សម្តេច​តេ​ជោ​និង​មេដឹកនាំ​ប្រទេស​ដង​ទន្លេមេគង្គ អញ្ជើញ​ពិសារ​ភោជនាហារ​រួមគ្នា​ជាមួយនឹង​ការប្តេជ្ញាចិត្ត​

891
ចែករម្លែក
សម្តេចតេជោថ្លែងស្វាគមន៍

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ត្រី​ឡាវ លោក ង្វៀន សួន​ហ្វ៊ុ​ក​(​អវត្តមាន​នាយករដ្ឋមន្ត្រី​ថៃ​នឹង​មក​ថ្ងៃស្អែក​) ដែលជា​មេដឹកនាំ​ប្រទេស​មេគង្គ​ក្រោម រួម​និង​មេដឹកនាំ តំណាង​ជាន់ខ្ពស់​នៃ​ប្រទេស​មេគង្គ​លើ និង​ជា​ដៃគូ​សន្ទនា​គណៈកម្មការ​ទន្លេ​មេគង្គ មាន​ចិន និង​មី​យ៉ាន់​ម៉ា និង​ដៃគូ​អភិវឌ្ឍន៍ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​ផង​នោះ​នៅ​រាត្រី​ថ្ងៃ​ពុធ ទី​៤ ខែមេសា ឆ្នាំ​២០១៨ បាន​អញ្ជើញពិសា​ភោជនាហា​រួមគ្នា នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប​។

​ពិធី​ពិសារ​ភោជនាហារ​នេះ​ត្រូវបាន​រៀ​ចំ​ឡើង​ដោយ​គណៈកម្មការ​ទន្លេមេគង្គ​នៅមុន​ពេលដែល​កិច្ច​កិច្ចប្រជុំ​កំពូល គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ ចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែមេសា​ស្អែក​នេះ​។​

សម្តេចតេជោជាមួយសមភាគីវៀតណាម ឡាវ

​មានប្រសាសន៍​ទៅកាន់​ប្រមុខ​ប្រទេស​ទាំងបី​និង​ភ្ញៀវ​ចូលរួម​សម្តេច​តេ​ជោ​បាន​លើកឡើងថា​ជាការ​ពិត​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ បានធ្វើ​កិច្ចការ​ជាមួយគ្នា​ជា​យូរ​មកហើយ ក្នុងការ​ប្រែក្លាយ​តំបន់​ទន្លេមេគង្គ ទៅជា​តំបន់​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាពិសេស​ដើម្បី​សាមគ្គីភាព​របស់​ប្រជាជន​យើង​ដែល​ចែករំលែក​ទន្លេ​រួមគ្នា​ហើយ​​ជាងនេះទៅទៀត​,​ទន្លេមេគង្គ​បានក្លាយ​ជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ភាព​ចម្រុងចម្រើន នៃ​តំបន់​ឤ​ស៊ី​ឤ​គ្នេ​យ៍​។ សម្តេច​បន្តថា តាម​លក្ខណៈ​ភូមិសាស្ត្រ​ទន្លេ​នេះ មិន​ត្រឹមតែ​បាន​ភ្ជាប់​ប្រទេស​របស់​យើង​ទាំង​៦​ជាមួយគ្នា​បុ​ណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​បង្កើតជា​វាសនា​រួម​ប្រកបដោយ​មិត្តភាព​,​ភាពជា​អ្នកជិតខាង​ល្អ​,​សន្តិភាព​និង​វិបុលភាព​។ ដូចនេះ យើង​ត្រូវ​បន្ត​រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ​,​ទើប​យើង​ឤ​ច​សម្រេចបាន​នូវ​ភាព​ចម្រុងចម្រើន​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ក្នុងន័យ​ហ​នេះ សេច​តេ​ជោ បង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​កំពូល​របស់​យើង និង​លទ្ធផល​ជា​ផ្លែផ្កា​ល្អ​និង​ប្រកបដោយ​ផលិតភាព ដែល​នឹង​រួមចំណែក​ត្រួសត្រាយ​ផ្លូវ​ឱ្យបាន​កាន់តែ​ប្រសើរ ​ឡើង​ថែមទៀត ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​ចុង​ក្រោយ​របស់​យើង នោះ​គឺ​ភាព​ចម្រុងចម្រើន ផ្នែក​សេដ្ឋកិច្ច​, យុត្តិធម៌​សង្គម និង​និរន្តរភាព​បរិស្ថាន​ក្នុង​ឤ​ង​ទន្លេមេគង្គ​។​

សម្តេច​បន្តថា យើង​នឹង​បញ្ជាក់​សារជាថ្មីនូវការប្តេជ្ញាចិត្តកម្រិតនយោបាយរបស់យើងដោយនឹងផ្តោតជាសំខាន់ ​លើ​ការលើកកម្ពស់ កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព​ក្នុង​ឤ​ង​ទន្លេ​មគ​ង្គ ដែលជា​ប្រធានបទ នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ លើក ទី​៣ ក្រោម​​ទិស​ស្លោក ទន្លេមេគង្គ​តែមួយ​-​ស្មារតី​តែមួយ​។​

​សូមបញ្ជាក់ថា កិច្ច​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព និង​សមិទ្ធផល ដែល​គណៈកម្មការ​ទន្លេ​មេគង្គ​សម្រេចបាន ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​តំបន់ ពិភាក្សា លើ​បញ្ហា​ប្រឈម​ក្នុង​អាង​ទន្លេមេគង្គ និង​ដាក់ចេញ​ទិសដៅ ជា​យុទ្ធសាស្ត្រ​ដើម្បី​ជំរុញ និង​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា នូវ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​។​

កិច្ចប្រជុំ​កំពូល​នេះ​ត្រូវបាន​រំពឹងទុក​ថា នឹង​អនុម័ត​សេចក្ដីថ្លែងការណ៍​ក្រុង​សៀមរាប ដែល​ឆ្លុះបញ្ចាំង​នូវ​ការ​ប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ​កម្រិត​ខ្ពស់ របស់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ ក្នុងការ​បន្តធ្វើ​ឲ្យ​ប្រសើរ នូវ​កិច្ចសហប្រតិបត្តិការ​តំបន់ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ ហើយ​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល សម្តេច​តេ​ជោ ហ៊ុន សែន នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ លើក​ទី​៣​ផងដែរ​៕​មន