សម្តេច​តេ​ជោ​ហ៊ុនសែន​កំពុង​ជួប​សំណេះសំណាល​ជាមួយ​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​២៩​រូប

1051
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ​បានអនុញ្ញាត​ឲ្យ​គណៈ ប្រតិភូ​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​ចំនួន ២៩ រូប​បាន​ចូលជួប​សម្តែង​ការគួរសម​និង​ទទួល​ដំបូន្មាន​ពីមុន​ពេលចេញ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​នាវា​យុវ ជន​អាស៊ី​អ​គ្នេ​យ៍​និង​ប្រទេស​ជប៉ុន​លើក​ទី​៤៥ នាពេល​ខាងមុខនេះ​។​

​កម្មវិធី​នាវា​យុវជន​អាស៊ី​អ​គ្នេ​យ៍​និង​ជប៉ុន​លើក​ទី​៤៥ ឆ្នាំ​២០១៨​នេះ នឹង​ប្រព្រឹត្តិ​ទៅក្នុង​រយៈពេល​៥២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ខែតុលា ដល់ ថ្ងៃទី​១២ ខែ ធ្នូ ឆ្នាំ​២០១៨​។​

​យុវជន​កម្ពុជា​ចំនួន ២៩ រូប​នឹងចូលរួម​ជាមួយ​ប្រតិភូ​យុវ ជន​អាស៊ាន និង​ជប៉ុន សរុបគ្នា​ទាំងអស់​ចំនួន ៣៣០ រូប នៅលើ​នាវា NIPPON MARU ធ្វើដំណើរ​ចេញពី​ប្រទេស​ជប៉ុន​ទៅកាន់​ប្រទេសមួយ​ចំនួន​ក្នុង​អាស៊ាន​រួមមាន​ ប្រ៊ុយណេ ថៃ ហ្វីលីពីន និង​វៀតណាម​ជាដើម​។​

​សូមបញ្ជាក់ថា​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​-​ជប៉ុន​បង្កើតឡើង​ដោយ​ប្រទេស​ជប៉ុន​គឺ​នៅ​ឆ្នាំ​១៩៧៤ ។ ចំណែក​សមាគម​នាវា​យុ​វជន​អាស៊ី​អា​គ្នេយ៍​កម្ពុជា​បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៤ ដែល​រហូតមក​ដល់ពេលនេះ​មាន​យុវជន​កម្ពុជា​ចំនួន ៥៦០ នាក់ ហើយ​បាន​ចូលរួម​ជាមួយ​កម្មវិធី​នាវា យុវជន​អាស៊ី អាគ្នេយ៍​-​ជប៉ុន​នេះ​៕