សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេច​ព្រះសង្ឃ ៣​អង្គ​នៅ​វត្ត​បទុម​វ​តី​

1709
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេចព្រះ​កិត្តិយស ៣​ព្រះអង្គ នៃ​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ពិធី​នេះ​ធ្វើឡើង​នៅ​វត្ត​បទុម​វ​តី​សម្តេចព្រះ​កិត្តិយស​ទាំង ៣​អង្គ ដែល​នឹង​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី​នៅ​ព្រឹក​ថ្ងៃនេះ រួមមាន​៖ សម្តេចព្រះ​ឧ​ត្ត​ម​មុនី ជា សំអាង​, សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន និង សម្តេចព្រះ​សាក្យមុនី រ័ត្ន សារឿន​។

ក្នុង​ពិធី​នេះ ក៏​នឹងមាន​ការយាង និមន្ត​និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេចព្រះ​សង្ឃនាយក សម្តេចព្រះ​សង្ឃនាយករ​ង សម្តេច ព្រះ​រាជាគណៈ​ថ្នាក់​ទោ ត្រី ចត្វា​។​​ជាមួយ​នោះ​ថ្នាក់​កិត្តិយស ព្រះ​មេគណ ព្រះ​បាឡាត់​គណ និង​ព្រះ​អនុគណ​ក្នុង​រាជធានី​ភ្នំពេញ និង​គ្រប់​ខេត្ត ចៅអធិការ​វត្ត​ក្នុង​រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន រាជធានី​-​គ្រប់​ខេត្ត ព្រមទាំង​ភ្ញៀវកិត្តិយស ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ផងដែរ​៕S/

សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេច​ព្រះសង្ឃ ៣​អង្គ​នៅ​វត្ត​បទុម​វ​តី​