សម្តេច​តេ​ជោ​ផ្តល់​សម្ភារៈ​ការិយាល័យ​ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​

464
ចែករម្លែក

ដោយ:បូកគោ​/​កំ​ពត ៖ ក្នុង​បំណង​បង្កើន​ប្រសិទ្ធភាព​ការងារ​សម្រាប់​កងកម្លាំង​ប្រដាប់អាវុធ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​រដ្ឋបាលខេត្ត​កំពត​បានផ្តល់​សម្ភារៈ​កា​រិ​យា​លល័យ​មួយចំនួន​ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​ស្របតាម​តម្រូវការ​ចាំបាច់​។​

​សម្ភារៈ​ដែល​សម្តេច​ទាំងពីរ​ផ្តល់ជូន​តាមរយៈ​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ម៉ា​ណែ​ត នា​រសៀល​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ រួមមាន កុំព្យូទ័រ​ប្រាំ​គ្រឿង ម៉ាស៊ីន​ព្រី​ន​ថឺ​ប្រាំ​គ្រឿង ម៉ាស៊ីនថតចម្លង​មួយគ្រឿង វិទ្យុទាក់ទង​ធុន​តូច​១០​គ្រឿង និង​វិ​ទ្យ​ទាក់ទង​ធុន​ធំ​ប្រាំ​គ្រឿង​។ ដោយឡែក​រដ្ឋបាលខេត្ត​កំពត​ឧបត្ថម្ភ កុំព្យូទ័រ​បី​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ថឺ​បី​គ្រឿង​បន្ថែមទៀត​។​

ថ្លែងអំណរគុណ​ចំពោះ​អំណោយ​ដ៏​ថ្លៃថ្លា​ទាំងនេះ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែង​យកចិត្តទុកដាក់​ចំពោះ​កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា​មន្ត្រីរាជការ ព្រមទាំង​ប្រជា​ពល រដ្ឋ​ទូទៅ​។ តាមរយៈ អំណោយ​ទាំងនេះ សង្ឃឹមថា​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​កាន់តែ​មានលទ្ធភាព ក៏ដូចជា​អាច​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុង​កិច្ចការពារ និង​អភិវឌ្ឍ​សង្គមជាតិ​៕​B/