សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ដល់ទី​ក្រុង​ហ្សា​កាតា​ដោយ​សុ​វត្តិភាព​

166
ចែករម្លែក

ដោយ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តជាតិ​សូ​កា​ណូ​ហា​តា​តី​ក្រុង​ហ្សា​កាតា​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រកបដោយ​សុ​វត្តិភាព​។​ដើម្បី​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ដែល​គ្រោង​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២០​តុលា​ឆ្នាំ​២០១៩​។

​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជើងហោះហើរ​លេខ​០០១​បានធ្វើការ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សូ​កា​ណូ​ហា​តា​ទីក្រុង​ហ្សា​កាតា​កាលពី​វេលា​ម៉ោង​១៨​ល្ងាច​ថ្ងៃទី​១៩​តុលា​ក្រោម​វត្តមាន​នៃ​ការអញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​និង​រ៉ា​ក់ទា​ក់បំ​ផុតពី​សំណាក់​លោក​សូ​ហ្វី​យ៉ាន់​ចា​លី​ស​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​នគរូបនីយកម្ម​ឥណ្ឌូនេស៊ី​។​

​លោក​ប្រធាន​ពិធីការ​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី​លោក​ហោ​ណាំ​បូរ៉ា​ឯកអគ្គរាជទូត​វិសាមញ​និង​ពេញ​សមត្ថភាព​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​លោក​ឯកអគ្គរាជទូត​ក​ម្ពុ​ជាប្រចាំ​អាស៊ាន​ព្រមទាំង​វត្តមាន​លោក​លោកស្រី​ជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សា​ធា រណ​រដ្ឋ​ឥ​ណ្ឌ​នេ​ស៊ី​ជាច្រើនរូប​៕S/​