សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​បើក​ពន្លា​ជាតិ​តាំងពិព័រណ៍​កម្ពុជា​នៅ​ណាន​នី​ង​

843
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​មុនពេល​អញ្ជើញ​ចូលរួម​បើក​ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី​១៥​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែ​កញ្ញា​២០១៨ នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស​បើកសម្ពោធ​ពន្លា​ជាតិ​ដែលមាន​ការដាក់​តាំងពិព័រណ៍​ផលិតផល​កសិកម្ម​កម្ពុ​ជា​ជាច្រើន នៅលើ​ផ្ទៃដី​ទំហំ​៣០៤​ម៉ែត្រក្រឡា​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​បើក​ពន្លា​ជាតិ​តាំងពិព័រណ៍​កម្ពុជា​នៅ​ណាន​នី​ង​(រូបថតផេកសម្តេចតេជោហ៊ុនសែន)

​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​បាន​សរសេរ​ទៀតថា​ពន្លា​ជាតិ​ឆ្នាំ​២០១៨​នេះ​គឺ​បានជ្រើសរើស​កក​ប្រាសាទសំបូរ​ព្រៃគុក ដែល​ទើបបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧​កន្លង​ទៅនេះ​។ ពន្លា​ជាតិ​កម្ពុជា​ត្រូវបាន​រៀបចំ​លំអ​ដោយមាន​ទង់ជាតិ​នៃ​កម្ពុជា​ទង់​បេតិកភណ្ឌ​ពិភពលោក​ទង់​អង្គការ​យូណេស្កូ​ព្រមទាំង​រូបភាព​សកម្មភាព​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក្នុងឱកាស​នៃ​ការ​ប្រកាស​អបអរសាទ​រ​ប្រាសាទសំបូរព្រៃគុក ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

​ក្នុង​ពន្លា​ជាតិ​របស់​កម្ពុជា​នេះ​ក៏មាន​ការដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​សក្តានុពល​ចម្រុះ​ទាក់ទិន​ទៅ​និង​ផលិត​ផល​កសិកម្ម ក​សិ​-​ឧស្សាហកម្ម សម្ភារៈ និង​ឯកសារ​ស្តីពី​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​នានា ពិសេស​មានការ​សំដែង​សិល្បៈ​របាំ​ជូនពរ របស់​ក្រុម​សិល្បៈ មហាជន នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជូន​ដល់​ប្រមុខ​ដឹកនាំ និង​ភ្ញៀវកិត្តិយស​ទស្សនា​ផងដែរ​៕​សរន​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​បើក​ពន្លា​ជាតិ​តាំងពិព័រណ៍​កម្ពុជា​នៅ​ណាន​នី​ង​