សម្តេច​តេ​ជោ​រិះគន់​មេបក្ស​មួយ​ដែលថា​បោសសំអាត​ជនអន្តោប្រវេសន៍​ឲ្យ​អស់ពី​កម្ពុជា​ដោយ​ប្រើ​ពេល​៨​ម៉ោង

1099
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រិះគន់​ចំពោះ​មេបក្សនយោបាយ​មួយ​ដែល​បានលើក​ឡើង​អំពី​គោលនយោបាយ​អន្តោប្រវេសន៍​ថា​មាន​លក្ខណៈជាតិនិយម​ជ្រុល​ដែល​ពិបាក​និង​ធ្វើបាន​ហើយ​អាច​នឹង​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេសជិតខាង​ទៀតផង ។​

ជនបរទេសខុសច្បាប់ដែលសមត្ថកិច្ចកម្ពុជាបង្រ្កាបនាពេលកន្លងទៅ(រូបថតឯកសារ)

នៅក្នុង​ពិធី​ជួប​ជាមួយ​កម្មករ កម្មការិនី រោងចក្រ​ជាង​ពីរម៉ឺន​នាក់ នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​កាលពី​ព្រឹក​ថ្ងៃទី ៦ មិថុនា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​គោលនយោបាយ​ដេញ​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ពី​កម្ពុជា​ដោយ​ប្រើ​រយៈពេល​៨​ថ្ងៃ នៅពេលដែល​ពួកគេ​ឈ្នះឆ្នោត ឡើងកាន់​អំណាច​។​

សម្ដេច​មានប្រសាសន៍ថា​”​មាន​អ្នកខ្លះ​គេ​ថា​គេ​ប្រើ​រយៈពេល​តែ​៨​ថ្ងៃ​ដើម្បី​បណ្តេញ​ជនអន្តោប្រវេសន៍​ចេញពី​កម្ពុជា​ឲ្យ​អស់​។ អញ្ចឹង​ទាល់តែ​យក​កាំភ្លើង​ទៅ​បាញ់សម្លាប់​ទាំងអស់ ប៉ុន្តែ​បើទោះបី​បាញ់សម្លាប់​ក៏​មិន​អស់​ដែរ​ក្នុង​រយៈពេល ៨ ថ្ងៃ​។​សម្តេច​បន្តថា​ខុសពី​គេ​។​រឿង​ជ្រុលនិយម​បែបនេះ​ឬ​រៀន​របៀប​គណិតវិទ្យា​បែប​ប៉ុលពត​បែបនេះ​មិនអាច​ទៅរួច​ទេ​។​ប្រជាជន​ខ្មែរ​ពីរលាន​នាក់​សម្លាប់​ប្រជាជន​វៀតណាម​៦០​លាន​នាក់​ឲ្យ​អស់វា​ដូចជា​ស្រួល​ពេក​។​វៀតណាម​គេ​គ្មាន​ដៃ ?”
គួរ​បញ្ជាក់ថា​កន្លងមក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បានដាក់​ចេញ​គោលដៅ​បោស​សម្អាត​​ជនអន្តោប្រវេសន៍​ខុសច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​ប្រើ​រយៈ​ពេល​តែ ៨ ម៉ោង​ប៉ុណ្ណោះ​នៅពេលដែល​គណបក្ស​មួយ​នេះ​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​៕​មន​