សម្តេច​តេ​ជោ​សម្ពោធ​សមិទ្ធ​នានា​ក្នុង​ទីបញ្ជាការដ្ឋាន​អង្គរក្ស​តម្លៃ​ជិត​បួន​លាន​ដុល្លារ

1360
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ មិថុនា មាន​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា​ដែលមាន​តម្លៃ​ជិត​បួន​លាន​ដុល្លារ​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ស្ថិតនៅ​ខេត្តកណ្តាល​។​

សម្ពោធ​សមិទ្ធ​នានា​ក្នុង​ទីបញ្ជាការដ្ឋាន​អង្គរក្ស​តម្លៃ​ជិត​បួន​លាន​ដុល្លារ

​ក្នុងឱកាស​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤​ហ៊ីង​ប៊ុន​ហៀ​ង​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​បាន​បញ្ជាក់ថា​សមិទ្ធផល​ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅពេលនេះ រួមមាន​អគារ​ស្នាក់នៅ​របស់ យុ​ទ្ឌ​ជន ,​អគារ​ការិយាល័យ​មេបញ្ជាការ មេបញ្ជាការរង បញ្ជាការដ្ឋាន​កង​អង្គរក្ស ,​សាលប្រជុំ ,​សាល​ទទួលភ្ញៀវ និង សមិទ្ធផល​ជាច្រើន​ទៀត រួមទាំង​ការ បំពាក់​សម្ភារៈ​ផងដែរ ។
បើ​យោងតាម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស ៤ ហ៊ីង ប៊ុន​ហៀ​ង សមិទ្ធផល​ទាំងនេះ​ត្រូវបាន​ចំណាយ​ថវិកា សាងសង់​អស់​ជិត​បួន​លាន ដុល្លារ ជា​ថវិកា​របស់​សប្បុរ​សជន និង ថវិកា​ផ្ទាល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ៕​មន​

សម្តេច​តេ​ជោ​សម្ពោធ​សមិទ្ធ​នានា​ក្នុង​ទីបញ្ជាការដ្ឋាន​អង្គរក្ស​តម្លៃ​ជិត​បួន​លាន​ដុល្លារ