លោក រីក រាយ​យ៉ាងខ្លាំង​ក្នុង​បេសកកម្ម​ការទូត​រយះពេល ៤ ឆ្នាំកន្លះ​នៅ​កម្ពុជា ។ លោក​បាន​មានប្រសាសន៍​ផងដែរ​ថា ​ចំពោះ​រូបលោក​ផ្ទាល់​ក៏ដូចជា​រាជរដ្ឋាភិបាល​អង់ គ្លេ​ស ផងដែរ គឺ​បានចាត់ទុក​កម្ពុជា​គឺជា​មិត្ត​របស់​អង់គ្លេស ។

​លោក​បញ្ជាក់ថា នៅពេល​ជួប​សម្ដេច​តេ​ជោ ជា​លើកដំបូង​សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់​លើ​ការយកចិត្ត​ទុកដាក់​ទៅលើ​វិស័យ​អប់រំ លោក​បាន​ជម្រាបជូន​សម្ដេច​ថា​ក្នុង​បេសកកម្ម​របស់លោក​នៅ​កម្ពុជា​លោក បាន​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​វិស័យ​អប់រំ វិស័យ​បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ ហើយ​ក្នុង​ដំណើរ​ទស្សន កិច្ច​របស់លោក​ទៅកាន់​គ្រប់​ខេត្ត​ទាំងអស់​ក្នុងប្រទេស​កម្ពុជា លោក​មាន​ចំណាប់អារម្មណ៍ នឹង សុទិដ្ឋិនិយម​យ៉ាងខ្លាំង លើ​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា ។ លោក​បន្តថា​ប្រព័ន្ធ​អប់រំ​នេះ​បានផ្ដល់​ជំនឿ​ទុកចិត្ត​និង​ផ្ដល់​ក្តីសង្ឃឹម យ៉ាងខ្លាំង​ទៅដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ ។ ជារួម​លោក​បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ប្រទេស​កម្ពុជា​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​បាន​ថ្លែង​អំណរ គុណ លោក វីល្លាម ហើយ​បាន​មានប្រសាសន៍ថា លោក​ទូត​បានធ្វើ​ការងារ​យ៉ាង​ច្រើន​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ គឺមាន​សារៈ​សំ ខាន់​ណាស់​ហើយ​អទិភាព​របស់​កម្ពុជា​ចក្រភព អង់ គ្លេ​ស បាន​ជួយ​កម្ពុជា​ត្រង់ចំណុច​សេចក្តីត្រូវការ​តែម្ដង​។​

​សម្ដេច​បាន​ថ្លែងអំណរគុណ​សារជាថ្មី​ចំពោះ​ចក្រភព​អង់គ្លេស ​ដែល​បាន​ជួយ​កម្ពុជា ហើយ​សង្ឃឹមថា​ ចក្រភព​អង់គ្លេស​នឹង​បន្ត​ជួយ​កម្ពុជា លើ​វិស័យ​អប់រំ​នៅ​បន្តទៀត និង​បាន​ជូនពរ​លោក​វីល្លាម​ឲ្យ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​ក្នុង​បេសកម្ម​របស់លោក​នា​ថ្ងៃ​អនាគត​ ៕B