សម្តេច​តេ​ជោ​សែន​៖​បោះឆ្នោត​ឲ្យ​«​គណបក្ស​ប្រជាជន​កម្ពុជា​»​លេខ​រៀង​ទី​២០​គឺ​ដើម្បី​សន្តិភាព វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល​

1595
ចែករម្លែក
  • 53
    Shares

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្ដេច​អគ្គ​មា​ហ​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា បានធ្វើការ​អំពាវនាវ​ជាថ្មីទៀត ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ថា​បោះឆ្នោត​ឲ្យ «​គណបក្ស​ប្រជាជន​កម្ពុជា​» លេខ​រៀង​ទី​២០ គឺ​ដើម្បី​សន្តិភាព វឌ្ឍនភាព និង វិបុលភាព​នៃ​កម្ពុជា​ទាំងមូល​។ នៅក្នុង​នៅ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ភ្ជាប់ មកជា​មួយ​នៅ​រូបថត​មួយ​សន្លឹក​ថត​នៅ​ឆ្នាំ​១៩៩៨ នៅពេលដែល​បំផ្លាញ​អាវុធ​ចោល​នៅ​ស្តា​ត​អូឡាំពិក​ក្រោយពី​បានបញ្ចប់​សង្គ្រាម​ទាំង​ស្រុក​នៅ​កម្ពុជា​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​។ ប្រមុខ​រាជ​រដ្ឋា​ភី​បាល​កម្ពុជា​បានលើកឡើង​បែបនេះ ក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ Facebook​ថា​៖ «​សូម​ជូន​រូបថត​១​សន្លឹក​ថត​នៅ​ឆ្នាំ ១៩៩៨ នៅពេលដែល​យើង​បំផ្លាញ​អាវុធ​ចោល នៅ​ស្តា​ត​អូឡាំពិក ក្រោយពី​គ្រប់ភាគី​ខ្មែរ​ទាំងអស់ សម្រេច​ជ្រើស​រើសយក​សន្តិភាព ប្រសើរ​ជាង​ការបន្ត​ធ្វើសង្គ្រាម ដែល​ចាប់ពីពេលនោះ​មក គឺ​កម្ពុជា​យើង​មាន​សន្តិភាព​ពេញលេញ​មកទល់​សព្វថ្ងៃ​»​។​

​សម្តេច​បាន​សរសេរ​ប​ន្ថែ​ម​ទៀតថា «​សន្តិភាព​ដែល​យើង​កំពុងមាន​សព្វថ្ងៃនេះ គឺ​រក​បានមក​ដោយ​លំបាក​ខ្លាំងណាស់ ដូច្នេះ​យើង​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​ឲ្យ​ខាន​តែ​បាន ទោះបី​ដោយ​តម្លៃ​ណាក៏ដោយ​។ បោះឆ្នោត​ឲ្យ គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺ​ដើម្បី​សន្តិភាព វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល​»

​សម្តេច​ក៏បាន​ជូនពរ​ជនរួមជាតិ និង កូនក្មួយ​យុវជន​ជួបតែ​សំណាងល្អ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​។ សន្តិភាព​ដែល​ប្រទេស​កម្ពុជា ទទួលបាន​រយៈពេល​ពី​រ​ទសវត្សរ៍​មកនេះ កំពុង​ហុច​ផ្លែផ្កា​ដល់​ពលរដ្ឋ​គ្រប់គ្នា​។ គ្មាន​ទៀតឡើយ​សង្គ្រាមស៊ីវិល និង គ្មាន​ទៀតឡើយ​ក្តី​ព្រួយបារម្ភ​អំពី​ការចាប់​បង្ខំ​ឲ្យ​ធ្វើ​ទាហាន​។ ប៉ុន្តែ​សន្តិភាព​នេះ ស្ថិតនៅក្នុង​ស្ថានភាព​ផុយស្រួយ​នៅឡើយ​ដោយសារតែ​ពួក​អ្នកនយោបាយ​មួយចំនួន​ប៉ុនប៉ង​បង្ក​ឲ្យ​មាន​សង្គ្រាម​ជាថ្មី​នៅក្នុង​កម្ពុជា​។​

​ចាប់តាំងពី​ប្រទេសជាតិ​បានទទួល​សន្តិភាព​ពេញលេញ​តាំងពី​ឆ្នាំ​១៩៩៨ មក ប្រជាពលរដ្ឋ​ខ្មែរ​បានទទួល​ផ្លែផ្កា​ពី​សន្តិភាព​នោះ​យ៉ាងច្រើន​។ គ្រប់គ្នា​អាចធ្វើ​ដំណើរ​ទៅណា​មក​ណា និង​ពេលណា​ក៏បាន​ដោយ​គ្មាន​ការព្រួយបារម្ភ​ពី​សង្គ្រាម​ដូច​កាលពីមុន​ទៀតឡើយ​។ សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស គឺជា​វត្ថុបំណង​ដ៏​ពិសិដ្ឋ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​គ្នា​៕ ល​