សម្តេច​តេ​ជោ​ផ្តល់​ស្ពានបេតុង​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ​ដល់​ពលរដ្ឋ​ស្រុក​កងមាស​

964
ចែករម្លែក
  • 11
    Shares

​​ដោយៈ​គង់​ហេង​/​កំពង់ចាម​:​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បានផ្តល់​ថវិកា​តាមរយ​:​ក្រសួងការពារជាតិ ដើម្បី​ស្ថាបនា​ស្ពាន និង​ផ្លូវ​បេតុង​ឆ្លងកាត់​ព្រែក​ពាមជីកង ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស​ខេត្តកំពង់ចាម​។​ដោយ​បច្ចុប្បន្ន​ស្ពាន​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ​មួយ​នេះ​ដំណើរការ​សាងសង់​បាន​ចំនួន​៦០​ភាគរយ​ហើយ​។​
​ ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​គង់​អៀង​នាយករង​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួងការពារជាតិ​មានប្រសាសន៍​ឲ្យ​នា​ចុង​សប្តាហ៍​ថ្មីៗ​នេះ​ថា​ស្ពានបេតុង​ដែលមាន​ទទឹង​៨​ម៉ែត្រ​និង​បណ្តោយ​៣៦​ម៉ែត្រ​គឺ​ត​ភ្ជាប់​ពី​ភូមិ​ពាម​ក្នុង​ទៅ​ភូមិ​ពោធិ​សាលា​ទី​១​បាន​ចាប់ដំណើរការ​សាងសង់​កាលពីដើម​ខែឧសភា​ឆ្នាំ​២០១៨​ហើយនឹង​បញ្ចប់​ការសាងសង់​នៅ​បំណាច់​ឆ្នាំ​២០១៨​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា ស្ពាន​ខាងលើ និង​ផ្លូវ​បេតុង​ទទឹង ៥​ម៉ែត្រ និង​បណ្តោយ ២៧០ ម៉ែត្រ​ក្បាលស្ពាន​ភ្ជាប់​ផ្លូវជាតិ​លេខ​៧០ គ្រោង​ចំណាយ​ថវិកា​សរុប​ជាង ២០​ម៉ឺន ដុល្លារ​អាមេរិក ដែលជា​ចំ​ណោ​យ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក កុយ រ៉ា​ជី ប្រធាន​ការដ្ឋាន​ស្ពាន​បាន​ឲ្យ​ដឹងថា ខណ​:​នេះ​បេតុង​ពាម​ក្នុង​បាន និង​កំពុងដំណើរការ​ចង ដែក​ដើម្បី​ចាក់​កម្រាល​ស្ពាន គឺជា​លទ្ធផល​បាន​ប្រហែល ៦០​ភាគរយ​ហើយ​។ បើ​ទោះ ជា​ទឹកទន្លេ​មេគង្គ​នៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០១៨ មាន​កម្ពស់​ជាង ១៣ ម៉ែត្រ​នៅ​ស្ថានីយឧតុនិយម​ខេត្តកំពង់ចាម​យ៉ាងណាក៏ដោយ​គឺ​មិន​ប៉ះពាល់​រំខាន​ដល់​ការសាងសង់​ស្ពាន​ដែលមាន​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ​ពី​ស្ថានីយឧតុនិយម​នោះដែរ​។​

​លោក​ប្រធាន​ការដ្ឋាន​បាន​រំលឹក​ឲ្យ​ដឹក​ថា ប៉ុន្តែ​អ្វីដែល​ប្រឈម និង​រំខាន​រអាក់រអួល គឺ​បញ្ហា​អាកាសធាតុ​ភ្លៀង​ស្ទើរ​គ្មាន​លួស​ថ្ងៃ​។ ដោយ​មួយ​សប្តាហ៍​ចំនួន ប្រាំពីរ ថ្ងៃនោះ​គឺ​យើង​ដំណើរការ​សាងសង់​យ៉ាងច្រើន​ចំនួន ប្រាំ ថ្ងៃ​ប៉ុណ្ណោះ​។ បើសិនជា​ដំណើរការ​សាងសង់​ពេញលេញ​បាន​នោះ គឺ​ទំនង​មកទល់​ពេល​ស្មើ​នេះ​ប្រហែល​សម្រេចបាន​ពី ៧០ ទៅ ៨០ ភាគរយ​ហើយ​។​
​ ​
​លោក មឿ​ន ផា អភិបាលស្រុក​កងមាស​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០១៨​ថា នៅពេល​ស្ពាន​ពាម​ក្នុងនេះ​សង់​ហើយ​រួចរាល់​នោះ​គឺ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ប្រជាពលរដ្ឋ​ចំនួន បី ភូមិ​: ភូមិ​ពោធិ​សាលា​ទី ១ , ភូមិ​ពោធិ​សាលា​ទី ២ និង​ភូមិ​ដំណាក់​ល្អិត​។​ដោយ​កាត់បន្ថយ​ផ្លូវ​ប្រហែល​ប្រាំ​គីឡូម៉ែត្រ​បើ​ធ្វើដំណើរ​វាង​ទៅ​ឆ្លងស្ពាន​ពាមជីកង​ដូច​សព្វថ្ងៃ​លើផ្លូវ​ជាតិ​លេខ​៧០ ព្រៃទទឹង​-​ពាមជីកង​នោះ​៕S/

សម្តេច​តេ​ជោ​ផ្តល់​ស្ពានបេតុង​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ​ដល់​ពលរដ្ឋ​ស្រុក​កងមាស​

​ ​