សម្តេច​តេ​ជោ​បញ្ជាក់​អំពី​ទស្សនកិច្ច​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ដែល​នឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ​

1254
ចែករម្លែក
សម្តេចតេជោហ៊ុនសែន(រូបឯកសារ)

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន តា​រ៉ូ​កូ​ណូ​នឹង​អញ្ជើញ​មក​បំពេញទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុ​ជានា​ថ្ងៃទី​៨​ខែមេសានេះ​។​

​ថ្លែង​ទៅកាន់​កម្មករ​និង​និ​យោ​ជិ​ក​ជាច្រើន​ពាន់​នាក់​នៅ​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​៨​ខែមេសា​នេះ​ដែរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុ​ជាងបាន​មានប្រសាសន៍ថា វត្តមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​មក​កម្ពុជា​និង​ក្លាយជា​ប្រធានបទ​សម្រាប់​ពួក​ប្រឆាំង​លើកឡើង​ពាក់ព័ន្ធ​និង​ការ​លើកឡើងថា ជប៉ុន​មក​កៀបសង្កត់​កម្ពុជា​ទៀតហើយ ចំណុច​នេះ​នឹងធ្វើ​ឲ្យ​សមាជិក សមាជិកា​របស់​ពួកគេ​កាន់តែ​លិចលង់​ទៅ​បន្ត​រង់ចាំៗ​រហូតដល់​ថ្ងៃ​ងាប់​ក៏​វា​មិន​រស់​ឡើងវិញ​នូវ​អា​ខ្មោច​ដែល​វា​ងាប់​ទៅ ហើយ​ទេ​។​
សម្តេច​តេ​ជោ​បន្តថា ជប៉ុន​នឹងមិន​ធ្វើ​រឿង​ផ្តេសផ្តាស ដូច​ការលើកឡើង​រប​ស់​ពួកគេ​ទេ ។ ជប៉ុន​គោរព​ចំពោះ​អធិបតេយ្យភាព​ភាព ជាតិ របស់​កម្ពុជា ។​

សម្តេច​បានបញ្ជាក់​សម្តេច​នឹង​ជួបចរចា​ជាមួយ​លោក តា​រ៉ូ កូ​ណូ (Taro Kono ) រដ្ឋមន្ត្រី​ការ បរទេស​ជប៉ុន នៅ​ព្រឹក​នេះ ។ បន្ទាប់មក​នឹងមាន​ការចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ដូចខាងក្រោម​៖
១-​ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥០០​លាន​យ៉េន​សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​និង​សង្គម​នៅ​កម្ពុជា​។​
២- ឥណទាន​សម្បទាន​ជប៉ុន ដែល​ដែល​មានទឹក ប្រាក់​សរុប ចំនួន ៩.២១៦ លាន​យ៉េន សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២។បើ​គិត​ជា​ដុល្លារ​មាន​ប្រមាណ ៨០ លាន​ដុល្លារ​អាមេរិក ។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​លោក និង ទទួល​ទាប​អាហារ​ថ្ងៃត្រង់​ជាមួយ​លោក តា​រ៉ូ កូ​ណូ ផងដែរ ៕​មន

#