សម្តេច​តេ​ជោ​ប្រាប់​គណបក្ស​ពីរ​ទៀត​ដែល​ចង់​ចូលរួម​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ត្រូវធ្វើ​លិខិតស្នើ​សុំ​ជា​ផ្លូវការ

278

ដោយៈតារារិទ្ធ/ ភ្នំពេញៈសម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​នេះ​បាន​ប្រាប់​ឲ្យ​គណបក្ស​ចំនួន​ពីរ ទៀត​ដែល​បង្ហាញ​បំណង​ចង់​ចូល រួមជាមួយ​នឹង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ត្រូវធ្វើ​លិខិតស្នើ​សុំ​ជា​ផ្លូវការ​មកកាន់​នាយករដ្ឋមន្ត្រី ឲ្យ​បាន​ត្រឹមត្រូវ មិនមែន​បង្ហាញ​បំណង តែ​តាមរយៈ​ការ និយាយ​ជាមួយ​សារព័ត៌មាន​នោះទេ​។ ក្រៅពី​ណែនាំ​ឲ្យ​ធ្វើលិខិត​ជា​ផ្លូវការ​នោះ​សម្តេច​​ក៏បាន​លើកឡើង​ដែរ​ថាស​ម្តេច​នឹងត្រូវ ពិនិត្យ​គណបក្ស​ទាំង​ពីរ​នោះ​ថា​តើ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ​ឬ​យ៉ាងណា? ។

សម្តេច​តេ​ជោ​ប្រាប់​គណបក្ស​ពីរ​ទៀត​ដែល​ចង់​ចូលរួម​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ត្រូវធ្វើ​លិខិតស្នើ​សុំ​ជា​ផ្លូវការ

ការលើកឡើង​នេះ​សម្តេច​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ ជួប​សំណេះសំណាល​ជាមួយនឹង​កម្មករ និយោជិត​ជាងមួយម៉ឺន​​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន ៦​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

គួរ​ជម្រាប​ថា​កាលពីពេល​ថ្មីៗ​នេះ​សារព័ត៌មាន​ក្នុងស្រុក​មួយ​បានចេញ​ផ្សាយ​ថា​មាន​គណបក្សនយោបាយ​ចំនួនពីរទៀត​បន្ថែម​ពីលើ គណបក្សនយោបាយ​ចំនួន ១៦ ដែលមាន​ស្រាប់​បានបង្ហាញ​បំណង​ចង់​ចូលរួម​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នេះ ។ គណបក្ស ទាំង​ពីរនោះ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង គណបក្ស​មាតុភូមិ​យើង​។​

សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​ស្វាគមន៍​តែ​មិនមែន​ប្រើប្រាស់​សារ​ព័ត៌មាន​ទេ​។ ដូច្នេះ​អ្នក​ត្រូវ​ស្នើ សុំ​ជា​លិខិត​ផ្លូវ ការ​មក​នាយករដ្ឋមន្ត្រី ។ ប្រសិនបើ​គណបក្សនយោបាយ​ពីរ​ផ្សេងទៀត​ចង់​ចូលរួម​ត្រូវធ្វើ​លិខិតស្នើ​សុំ​ឲ្យ​ត្រឹមត្រូវ​មិនមែន​ត្រឹមតែ​និយាយ​ជាមួយ​សារ ព័ត៌មាន​គ្រប់គ្រាន់​ទេ​។​…​មិនមែន​ចង់​ចូលៗ​ចេញៗ​នោះទេ​..​.។សង្ឃឹមថា​គណបក្ស​ពីរ​ផ្សេងទៀត​ដែល​ចង់​ចូលរួម​បន្ថែម​លើ​គណបក្ស​១៦​ដែល​បាន​ចូល រួម​ហើយ​នោះ​នឹង​យល់​អំពី​នីតិវិធី​រដ្ឋបាល ។ អ្នកខ្លះ​អត់​ទាន់​ចូល​ផង​ថា​មិនគួរ​យកប្រាក់​ខែ​ទេ​តែ​សុំ​ជួយឧបត្ថម្ភ​សម្រាប់​គណបក្សនយោបាយ ធ្វើ​សកម្មភាព ។ សម្តេចបញ្ជាក់ស្រេច​តែ​លោក​ឯង​ទេ​ទៅជា​ទម្លាប់​ឱ្យរដ្ឋា ភិបាល​ជួយ​ដល់​គណបក្សនយោបាយ​, វា​ទៅជា​អ​ញ្ចុះ​ទៅ​! ។​

សូម​ជម្រាប​ដែរ​ថា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ ទី​២១ ខែសីហា​កន្លងទៅ​ដើម្បី​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​ជាមួយនឹង​គណបក្សនយោបាយ​នៅក្រៅ​រដ្ឋសភា​ក្នុងន័យ​ដើម្បី​ផ្តល់ឱកាស​ឲ្យ គណបក្សនយោបាយ​ទាំងអស់​បាន​ចូល រួមចំណែក​ក្នុងការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ ។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នេះ​គឺ មាន​អាយុកាល ស្នើ​នឹង​អាណត្តិ​ទី​៦ របស់​រាជរដ្ឋាភិបាល​៕​សរន