សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ដល់ទី​ក្រុង​ហាណូយ​ដើម្បីបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ ​ ​ ​

126

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​:​បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឡាវ​ប្រកបដោយ​លទ្ធផល​ជា​វិជ្ជមាន​រួចមក​នៅ​រសៀល​ថ្ងៃទី​៦​ខែធ្នូ​នេះសម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​អញ្ជើញ​ចាកចេញ​ពី​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ តាម​ជើងយន្តហោះ​ពិសេស​របស់​ព្រះរាជាណា​ចក្រ​កម្ពុជា​ឆ្ពោះទៅកាន់​ទីក្រុង​ហាណូយ​ក្នុង​ដំណើរ​បន្ត​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​​​រយៈពេល​៣​ថ្ងៃ​បន្តទៀត គឺ​(​ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​៨​ធ្នូ ២០១៨)​។​នេះ​បើ​យោងតាម​ប្រភព​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ កម្ពុជា ។​
​ ​ ​
​បន្ទាប់ពី​បានធ្វើ​ដំណើរ​ប្រមាណ​១ ម៉ោង​និង​១០​នាទី​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជើងហោះ​ហើរ​លេខ001​បានចុះចតប្រកបដោយ​សុ​វត្ថិភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ណូយ​បៃ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នៅ​ម៉ោង​១៦៖២០​រសៀល​ក្រោម​វត្តមាន​នៃ​ការអញ្ជើញ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​លោក Phung Xuan Nha រដ្ឋមន្ត្រីក្រសួង​អប់រំ​និង​បណ្តុះបណ្តាល​វៀតណាម​ព្រមទាំង​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបា ល​វៀត​ណា​ម​និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ជា ច្រើន​រូប​។
​ ​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ហាណូយ​នៅ​ព្រឹក​ថ្ងៃទី​៧​ធ្នូ ។​វៀតណាម​គឺជា​ប្រទេស​ទី​២​ក្នុងតំបន់​អាស៊ាន​បន្ទាប់ពី​ប្រទេស​ឡាវ​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជ្រើស​រើសស ម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​បន្ទាប់ពី​សម្តេច​តេ​ជោ​ត្រូវបានជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រីនៃ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ​ថ្មីៗ​នេះ​។​
​ ​ ​
​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ គឺ តប​តាម​ការអញ្ជើញ​របស់លោក ង្វៀន ស៊ុន​ហ្វ៊ួ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម ។​
​ ​ ​
​តាមគម្រោងនៅ​ព្រឹក​ថ្ងៃទី​៧ ធ្នូ​បន្ទាប់ពី​ពិធី​ទទួល​បដិសណ្ឋាកិច្ច​ផ្លូវការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ង្វៀន សួនហ្វ៊ូ​ក នាយករដ្ឋមន្ត្រី​វៀតណាម ។​បន្ទាប់ពី​ជំនួប​នោះ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន៦រួមមាន​៖​ក្នុងនោះ​មាន​ឯកសារ​ចំនួន​៣​ទាក់ទង​កិច្ចព្រមព្រៀង​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក​និង​ផ្លូវអាកាស​។​ទី​៤.​កិច្ចព្រមព្រៀង​ស្តីពី​ផែនការ​កិច្ចសហប្រតិ បត្តិការ​លើ​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ​២០១៩ ។​ទី​៥.​ឯកសារ​ស្តីពី​កំណត់ហេតុ​នៃ​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​និងទី៦.​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ ២០១៨-២០១៩​។​នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់លោក​ស្រ៊ី ថាមរុង្គ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។​
​ ​ ​
​ក្នុងការ​ស្នាក់នៅ​ប្រទេស​វៀតណាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​ចូលជួប​សំដែង​ការគួរ​សមជា មួយ​លោក​ង្វៀង ភូ​ទ្រុង អគ្គលេខាធិការ​បក្ស និង ជា​ប្រធាន​រដ្ឋ​រៀ​ត​ណា​ម និង ជួប​សំដែង​ការគួរសម​ជាមួយ​លោកស្រី ង្វៀង ធី​គីម​ប្រធានរដ្ឋសភា​វៀតណាម​។

ដោយឡែក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​នេះ​ក៏បាន​បង្ហាញ​សារ​នៅលើ​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​អំពី​កម្មវិធី​ទស្សន ផ្លូវការ​របស់​សម្តេច​ទៅកាន់​ប្រទេស​វៀតណាម​ថា​៖«​នៅ​រសៀល​ថ្ងៃទី​៦​ធ្នូ​នេះ​ខ្ញុំ​នឹង​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចាក​ចេញពី​ប្រទេស​ឡាវ ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​បន្តដំណើរ​ទស្សនកិច្ច​ផ្លូវការ​២​ថ្ងៃ​ទៀត​នៅ​ទីក្រុង​ហាណូយ​។ នៅ​វៀតណាម​ខ្ញុំ​គ្រោង​ជួប​ឯ​ឧ ង្វៀន ហ្វ៊ូ​ជុង ប្រធាន​រដ្ឋ​និង​លោកស្រី ង្វៀន ធី​គឹម​ងិន ប្រធានរដ្ឋសភា​វៀតណាម ។ ទន្ទឹមនឹង​នោះដែរ​ខ្ញុំ​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯ​ឧ ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​»​។​

​គួរបញ្ជាក់​ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​កម្ពុជា​និង​វៀតណាម​មាន​៣,៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​កើន​ឡើង​៣០​ភាគរយ​ពីមួយ​ឆ្នាំ​ទៅមួយ ឆ្នាំ និង​មាន​ចំនួន ៣,៨ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១០ ខែ​ដំបូង​ឆ្នាំ ២០១៨ ពោលគឺ​កើនឡើង ២១ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។ ប្រទេស​វៀត ណា​ម​បាន​វិនិយោគ​លើ​គម្រោង​ចំនួន​២០៦ ដែលមាន​តម្លៃ ៣,០២ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយទៅជា​វិនិយោគិន​បរ ទេស​ធំជាងគេ​ទី​៥ នៅ​កម្ពុជា ។ ទន្ទឹមនឹង​នេះដែរ​ការ​វិនិយោគ​របស់​កម្ពុជា​នៅ​វៀតណាម​ក៏បាន​កើនឡើង​ដែរ​ដោយ​មាន​គម្រោង​ចំនួន​១៨ ដែល មានតម្លៃ ៥៨,១២​លាន​ដុល្លារ ។​នៅ​ឆ្នាំ​២០១៧ ប្រជាជន​វៀតណាម​ជាង​៨៣៥.០០០​នាក់​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែល​ធ្វើឱ្យ​វៀតណាម ក្លាយទៅជា​ប្រភព​ភ្ញៀវទេសចរ​បរទេស​ធំ​ទី ២ របស់​ប្រទេស ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គ្រោង​នឹង​វិលត្រឡប់​មកដល់​មាតុភូមិ​វិញ​នៅ​ម៉ោង ១២ ថ្ងៃត្រង់​ថ្ងៃទី ៨ ខែធ្នូ ៕សរន