សម្តេច​តេ​ជោ​ផ្តល់​សញ្ញាបត្រ​ឱ្យខ្ញុំក្នុងពិធី​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

1810
ចែករម្លែក

កញ្ញា ម៉ៃ ម៉ី​ជូន បាន​ថ្លែង ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ថា ខ្ញុំ​មាន កិត្តិយស​ណាស់ ហើយ​រំភើបចិត្ត​យ៉ាង ខ្លាំង ដែល​អាចមាន​ឱកាស​ឡើង​ទទួល សញ្ញាបត្រ​ពីស​ម្តេច​តេ​ជោ ។ ខ្ញុំ​ចូលចិត្ត រៀន​ភាសា​ចិន ហើយ​ចង់ទៅ បន្ត​ការ សិក្សា​នៅ​ប្រទេស​ចិន​នាពេល​អនាគត ។ កម្មវិធី​ភាសា​ចិន​នៃ​សាកលវិទ្យាល័យ​តា​លី សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​កម្មវិធី​បណ្តុះបណ្តាល​ភាសា​ចិន​ដែល រួមគ្នា​បង្កើត​ដោយ​ប្រទេស​ចិន និង កម្ពុ​ជាទី​១ នៅ​ប្រទេស​កម្ពុជា ។ ១០ ឆ្នាំមុន សាកលវិទ្យាល័យ​តា​លី​នៃ​ប្រទេស ចិន និង​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ បានរួម​គ្នា​បង្កើត​ផ្នែក​ភាសា​ចិន​នៅ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ នៅ​ឆ្នាំ ២០១០ ភាគី​ទាំងពីរ​បាន​បង្កើត​មុខវិជ្ជា ឯកទេស​ភាសា​ចិន​ថ្នាក់​បរិញ្ញាបត្រ​ទី ១ នៅ​ប្រទេស​កម្ពុជា ។ សព្វថ្ងៃ ផ្នែក​ភាសា ចិន​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ថ្នាក់​បង្រៀន​ភាសា​ចិន​បរិញ្ញាបត្រ ចំនួន ៣ សរុប​មាន​និស្សិត​ជាង ៤០០ នាក់ ។ និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ ទីនេះ​អាច​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញា​ប​ត្រ​ភាសា​ចិន​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា ។​
​ ​
​ទន្ទឹមនឹង​ការរីកចម្រើន​លូត លាស់​នៃ​ទំនាក់ទំនង​មិត្តភាព​ចិន និង កម្ពុជា មាន​សហគ្រាស​ចិន​កាន់តែច្រើន ទៅធ្វើ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ។ ជាពិសេស ការផ្លាស់ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌​រវាង​ប្រទេស ទាំងពីរ​ចិន​និង​កម្ពុជា កំពុងតែ​បោះ ជំហាន​ទៅមុខ​កាន់តែ​ឆាប់រហ័ស​ពីមួយ ថ្ងៃ​ទៅមួយថ្ងៃ ដែល​បានបង្ហាញ ពី​តម្រូវការ​កាន់តែច្រើន​ចំពោះ​ធនធានមនុស្ស ភាសា​ចិន ។ ផ្នែក​ភាសា​ចិន​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ ភ្នំពេញ​អាច​ផ្តល់​ការ អប់រំ​ភាសា​ចិន ដែលមាន​លក្ខណៈ​ល្អ ប្រសើរ​និង​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ និស្សិត​ដែល​បានបញ្ចប់​ការ សិក្សា​នៅ ទីនេះ​ភាគច្រើន​មាន​ភាព​ជំនាញ​ក្នុង ការប្រើប្រាស់​ភាសា​ចិន ហើយ​បាន ទទួល​ការស្វាគមន៍​ពី​សហគ្រាស​ចិន និង​ខ្មែរ ។ ជាពិសេស​និស្សិត​ក្រីក្រ​មួយចំនួន​អាចមាន​ឱកាស ទៅធ្វើ​ការ​ក្នុង សហគ្រាស​នៅពេល​សិក្សា​ក្នុង​សាលារៀន ។ ប៉ុន្មាន​ឆ្នាំនេះ និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពី ផ្នែក​ភាសា​ចិន​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​តែងតែ​អាច​រកបាន ការងារ​ល្អ​ក្រោយពេល​បញ្ចប់​ការសិក្សា ៕ ដោយ យូ ជាំ​ង​នី​ង​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ចូលរួម និង​ផ្តល់​សញ្ញាបត្រ បញ្ជាក់​ពី​ការសិក្សា​ដល់​និស្សិត​បញ្ចប់​ការសិក្សា​ក្នុង​ពិធី​នេះ ។ និស្សិត​ឈ្មោះ ម៉ៃ ម៉ី​ជូន​មាន​កិត្តិយស ឡើងទៅ​ទទួល សញ្ញាបត្រ​ពីស​ម្តេច​តេ​ជោ ដោយ​តំណាងឱ្យ​និស្សិត​បញ្ចប់​ការសិក្សា ៤៣ នាក់ ក្នុង​ផ្នែក​ភាសា​ចិន​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (​រូបថត​ដោយ Yu Jiangnign)​