សម្តេច​តេ​ជោ​សំណេះសំណាល​ជាមួយ​អត្ត​ព​លិ​ក​ជនពិការ​និង ប្រគល់​ប្រាក់រង្វាន់​ជ័យលាភី​

964
ចែករម្លែក

(​ភ្នំពេញ​)៖​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជាមួយ​អត្ត​ព​លិ​ក​ជនពិការ គ្រូបង្វឹក គ្រូ​ជំនួយ និង​ប្រតិភូ ត្រៀម​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៩​នៅ​ប្រទេស​ម៉ាឡេស៊ី​និង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ជ័យ​លា​ភី​តាម​អនុក្រឹត្យ​ជូន​កីឡាករ គ្រូបង្វឹក និង​គ្រូ​ជំនួយ ដែល​ទទួលបាន​មេដាយ​ក្នុងការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​យុវជន​ជនពិការ​រដូវក្តៅ នៅ​សាធារណៈរដ្ឋ​កូរ៉េ នៅ​វី​មាន​សន្តិភាព ។​

​សូមបញ្ជាក់ថា នា​ថ្មីៗ​នេះ​កីឡាករ​ជនពិការ​កម្ពុជា​ចំនួន​៣​រូប បាន​ទៅ​ចូលរួម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​យុវជន​អាស៊ី​នៅ​ប្រទេស​កូរ៉េ​។ ក្នុងនោះ​មាន​២​នាក់ ទទួលបាន​មេដាយមាស​និង​សំរិទ្ធ​។

​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ជំរុញ​លើកកម្ពស់​លើ​ជនពិការ​និង​វិស័យ​កីឡា​ឱ្យមាន​ការរីក​​ចំរើន​ជា​បន្តបន្ទាប់​។​

​លោក យី វាសនា អគ្គលេខា​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ជ​កម្ពុជា បាន​ឲ្យ​ដឹងថា​៖ ចាប់តាំងពី​ការបង្កើត​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន សហព័ន្ធ​នេះ​រៀបចំ​ការប្រកួត បាន​៨​លើក​រួចមកហើយ​ដែល​កម្ពុជា​មិនដែល​ខកខាន​ក្នុងការ​ចូលរួម នោះ​គឺ​៖

– ឆ្នាំ ២០០១ អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​
– ឆ្នាំ ២០០៣ អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​
– ឆ្នាំ ២០០៥ អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៣ នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន​
– ឆ្នាំ ២០០៨ អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៤ នៅ​ទីក្រុង​ណា​កន​រ៉ា​ចក្រ​ស៊ី​មា ប្រទេស​ថៃ​
– ឆ្នាំ ២០០៩ អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​
– ឆ្នាំ ២០១១ អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៦ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​
– ឆ្នាំ ២០១៤ អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៧ នៅ​ទីក្រុង​ណៃ​ពី​ទ័​រ ប្រទេស​ភូមា​។​
– និង​ឆ្នាំ​២០១៥ អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៨ នៅ​ប្រទេស​សិង្ហបូរី​។​

​ជា​លទ្ធផល​សរុបមក​ទល់​បច្ចុប្បន្ន ទាំង​៣​កម្រិត​ខ្នាត​អន្តរជាតិ អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​បានទទួល​មេដាយ សរុប​ចំនួន ១៣៣​គ្រឿង ក្នុងនោះ​រួមមាន​៖

-​មេដាយមាស ២២​គ្រឿង​
-​មេដាយប្រាក់ ៥៧​គ្រឿង​
-​មេដាយ​សំរឹទ្ធ ៥៤​គ្រឿង​