សម្តេច​តេ​ជោ​ផ្ញើរ​សារ​ដល់​លោក​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​ដែល​ឧបត្ថម្ភ​ប្រាក់​សម្រាប់​សកម្មភាព​ប្រឆាំង​កូ​វីដ​១៩

508
ចែករម្លែក

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ដល់ លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន​បុរី ឡេង ណា​វ៉ា​ត្រា​ដែល​បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​២០០​លាន​រៀល​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។​សម្រាប់​សកម្មភាព​ប្រយុទ្ធប្រឆាំង​និង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ដែល​កំពុង​បង្ក​គ្រោះភ័យ​ដល់​សុខភាព​និង​ជីវិត​របស់​ប្រជាជន​កម្ពុជា​។​


​ជាមួយគ្នា​នោះ លោ​កក​ឧ​ញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​ថៅកែ​ផលិតកម្ម​កាឡាក់ស៊ី និង បុរី​ឡេង​ណា​វ៉ា​ត្រា បានបង្ហាញ​ការរំភើប​សប្បាយចិត្ត​ចំពោះ​សារលិខិត​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ដល់​លោក​។​ការឧបត្ថម្ភ​របស់លោក​លើក​នេះ​ទឹកចិត្ត​និង​សកម្មភាព​មួយ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ក្នុងការ​ទប់ស្កាត់​នូវ​ជំងឺ​រាតត្បាត វិ​រុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​១៩ ដែល​បាន​ឆ្លង​ប្រជាជន​កម្ពុជា​ដោយ​មិន​នឹកស្មាន​មក​ពេលនេះ​។

​លោ​កក​ឧ​ញ៉ា​ឡេង​ណា​វ៉ា​ត្រា​បាន​និយាយថា​បើទោះបីជា​ការឧបត្ថម្ភ​មាន​ចំនួន​តិចតួច​មែន​។​ប៉ុន្តែ​នេះ​ជា​ទឹកចិត្ត​របស់លោក​ក្នុងការ​គាំទ្រ​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​លោក​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​តែងតែ​យកចិត្តទុកដាក់​និង​មាន​វិធានការណ៍​ទាន់ពេលវេលា​ដើម្បី​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាជន​ទាំង​មេត្តា​មេត្តា​រក្សា​អនាម័យ​ជាពិសេស​លាងដៃ​ឱ្យ​ស្អាត​ជានិច្ច​គ្រប់​ទីកន្លែង​និង​ពាក់​ម៉ាស់​នៅពេល​ដើរហើរ​ចេញទៅ​ក្រៅ​។

​សូមបញ្ជាក់ថា​លោ​កក​ឧ​ញ៉ា​ឡេង​ណា​វ៉ា​ត្រា​ចាប់​តាំង​ដើមឆ្នាំ​២០២០​មកនេះ​លោក​មាន​សកម្មភាព​មនុ​ស្ស​ធម៌​ជាច្រើន​ហើយ​លើក​នេះ​មិនមែនជា​លើក​ទី​១​ឡើយ​សម្រាប់​លោក​ក្នុង​ការជួយ​សង្គម​និង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​។​កាលពី​ថ្មីៗ​ផងដែរ​លោក​បាន​ជួយ​ដល់​ខេត្តបន្ទាយមានជ័យ​ដាក់​នូវ​សេវា​ដឹកជញ្ជូន​សាធារណៈ​(​រថយន្តក្រុង​)​ទៅមក​ក្នុង​រយៈ​ចម្ងាយ​៤០​គីឡូម៉ែត្រ រវាង​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត មាន​ចំនួន​១៥​គ្រឿង ។

កាលពី​ថ្ងៃទី​១៥​កុម្ភៈ​ឆ្នាំ​២០២០​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជាច្រើន​ក្នុងការ​ជួសជុល​ផ្លូវ​បេតុង​ឆ្អឹង​ដែក​មាន​ប្រវែង​សរុប​៣៧៩៤​ម៉ែត្រ​និង​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​ប្រវែង​៤.៨៧០​ម៉ែត្រ​សរុប​ជា​ទឹកប្រាក់​ចំនួន​៨៧២៤៧១ ដុល្លារ​សហរដ្ឋអាមេរិក ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​ទី​១ និង​សង្កាត់​ចោមចៅ​ទី​២​។

​ចុងក្រោយ​នេះ​លោក​ចេញមុខ​ជួយ​ដល់​កសិករ​ជាច្រើន​តាម​បណ្តា​ខេត្ត​នា​នាង​បាន​ដោយ​បង្កើត​ផ្សារ​កសិផល​ធម្មជាតិ គឺ​ផ្សារ​ទំនើប​កសិផល​ឡេង ណា​វ៉ា​ត្រា ដែលមាន​ទីតាំង​ផ្សារ ស្ថិតនៅ​អាគារ S៣-១៧ អគារ​អូ​ឡាំ​ព្យា ផ្លូវ ឧកញ៉ា​ទេព​ផន (១៨២) សង្កាត់​វាលវង់ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​៕S/​