សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​សម្ពោធ​អគារ​វឌ្ឍនៈ​កា​ពី​តា​ល់ត​ម្លៃ ២៥០លាន​ដុល្លារ

2208
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ ការ អគារ​វឌ្ឍនៈ​កា​ពី​តា​ល់ ដែលមាន​តម្លៃ​ជាង ២៥០ លាន​ដុល្លារ ។​

​អគារ​វឌ្ឍនៈ​កា​ពី​តា​ល់ប​ច្ច​ប្បន្ន​នេះ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​ដែល​បាន​ប្រារព្ធ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរ ការ​ជា​ផ្លូវការ​របស់ខ្លួន នៅ​ថ្ងៃទី​២៦ ខែ ឧសភា ឆ្នាំ​២០១៨​។ អគារ​វឌ្ឍនៈ​កា​ពី​តា​ល់​គឺជា​អគារ​ខ្ពស់បំផុត​និង​ដំបូងបង្អស់ សម្រាប់ ពាណិជ្ជកម្ម​ប្រើប្រាស់​ចំរុះ​ន​នៅក្នុង​ប្រទេស​ដែល​ចាប់ផ្តើម​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ ២០០៧ ។ អគារ​វឌ្ឍនៈ​កា​ពី​តា​ល់ ត្រូវបាន សាងសង់ឡើង​តាម​ស្តង់ដារ​អន្តរជាតិ ទាំង​ផ្ណេ​ក​សោ​ភណ្ឌ​ភាព និង សុ​វត្តិភាព​ហើយ​ធ្លាប់​ប្រកួត​ឈ្នះ​ពានរង្វាន់​អគារ​ល្អ​ដាច់​គេ ក្នុងប្រទេស​អាស៊ាន នា​ឆ្នាំ ២០១២ និង ទទួលបាន​សញ្ញាបត្រ បរិស្ថាន កម្រិត​ហ្គោល​ពី​សហរដ្ឋអាមេរិក​ផងដែរ​។ អគារ​វឌ្ឍនៈ កា​ពី​តា​ល់​បាន​នឹង​កំពុង​ដឹក​នាំមុខគេ​ក្នុង ការផ្លាស់ប្តូរ​ថ្មី ដោយបាន​វិនិយោគ យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជំរុញ​ការរីកចំរើន ការវិនិយោគ​និង​ចំណាប់អារម្មណ៍​បន្ថែម​នៅ​ប្រទេស​កម្ពុជា​។ អគារ​វឌ្ឍនៈ​ថោ​វើ មាន​កម្ពស់ ៣៩​ជាន់​ស្មើនឹង​កម្ពស់​សរុប ១៨៦​ម៉ែត្រ គឺជា​អគារ​ពាណិជ្ជកម្ម​ដ៏​ទំនើប​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រមូលផ្តុំ​ទៅដោយ​សេវាកម្ម​ចម្រុះ ជាច្រើន​ដូចជា​ទីតាំង​សម្រាប់​ប្រើប្រាស់​ធ្វើជា​ការិយាល័យ​ធ្វើការ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ​ទំនើប​ព្រមទាំង​មាន​ហាង​លក់ទំនិញ​ដែលមាន​ម៉ាក​ល្បីៗ​លំដាប់ អន្តរជាតិ ថែម​ទៀតផង​។​

​អគារ​នេះ ត្រូវបាន​បែងចែក​ជា​បី​ផ្នែក គឺ​ចាប់ពី​ចាន់​ក្រោម​ដី និង​ផ្នែក​ខ្លះ​នៃ​ជាន់​ទី​១ គឺជា​ផ្សារ​ទំនើប ចំណែក​ជាប់​ពី​ចាន់ទី​១ ដល់​ជាន់​ទី​២​គឺជា​ការិយាល័យ​កណ្តាល របស់​ធនាគារ​វឌ្ឍនៈ​។ ចាប់ពី​ជាន់​ទី​៣ ដល់​ជាន់​ទី​២៣ ជាទី​តាំង​អគារ​ការិយាល័យ​ជួល និង​ចាប់ពី​ជាន់​ទី​២៥ ដល់​ជាន់​ទី​៣៩ គឺជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ Rosewood ដែល​បាន​ជួល​ដោយ​ក្រុមហ៊ុន Rosewood មកពី​សហរដ្ឋអាមេរិក​។​

​វឌ្ឍនៈ​ថោ​វើ មាន​ជណ្តើរយន្ត​ចំនួន​៣១ ដោយ​អ្នកធ្វើដំណើរ​ឡើង​ចុះ​ក្នុង​អគារ​នេះ ចំណាយពេល​រង់ចាំ​មិន​ដល់ ៣០​នាទី​នោះទេ​នៅក្នុង​ម៉ោង​ចូលធ្វើការ​ដ៏​មមា ញឹក ខណៈដែល​អគារ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ជណ្តើរយន្ត​ពី ៦​ទៅ​៨​ខ្សែ​តែប៉ុណ្ណោះ​។​អគារ​វឌ្ឍនៈ​នេះ ធ្លាប់​បានទទួល​វិញ្ញាបនបត្រ​ពី​សហរដ្ឋអាមេរិក ជា​ប្រភេទ​សំណង់ ដែល​សាងសង់ឡើង​ដោយ​មិន​ប៉ះពាល់​ទៅដល់​បរិស្ថាន ពោល​គឺជា​ប្រភេទ​អគារ​ពណ៌​បៃតង​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ស​វុ​ត្ថិ​ភាព មាន​ផាសុកភាព និង​បរិស្ថាន​ល្អ​ផងដែរ​។​

​លោក សំអាង វឌ្ឍនៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វឌ្ឍនៈ​ប្រប​ភើ​ធី លីមីត​ធី​ត ធ្លាប់បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​អគារ​នេះ​ចំណាយ​ថវិកា​ប្រមា​ណ២៥០​លាន​ដុល្លារ ។​

​របាយការណ៍​ប្រចាំឆ្នាំ​២០១៧ ដែល​បានចេញ​ផ្សាយ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ (MLMUPC) បង្ហាញថា តម្លៃ​សរុប​នៃ​គម្រោង​សាង សង់ ដែល​បានអនុម័ត បាន​កើន​ឡើងដល់ ៦.៤២ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ពោលគឺ​កើនឡើង ២២.៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។​

​តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ធ្លាប់បាន​បង្ហាញថា រយៈពេល​១៥​ឆ្នាំ​កន្លងមកនេះ នៅ​ទូទាំងប្រទេស​កម្ពុជា​ទាំងមូល​មាន​វត្ត មាន​សំណង់​អគារ​ខ្ពស់​ថ្មីៗ កម្ពស់​ចាប់ពី​៥​ជាន់​ឡើងទៅ​មាន​ចំនួន​ដល់​ទៅ ៩៨៥​អគារ​។ ក្នុងចំណោម​អគារ​ទាំងនេះ គ្រាន់តែ​នៅ​រាជធានី​ភ្នំពេញ មាន​អាគារ​កម្ពស់​ពី​៥​ជាន់ ឡើង រហូតដល់​ទៅជា​ង ៦០០​អគារ ស្មើនឹង​ជាង​៦០% នៅ​ទូទាំងប្រទេស​។ បើ​ធ្វើការ​ប្រៀបធៀប​ឆ្នាំ ២០១៦ ចំនួន​អគារ​ខ្ពស់​ចាប់ពី ៥​ជាន់​ឡើងទៅ បាន​កើនឡើង​ជាង ១០០ អគារ​បន្ថែម​ក្នុង​ឆ្នាំ​២០១៧៕ ល​