សម្តេច​តេ​ជោ​រំលឹក​ពី​គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​ព្រឺក្បាល​នៅពេលដែល​សម្តេច​ចាប់ផ្តើម​ធ្វើកំណែទម្រង់​នយោបាយ​និង​សេដ្ឋកិច្ច

396
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​រំលឹក​ឡើងវិញ​ពី​គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​ព្រឺក្បាល​នៅពេល ដែល​សម្តេច​បានធ្វើការ​កែទម្រង់​នយោបាយ​និង​សេដ្ឋកិច្ច របស់​ប្រទេស​នៅក្នុង​ដំណាក់​កាលដែល​ប្រទេស​ស្ថិតក្នុង​ស្ថានភាព​សង្គ្រាម​ផង និង ចរចា ផង និង ក្នុងស្ថានភាព​នៃ​កត្តា​ផ្ទៃក្នុង​មិនទាន់​ឯកភាពគ្នា ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​អំពី​ភាប​ខុសគេ​របស់​កម្ពុជា​នេះ​នៅក្នុង​ឱ កាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៤០នៃ​ការបង្កើត​ធនាគារ​ជាតិ​នៃ​កម្ពុជា​ឡើងវិញ​នា​ព្រឹក​ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩នៅ​សាលសន្និសីទ​ចតុមុខ ។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​សម្តេច​បានចាប់ផ្ដើម​កែទម្រង់​ដោយ​បើកមុខ​ព្រួញ​ពីរ​តែម្ដង​មុខព្រួញ​ទី​១.​កែទម្រង់ខាង​នយោបាយ​បានសេចក្តី ថា​គោលដៅ​នោះ​ត្រូវ​សម្រេច​នូវ​ការចរចា​ស្វែងរក​សន្តិភាព​សម្រាប់​ក​ម្ពុ​ជា ។សម្តេច​បន្តថា​ចំណុច​នេះហើយ​គឺជា​ចំណុចដែល​សម្តេច​ត្រូវ​រំលឹក​បន្តិច​ថា​៖​ពេលនោះ​រដ្ឋមន្ត្រី​ការពារជាតិ​គឺ​លោក កុយ ប៊ុន​ថា មិន​យល់ព្រម​លើ​ការចរចា​នេះ​ទេ​ដោយ​ស្ទង់​មតិ​ពី​ក្រសួង​ការពារ ជា តិ​ត្រឡប់មកវិញ​ថា​ប្រសិនបើ​ចរចា​គឺ​មានន័យថា​ស្មើនឹង​ការ​បោះចោល​សមិទ្ធិ​ផលប​ដិ​វត្ត​ន៍​។ សម្តេច​បន្តថា​ចំណុច​នេះហើយ​បានជា​ពេលនោះ​មាន ដោះដូរ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ដោយ​ដក​លោក កុយ ប៊ុន​ថា ចេញនិងដាក់ជំនួស​វិញ​ដោយ​លោក ទៀ បាញ់ ។ សម្តេច​បន្តថា​កាលនោះ​សម្តេច ក៏បាន​ផ្ទេរតំណែង​រដ្ឋមន្ត្រីការបរទេស​ទៅ​ឲ្យ​ឥស្សរជន​មួយរូប ក៏ប៉ុន្តែ​ឥស្សរជន​រូបនោះ​ក៏​មិន​គាំទ្រ​ចំពោះ​ការចរចា​នេះ​ទេ​ដែល​ទាមទារ​ឲ្យ​សម្តេច​ត្រូវ វិលត្រឡប់​ម​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​ផង​និង​ជា​នាយករដ្ឋមន្ត្រី​ផង ។​

​សម្តេច​តេ​ជោ​បាន​លើក​ជា​សំនួ​រថា​ពេលនោះ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​យល់​ពី​ការចរចាគេ​ចាត់ទុក​ការ​ការចរចា​នេះ​គឺជា​ការចុះចាញ់យើង​ចង់បញ្ចប់សង្គ្រាម​នៅក្នុង​ប្រទេ ស​របស់​យើង​តាមរយៈ​នៃ​ការចរចា​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​សម្រាប់​កម្ពុជា​។ ចំណែក​ពាក់ព័ន្ធ​កំណែទម្រង់​សេដ្ឋកិច្ច​បានចាប់ផ្ដើម​រៀបចំ​ចូលទៅ​កាន់​សេដ្ឋកិច្ច​ទីផ្សារ សួរថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​យល់​អំពី​សេដ្ឋកិច្ច​ផ្សារ​នោះព្រោះ​បងប្អូន​មួយចំនួន​ធ្លាប់បាន​រៀនសូត្រ​នៅឯ​ភាគ​ខាងជើង​វៀតណាម​ក្រោយ​សន្និសីទ​ហ្សឺ​ណែវ​ឆ្នាំ១៩៥៤ ដូច្នេះ​គាត់​ស្គាល់​តែ​ពី​សហករណ៍​តែប៉ុណ្ណោះ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានកត់សំគាល់​ថា​ពេលនោះ​គ្រោះថ្នាក់​ចំពោះ​សម្តេច​គឺមាន​ដល់​ទៅ ៣ ដែលជា​កម្លាំង​សង្កត់​ដ៏​ព្រឺព្រួច​បំផុត ។ សម្តេចតេ​ជោ​បន្តថា​កត្តា​ទី​១.​ផ្ទៃក្នុង​ខ្លួនឯង​មិន​យល់​ដូច្នេះ​សម្តេច​អាច​នឹងត្រូវ​ទទួល​នូវ​ការបាត់បង់​ការគាំទ្រ​ពី​ផ្ទៃ​ក្នុងនេះ​ជា​គ្រោះថ្នាក់​ធំជាងគេ ផ្ទៃក្នុង​ខ្លួនឯង​មិន​យល់​ទៅហើយ​អាចមាន​ការបែកបាក់​គ្នា​។​ក៏ប៉ុន្តែ​ជា​ភ័ព្វសំណាង​របស់​សម្តេច​ដែលមាន​ថ្នាក់ដឹកនាំ​កំពូល​រួមមាន​សម្ដេច ជា ស៊ីម​, សម្ដេច ហេង សំរិន ,​លោក សាយ ឈុំ និងថា្នក់​ដឹកនាំ​មួយចំនួនទៀត​នៅក្នុង​បក្ស​បាន​គាំទ្រ ។​សម្តេច​បាន​ឲ្យ​ដឹង​ទៀតថា​វិធីសាស្ត្រ​របស់​សម្តេច​គឺ​ការធ្វើ​ពីថ្នាក់ក្រោម​ឡើងលើដូចជា​កំ ណែទម្រង់សេដ្ឋកិច្ច សម្តេច​បាន​ចុះ​ទៅតាម​ទីជនបទនិងខេត្ត​យ៉ាងច្រើន​ហើយ​បញ្ហា​ខ្លះ​គឺ​បានមកពី​មូលដ្ឋាន​ដូចជា ការផ្តល់​កម្ម​សិទ្ធ​ដី​ធ​ញ​លី​កសិកម្ម​ឲ្យ​ទៅ​កសិករ​គឺ​សម្តេច​បាន​រៀនសូត្រ​ពី​ខេត្តតាកែវ​នៅពេលដែល​លោកប៉ុល សារឿនធ្វើជា​ចៅហ្វាយ​ខេត្តតាកែវ ។ ខេត្តតាកែវ​ជា​ខេត្ត​មួយ​ដែល​មិនដែល​មាន​សល់​ស្រូវ​នោះទេក៏ប៉ុន្តែ​ខេត្តតាកែវ​បាន​ក្លា យជា​ខេត្ត​ដែល​សល់​ស្រូវ​ច្រើន​ហូប​មិន​អស់គឺ​ដោយសារ​តែមានការបែងចែក​ដី​កសិកម្ម​ឲ្យ​ទៅ​គ្រួសារ​កសិករ​ធ្វើ មិនមែន​ធ្វើជា​ក្រុមសាមគ្គី​នោះទេ ។​

​សម្តេច​តេ​ជោ​បន្តថា​កែទម្រង់សេដ្ឋកិច្ច​ពី​សេដ្ឋកិច្ច​ផែនការ​ទៅជា​សេដ្ឋកិច្ច​ទីផ្សារ​បាន​ឆ្លងកាត់​អន្តរកាល​គួប​សមនិង​ទីផ្សារ​យើង​បាន​ឈានចូល​ទៅក្នុង​សេដ្ឋកិច្ច​ទីផ្សារ ។ សេដ្ឋ កិច្ច​ទីផ្សារ​មិនមែន​កើតឡើង​ក្រោយ​សន្និសីទ​ទីក្រុង​ប៉ារីស​ទេ​គឺ​មុន​សន្និសីទ​ទីក្រុង​ប៉ារីស គឺ​កម្ពុជា​បាន​ដំណើរ​រៀបចំ​សេដ្ឋ កិច្ច​ទីផ្សារ​រួច​ខ្លះ​ទៅហើយ​រាប់ទាំង​វិស័យ​ឯកជន​នៅក្នុង​ការអប់រំ​បណ្ដុះបណ្ដាល​ធន​ក៏បាន​កើត​នៅមុន​សន្និសីទ​ទីក្រុង​ប៉ារីស​ដែរ ការបែងចែក​ដីធ្លី កម្មសិទ្ធិ​អោយ​ប្រជាពលរដ្ឋ​ជាដើម ។​

​សម្តេច​តេ​ជោ​បាន​បន្តថា​បញ្ហា​ផ្ទៃក្នុង​មិន​យល់​គឺជា​រឿង​មួយ​លំបាក នេះ​ជា​ឧបសគ្គ​មួយ​ជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ​ក្នុងចំណោម​គ្រោះថ្នាក់​ទាំងបី​មកលើ​ខ្លួនសម្តេច​ដែលជា​អ្នកដឹកនាំ​កំណែទម្រង់​នយោបាយ​និង​សេដ្ឋកិច្ច។គួប​សម​នៅពេល​នោះគេ​ដាក់ទណ្ឌកម្ម​កម្ពុជា​គ្រប់​វិស័យ​ប៉ុន្តែ​កម្ពុជា​មិន​ស្លាប់​ទេ អ្នក​ដែល​ដាក់ទណ្ឌកម្ម​ឲ្យ​កម្ពុជា​ខ្លាំងជាងគេ ក៏​កំពុង​រកស៊ី​ជាមួយ​កម្ពុជា​ច្រើនជាងគេ​ដែរ​ព្រោះ​កម្ពុជា​ប្រើ​ដៃ​ឯកជន​រកស៊ី គេ​ដឹកទំនិញ​មក​យើង​ដឹក ទំនិញ​ទៅហើយ​ទូទាត់​ឱ្យ​គ្នា​ទៅវិញទៅមក ។ ដូច្នេះ​បានជា​ល្បែង​ទណ្ឌ​កម្មនេះ​គឺ​មិនអាច​សម្លាប់​អ្នកណា​បានទេ​កុំ​ឆ្ងល់​ពេក​។​

​គ្រោះថ្នាក់​ទី​២.​គឺ​នៅពេលដែល​សម្តេច​ចាប់ផ្ដើម​ធ្វើកំណែទម្រង់ កងទ័ព​វៀតណាម​មាន​វត្ត​មាននៅ​ក្នុងប្រទេស​កម្ពុ​ជាមាន​ប្រមាណ ១០​ម៉ឺន​នាក់​នៅ ឡើយ​ទេ​។​វៀតណាម​ពេលនោះ​មិនទាន់មាន​ដូ​យ​ម៉ឺ​យ​នៅឡើយ​ទេ ដូ​យ​ម៉ឺ​យ​ពាក្យ​វៀតណាម​គឺ​ការកែទម្រង់ ។​អញ្ចឹង​បើ​វៀតណាម​មិន​យល់ស្រប​ឬក៏វៀតណាម មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​គឺ​គ្រោះថ្នាក់​ណាស់ ។ ក៏ប៉ុន្តែ​សម្តេច​សំដែង​នូវ​ការគោរព​ចំពោះ​កងទ័ព​វៀតណាម​ដែល​នៅ កម្ពុជា​ដែល​គោរព​ការសម្រេចចិត្ត​របស់​ក​ម្ពុ​ជា ជាពិសេស​អតីត​សព​របស់លោក ឡេ ដឹក​អា​ញ់ ដែល​គាត់​ទើបតែ​ទទួលមរណភាព​ប៉ុន្មាន​ខែ​មុននេះពេលនោះ​គាត់​ធ្វើជា​ប្រធាន​ជំនាញការ​នៅ​កម្ពុជា​គឺ​គាត់​បាន​ប្រាប់​កងទ័ព​របស់គាត់​មិន​ឲ្យ​ប៉ះពាល់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ។​វត្តមាន​កងទ័ព​វៀតណា​ម​នៅ​កម្ពុជា​គឺ​ទប់ស្កាត់​រាល់​ការវិលត្រឡប់​នៃ​របប​ប៉ុលពត​ ឯ​រឿង​នយោបាយ​និង​ការធ្វើ​សេដ្ឋកិច្ច​របស់​កម្ពុជា​គឺ​ទុក​ឲ្យ​កម្ពុជា​ធ្វើ​ដោយ​ខ្លួន ឯង​។ អញ្ចឹងទេ​វៀតណាម​មិនមែនជា​ឧបសគ្គ​សម្រាប់​ការកែទម្រង់​របស់ខ្ញុំ​ទាំង​នយោបា យ​និង​សេដ្ឋកិច្ច​នោះទេ​។​សូមបញ្ជាក់​ច្បាស់​ទៅលើ​រឿងនេះ​អញ្ចឹង​បានជា​ខ្ញុំ​សម្រេចបាន​នៃ​ជោគជ័យ​ក្នុងការ​កែទម្រង់​នៅក្នុង​ពេលដែល​កងទ័ព​​វៀតណាម​​វត្ត​មាននៅកម្ពុជា​។

​គ្រោះថ្នាក់​ទី​៣​គឺ​ពេលនោះ​អ្នក​ដែល​ផ្ដល់ជំនួយ​ឲ្យ​កម្ពុជា​គឺមាន​អតីត​សហភាពសូវៀតនិង កូ​មេកុងហើយ​សូ​វៀត​គឺជា​អ្នកផ្ដល់ជំនួយ​ធំជាងគេ​ដែល ពេលនោះ​គេ​នៅ​ប្រើពាក្យ​សើរ​រើ​និយម​នៅឡើយ។ សម្តេច​បាន​លើក​ជា​សំណួរ​ថា​តើ​ហ៊ុនសែន​ស្ថិតនៅក្នុង​ក្រុម​សើរើ​និយម​ទេ​នេះ​ជា​គ្រោះថ្នាក់​មួយទៀតហើយ​ពេលនោះ​មិនទាន់មាន​ប៉េ​រ៉េ​ស្ត្រូ​យ​កា​និងក្លាស់​ស្នូ​ស​រប ស់​ហ្គូ​បា​ឆូវនៅឡើយ​ទេ។អញ្ចឹង​បើសិនជា​ខាង​សហភាពសូវៀត​ប្រាប់​មក​សម្ដេចហេងសំរិន​ឬ​សម្ដេច ជា ស៊ីម ថាបើ​ទុក​ហ៊ុនសែន​តទៅទៀត​សូ​វៀត​និង​ផ្តាច់​វ​ជំនួយ​គ្រាន់តែ​ប៉ុណ្ណឹង​គឺ​ហ៊ុនសែន​ងាប់​បាត់ទៅហើយ​។​តែ​ជា​ភ័ព្វ​សំ​ណា ង​របស់​សម្តេច​ដែល​សម្តេច​បាន​នាំមក​ប្រទេស​កម្ពុជា​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ស្របគ្នា​គាំទ្រ​នូវ​ដំណោះស្រាយ​នយោបាយ និង ការកែទម្រង់ សេដ្ឋកិច្ច ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​សមិទ្ធិផល​ដែល​បានមក​ដោយ​ស្រួល​ពេល​វា​ពិបាក​ការពារ​ទៅវិញ​ទេ។ក៏ប៉ុន្តែ​នេះ​ជា​សមិទ្ធផល​ដែល​បានមកដោយ​ការខិតខំ​របស់​យើង​ហើយ​សម្តេច​បាន​អរគុណ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ជាមួយនឹង​ប្រជាជន​កម្ពុជា​ដែល​បាន​គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​សម្តេច​តាម​ដំណាក់កាល​នីមួយៗ​រហូតដល់​ថ្ងៃនេះ​ខួប ៤០ ឆ្នាំ​គឺជា​ពេលវេលា​ដែល​យើង​ឈរជើង​រឹងមាំ​នៅក្នុង​ទឹកដី​របស់​យើង​។

​ជាមួយគ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​អំពី​ភាពខុសគ្នា ​របស់​កម្ពុជា​និង​ប្រទេស​នៅលើ​ពិភព​ល​លោក​ដែល​នៅពេល​ដូររបប​ដឹកនាំ​ម្តងៗ​គេ​ប្តូរ​តែ ​អ្នកដឹកនាំ​នយោបាយ​ប៉ុណ្ណោះ​គេ​មិនបាន​ប្តូរ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​និង​លុបបំបាត់​រូបិយប័ណ្ណ​របស់​ជាតិ​នោះទេ​គេ​គ្រាន់ តែ​បោះពុម្ព​ក្រដាស​ថ្មី​មក​ជំនួស​ឲ្យ​ក្រដាស​ចាស់​តែប៉ុណ្ណោះ​ប៉ុន្តែ​សម្រាប់​កម្ពុជា​ខុសពី​នេះ​។​

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​អំពី​ភាព​ខុសគេ​មួយទៀត​របស់​កម្ពុជាគឺ​នៅត្រង់ថា​ប្រទេស​ច្រើននិងរបប​ជាច្រើន​នៅក្នុងពិភពលោកនៅពេល​ដែលមា ន​បរទេស​ជួយ​អន្តរាគមន៍​ហើយ​នៅពេលដែល​បរទេស​ដក​ត្រឡប់​ទៅវិញ​ប្រទេស​ទាំងនោះ​ត្រូវ​ដួលរលំ​ទៅវិញ​ផងដែរ ។ សម្តេច​បាន​លើក​ជា​ឧទាហរណ៍​ដូចជា​នៅ​វៀតណាម​ខាងត្បូង​ដែល​គាំទ្រ​ដោយ​អាមេរិកាំង នៅពេលដែល​អាមេរិកាំង​ដកចេញ​នៅ​ឆ្នាំ ១៩៧៥ វៀត ណា​ម​ខាងត្បូង​ក៏ត្រូវ​ដួលរលំ​ទៅជា​មួយ​ដែរ ។​នៅ​អាហ្គានីស្ថាន​នៅពេល​អតិ​ត​សហភាពសូវៀត​ជួយ​គាំទ្រ​តែ​នៅពេលដែល​សហភាពសូវៀត​ដកចេញរបប​នោះ​ក៏​ដូ​ល​រលំ​ទៅ​ដែររហូត​ប្រធា នាធិបតី​អា​ហ្គា​និ​ស្ថានត្រូវ​ពួកតា​លី​បង់ ចាប់​អារ​ករ​ទៀត ។​ក៏ប៉ុន្តែ​សម្រាប់​កម្ពុជា​និយាយ​ឲ្យ​ចំ​គឺ​របប ជា ស៊ីម ,​ហេង សំរិន​,​ហ៊ុន សែន កងទ័ព​វៀតណាម​បាន​ជួយ​អន្តរាគមន៍ ក៏ប៉ុន្តែ​នៅពេល​កង​ព័ត​វៀតណាម​ដក​ត្រឡប់​ទៅវិញ​គឺ កម្ពុជា​នៅតែ​អាច​ឈរ​បាន ដោយ​ខ្លួនឯង ហើយ​ឈរ​រហូតមកដល់​ស​ព្ធ​ថ្ងៃ​និង​បន្ត​ឈរ ១០ ឆ្នាំ​ទៅមុខទៀត ។​

​សម្តេច​តេ​ជោ​បន្តថា​៖​កម្ពុជា​នៅពេល​កងទ័ព​វៀតណាម​ដកចេញ ទិដ្ឋភាព​អន្តរជាតិ​ត្រូវបាន​ដោះស្រាយ​បញ្ចប់ បញ្ហា​ដែល​នៅ​សេសសល់​គឺ​បញ្ញា​ផ្ទៃ ក្នុងនោះ​គឺ​ការទប់ស្កាត់​របប​ប្រល័យពូជសាសន៍​ប៉ុលពតទាំង​នយោបាយនិងយោធា​។ ព្រោះ​បញ្ហា​កម្ពុជា​វា​មាន​ទិដ្ឋភាព​ពីរ​ទិដ្ឋភាព​អន្តរជាតិនិងទិដ្ឋភាព​ផ្ទៃក្នុង។ទិដ្ឋភាព​អន្តរជាតិ​រួមមាន​វត្តមាន​កងទ័ព​វៀត ណាម​នៅ​កម្ពុជានិងការប្រើប្រាស់​ដី​បរទេស​និង​ជំនួយ​បរទេស​ប្រឆាំង​និង​កម្ពុជា ។ ឯក ភា ព​ផ្ទៃក្នុង​គឺ​កម្ពុជា​ត្រូវ​រង​ការបែងចែក​ជា៤ភាគីត្រីភាគី​ហើយ​និង​ទីក្រុង​ភ្នំពេញ​ដែល​ត្រូវ​រក​វិធី​សម្របសម្រួល​គ្នា​ហើយ​យើង​ធ្វើបាន​ជោគជ័យបញ្ចប់សង្គ្រាម២៩ខែធ្នូ​ឆ្នាំ១៩៩៨ ៕