សម្តេច​តេ​ជោ​និង​សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​បើក​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​

413
ចែករម្លែក
  • 335
    Shares

ដោយ​:តារា​រិ​ទ្ធ​/​កំពង់ឆ្នាំងៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​កាលពី​ព្រលប់​ថ្ងៃទី ១៦ ខែមីនា​ឆ្នាំ​២០១៩​នៅ​ខេត្តកំពង់ឆ្នាំង ។​​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​បានចាប់ផ្តើម ពីថ្ងៃ​ទី​១៥​ខែមីនា​រហូតដល់​ថ្ងៃទី​១៧​ខែមីនា​ក្នុង​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​ក្រោម​ប្រធានបទ «​ទ​ន្លេៈ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​សក្តានុពល​ទេស ចរណ៍​តាម​ដង​ទន្លេ​កំពុង​រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព និង ភាព​ទាក់ទាញ​ខ្ពស់​និង​ចូលរួមចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន​ជា គោលដៅ​ទេសចរណ៍​លំ​ដា ប់​ថ្នាក់​ពិភពលោក​និង​ប្រកបដោយ​ភាពកក់ក្តៅ ។​

សម្តេចបានធ្វើការ​កត់សម្គាល់ថា ពិធីបុណ្យ​ទន្លេ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​ដែល​មិន​ត្រឹមតែ​ចូល រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ។​ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​នយោបាយ​របស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​ក្នុងការ​យកចិត្តទុកដាក់​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ​ប្រកបដោយ​និរន្តរភាព​និង​ការទទួល ខុសត្រូវ​ជាពិសេស​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូល ដ្ឋា​ន​ការការពារ និង អភិរក្ស​ធនធានធម្មជាតិ​ដោយ​ឈរលើ​ការប្ដេជ្ញាចិត្ត​រួមមួយ​ច្បាស់លាស់​ក្នុងការ​រក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិ ស្ថាន​និង​វប្បធម៌​ប្រជាពលរដ្ឋ​មូលដ្ឋាន ដូចដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ប្រធានបទ​នៃ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នេះ​គឺ​«​ទន្លេ​ផ្សារភ្ជាប់​សន្តិ ភាព ប្រជាជន និង ទេសចរណ៍​» ។

 ​ទន្ទឹមនឹងនេះ​ព្រឹត្តិការណ៍​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​និង​ការបង្កើត​និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ប្រកបដោយ​ការច្នៃប្រឌិត​ខ្ពស់​ជាពិសេស​ទេសចរ​តាម​នាវា សហគមន៍​ទេស ចរណ៍​តាម​ដង​ទន្លេ​ព្រមទាំង​រួមចំណែក​ជំរុញ​កា​រត ភ្ជាប់​ចំណងមិត្តភាព​សាមគ្គីភាព​រវាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង បាន​ពង្រឹង​ភាពជា​ដៃគូ​ក្នុង​ក្របខណ្ឌ​តំបន់​នានា​ដូចជា​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ ,​មេគង្គ​-​ជប៉ុន​,​មេគង្គ​-​គង្គា និង​មេគង្គ​-​ឡាន ឆាង​ជាដើម​។​

 ​សម្តេច​តេ​ជោ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការ​ប្រារព្ធ​បុណ្យ​ទន្លេ​នឹង​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយ​ទៀ ត​ក្នុង​ការធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ដែលជា​កត្តា​ចូលរួម​ចំ ណែ​ក​ក្នុងការ​ផ្ដល់​ចំណូល ការបង្កើត​ការងារ និង ការចូល រួម​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ពិសេស​ចូលរួមចំណែក​ធ្វើឱ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្សរ​បស់​អង្គការ​សហ​ប្រជា ជាតិ​និង របស់​កម្ពុជា​ព្រមទាំង​បង្កើន​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ​សាមគ្គីភាព​និង​មិត្ត ភាព​ផងដែរ ។​

​ ​សម្តេច​​នាយករដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​មួយចំនួន​សម្រាប់​ការធានា​នូវ​និរន្ត​ភាព​នៃ​ទេស ចរណ៍​តាម​ដង​ទន្លេ .​ត្រូវ​រួមគ្នា​ការពារ​សន្តិភាព​ឲ្យ​ខាន​តែ​បាន​ដើម្បី​កុំ​ឲ្យ​ទន្លេ​របស់​យើង​រងគ្រោះ​ដូច​នៅក្នុង​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥ ដែល​ពេលនោះ​គ្រាប់បែក​គ្រាប់ផ្លោង រាល់​ម៉ោង រាល់ថ្ងៃ ចូលក្នុង​ទន្លេ និង​បឹងបួ​របស់​យើង ។ នោះ​ជា​សោកនាដកម្ម​ដែល​យើង​ធ្លាប់បាន​ឆ្លងកាត់​រួចមកហើយ​។ យើង​នៅសល់​គ្រាប់​មិនទាន់​ផ្ទុះ​យ៉ាងច្រើន​នៅ​បាតទន្លេ​។ ឥឡូវនេះ​មិនត្រូវ​ឲ្យ​មាន​គ្រាប់​បន្ថែមទៀត​នៅក្នុង​ទន្លេ​របស់​យើង​នោះទេ ។ យើង​ក៏​មិនត្រូវ​ទុក​ឲ្យ​ទន្លេ​របស់​យើង​ក្លាយទៅជា​ទីលានប្រយុទ្ធ​កាប់សម្លាប់​គ្នា​ដូច​ក្នុង ចន្លោះ​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥ ផងដែរ​។ ដូចនេះ​ខ្ញុំ​អំពាវនាវ​ឲ្យ​ប្រជា​ពាល​រដ្ឋ​នៅ​ទូទាំងប្រទេស​ត្រូវ​រក្សា​ឲ្យ​បាន​នី​វ​សន្តិភាព​។​

រក​ប្រភព​ទុន​ដើម្បី​ការពារ​ទន្លេ​ពី​ការបាក់​ច្រាំង​ការ​គោក​រាក់ តម្រង់​ចរន្តទឹក ទប់ស្កាត់​ការ​បូម​ខ្សាច់​អនាធិបតេយ្យ ទប់ស្កាត់​ការនេសាទ​ខុសច្បាប់ ការកាប់​ព្រៃ​លិច​ទឹក ដែល​ធ្វើ​ឲ្យ​ទន្លេ​យើង​បាត់បង់ រាប់ទាំង​ភាព​ទាក់ទាញ​ខាង​ទេសចរណ៍​ផងដែរ ។

អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាម​ទីក្រុង ទីប្រជុំជន តាម​ដង​ទន្លេ ឬ​តំបន់​ដែលមាន​ការទាក់ទាញ​តាម​មាត់ទន្លេ ។ យើង​បានឃើញ​នូវ​នាវា​ទេសចរណ៍​ដែល​ធ្វើដំណើរ​ទៅតាម​ផ្លូវទឹក​ដែលជា​ផ្នែក​ដ៏​សំខាន់​នៃ​ការទាក់ទាញ​ការកម្សាន្ត​របស់​ពលរ​ដ្ឋ​យើង​ក៏ដូចជា​ទេសចរ​បរទេស ។ ជាងនេះទៀត​ខេត្ត​និ​មួយៗ​ក៏ត្រូវ​ទាក់ទាញ​ទេសចរណ៍​តាមរយៈ​ច្រើន​ប្រភេទ ទាំង​ទេសចរណ៍​តាមផ្លូវ​ថ្នល់ ក៏ត្រូវ​ធ្វើការ​ទាក់ទាញ​ដែរ ។​

​ខិតខំ​ពង្រឹង​និង​ពង្រីក​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ទាំង​ទំនិញ​ទាំង​មនុស្ស រួមទាំង​ទេសចរណ៍​តាម​ទឹក​។ នេះ​ជា​ចំណុច​ដែល​មិនត្រូវ​មើលស្រាល​ដែល​នៅពេល​ខាងមុខនេះ​គប្បី​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ធ្វើយ៉ាងណា​ឲ្យ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​មានការ​កើនឡើង កាត់បន្ថយ​នូវ​ការស្ទះ​ចរាចរណ៍ កាត់បន្ថយ​នូវ​ការដឹក​លើស​ទំងន់​ហើយ​បំផ្លាញ​ដល់​ផ្លូវ ។ ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​។ ដូចនេះ​ខ្ញុំ​សម្រេច​ឲ្យ​មានការ​សាងសង់​ស្ពាន និង ផ្លូវ​ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង ទៅ ខេត្តកំពង់ធំ ដែលមាន​ប្រវែង ៥៧ គីឡូម៉ែត្រ ។​

​សម្តេច​បន្តថា​អំពី​សហប្រតិបត្តិការ​អន្តរជាតិ​យើង​មាន​យន្តការ​ជាច្រើន​នៅក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែ ល​នៅទីនេះ​និយាយ​ទៅដល់​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​ទន្លេ​នៃ​សន្តិភាព មិត្តភាព និង សហប្រតិបត្តិការ​។ យើង​ក៏មាន​យន្តការ​មហា​អនុតំបន់​មេគង្គ​ដែល​នៅ​ចុងខែ​មីនា​ខាងមុខ នឹងមាន​ការជួបប្រជុំ​គ្នា​នៅ​ទីក្រុង​ហាណូយ ដែល​ក្នុងនោះ កម្ពុជា​ធ្លាប់ជា​ម្ចាស់ផ្ទះ​លើក​ទី ១ ក្នុងការ​ប្រជុំ​មហា​អនុតំបន់​មេគង្គ នៅ​ឆ្នាំ ២០០២ ហើយ​ដែលមាន​សមាសភាព​កម្ពុ​ជា ឡាវ វៀតណាម មី​យ៉ាន់​មា ថៃ ចិន និង​ធនាគារអភិវឌ្ឍន៍អាស៊ី​។ យើង​មាន​យន្តការ​សហប្រតិបត្តិកា​រ​ឡាន​ឆាង​-​មេគង្គ ដែលជា​ទំនាក់ទំនង​ដ៏​សំខាន់​មួយ​រវាង​ចិន និង​បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ ,​ឡាន​ឆាង​-​មេគង្គ​ដែលមាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី​ចិន​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​សហភាព​មី​យ៉ាន់​ម៉ា ពី​ព្រះរាជាណាចក្រ​ថៃ ពីសារ​ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម ពីសារ​ធារ​ណ​រដ្ឋ​ប្រជាមានិត​ឡាវ​ផងដែរ​។ យើង​ក៏មាន​យន្តការ​សហប្រតិបត្តិកា​រ​ដ៏​សំខាន់​មួយទៀត គឺ​ជប៉ុន និង​មេគង្គ ដែលជា​ទៀត​ទាត់ យើង​តែងតែមាន​ជំនួប​ប្រចាំឆ្នាំ​។ សុទ្ធតែជា​យន្តការ ដែល​ទាក់ទាញ​នូវ​ផលប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​នៅក្នុង​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ និយាយ​ជារួម និង​និយាយ​ដោយឡែក គឺ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​ក្រសួងទេសចរណ៍​រំពឹងថា​នឹងមាន​ពលរដ្ឋ​រហូតដល់ ៥០ ម៉ឺន​នាក់​នឹងចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ​រយៈពេល ៣​ថ្ងៃនេះ​ដោយមាន​កម្មវិធី​កម្សាន្ត​សិល្បៈ​និង​កីឡា ប្រពៃណី​ជាតិ​ជាច្រើន ,​ការតាំង​បង្ហាញ​ផលិតផល​និង​ទំនិញ​ផ្សេងៗ ដែលមាន​សក្កា​នុព​ល​ក្នុងស្រុក ការប្រគំ​តន្ត្រី របាំ បង្ហា ញ​ម៉ូត​បែប​បុរាណ សម័យ និង ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ចូលរួម​លេង​ដោយ​សេរី​។ ជាមួយគ្នា​នោះ​ក៏មាន​ការបង្ហាញ​កីឡា​ប្រមាណ​ជាង ១០ ប្រ​ភេ ទ​រួមទាំង​កីឡា​ប្រពៃណី​របស់​ខេត្តកំពង់ឆ្នាំង​គឺ​ចំបាប់​បូរាណ ។​ក្រៅពីនេះ​មានការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ ការប្រកួត​ទាញព្រ័ត្រ ការប្រកួត​បាល់ទះ ការ ប្រកួត​កីឡា​វាយ​សី​ការរត់​កម្សាន្ត​ចម្ងាយ ៣​គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ និង​ជិះ​កង់​។
​ ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ថ្លែងថា ខេត្តកំពង់ឆ្នាំង​មាន​ទន្លេសាប​ហូរ​កាត់​ស្រុក​កំពង់ ត្រឡាច ស្រុក​រលាប្អៀរ ស្រុក​ជល​គី​រី ស្រុក​កំពង់ លែង ក្រុង​កំពង់ឆ្នាំង និង ស្រុក​បរិបូណ៌ ប្រវែង ១១០ គីឡូម៉ែត្រ ភូមិសាស្ត្រ​ក្នុងស្រុក​ទាំង ៦ នេះ​តែងតែ​ទទួលរង​នូវ​ទឹក​ឡើង​ចេញពី​ទន្លេមេគង្គ​ជា​រៀងរាល់​ឆ្នាំទៅ​ក្រុមហ៊ុន​ដឹក​ដៃ​នារី​ធំ​ហើយ​ពេល​ផ្ដើម​និង ធនធាន​យ៉ាងច្រើន​ឥត​គណនា​ដែលមាន​លក្ខណៈ​អំណោយផល​ដល់​ការរស់នៅ​និង​បង្ក បង្កើន​ផល​យ៉ាង​ល្អប្រសើរ​។​
ទីក្រុង​កំពង់ឆ្នាំង​មាន​រចនាសម្ព័ន្ធ​ល្អ​មាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទង​នឹង​សម័យ​អាណា និគម​បារាំង​។​ដូច្នេះ​ក្រសួងទេសចរណ៍​បាន​សំណូម ពរ​ឲ្យ​អាជ្ញាធរខេត្ត​ត្រូវតែ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បង្កើន​សេ វា​កម្ម​ទេសចរណ៍ ប្រកបដោយ «​សេវា​១ ស្តង់ដា​១»​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ភ្ញៀវទេសចរ​ព្រម ទាំង​ជម្រុញ​ឲ្យ​គិតគូរ​បន្ថែម​លើ​ការរៀបចំ​ឲ្យ​មាន​ផ្សារ​រាត្រី​មណ្ឌល​ព័​ត៌ មាន​ទេសចរណ៍​ចំណតទូក​ទេស ចរណ៍​ជាដើម ។​
​លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹងថា​បុណ្យ​ទន្លេ​ឆ្នាំ នេះ​មាន​ស្ដង់​ចូលរួម​តាំងពិព័រណ៍​ផលិតផល​នានា សរុប​៣៩៥​ស្ដង់ ក្នុងនោះ​មាន​ស្ដង់​បរទេស​ចំនួន ៤០​ស្ដង់​ផងដែរ ៕សរន