សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​ លើក​ទី​១០៨

419
ចែករម្លែក
  • 1
    Share

ភ្នំពេញ​៖​ នៅ​ថ្ងៃទី​៨​ ខែមីនា ​ឆ្នាំ​២០១៩​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ ហ៊ុនសែន ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ​ខួប​លើក​ទី​១០៨ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា ​លើ​ទី​១០៨​ ក្នុង​ឆ្នាំ​២០១៩ ​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​លើកកម្ពស់​សមភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម ​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​»​។​ មាន​អ្នកចូលរួម​ប្រមាណ​៣.០០០​នាក់​។​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​ក្រោម​ប្រធានបទ​នេះ​ គឺមាន​គោលបំណង​បន្ត​អនុវត្តន៍​គោលនយោបាយ​សមភាព​យេនឌ័រ​។​

​ការ​គាំពារ​សង្គម​ដែលជា​ចក្ខុវិស័យ​សម្រាប់​កសាង​ប្រទេស ​ត្រូវបាន​ច្របាច់​បញ្ចូល​ជា​អាទិភាព​រួម​ក្នុងការ​សម្រេចបាន​កិច្ចអភិវឌ្ឍន៍​ធនធានមនុស្ស​ ហើយ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ ការលើកកម្ពស់​សមភាព​យេនឌ័រ​ ការពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី​និង​ក្មេងស្រី​និង​ការ​គាំពារ​សង្គម​គឺ​ពិត​ជាមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​៕S/​Ha