សម្តេច​តេ​ជោ​ហ៊ុនសែន​ចង់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​ដៃ​គួ​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​ក្នុ្ង​ង​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២២

408
ចែករម្លែក
  • 20
    Shares

ដោយ​៖​តារា​រិ​ទ្ធ​(​កំពង់ស្ពឺ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ពី​ចក្ខុវិស័យ​របស់​សម្តេច​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ ២០២២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដោយ​សម្តេចបាន​បង្ហាញថា​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នឹង​ប្រារព្ធ​នៅ​ទីក្រុង​សៀមរាប​និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​ដៃគូ​ធ្វើឡើង​នៅ​ក្រុងព្រះសីហនុ ។ សម្តេច​បានលើកឡើង​បែបនេះ​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី ២២ ខែ មីនា នេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖«​ឥឡូវ​ខ្ញុំ​កំពុងតែ​ស្នើ​ឲ្យ​ក្រុមហ៊ុន​មួយ​របស់​អ្នកវិនិយោគ​ចិន​កសាង​មជ្ឈមណ្ឌល សន្និសីទ​អន្តរជាតិ​ដ៏​ធំ​មួយ នៅ​ក្រុងព្រះសីហនុ​…​ព្រោះ​ខ្ញុំ​ចង់​ប្រជុំ​អាស៊ាន​និង​ដៃគូ​ពាក់ព័ន្ធ​នៅ​ក្រុងព្រះសីហនុ​នៅ​ចុងឆ្នាំ​២០២២​ចឹ​ង​ទេ​យើង អាចធ្វើ​ទាន់​» ។

​សម្តេច​បន្តថា​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង​អាច​នឹងធ្វើ​ទាន់​នៅ​ចុងឆ្នាំ ២០២១​ដោយ​ក្រុមហ៊ុន​វ៉ាំ​ង​ស៊ី​របស់​បារាំង​បាន​អះអាងថា​ធ្វើ​ទាន់ ដែល​អាច​ឲ្យ​យន្តហោះ​ប្រភេទ​ធំៗ​មកពី​ឆ្ងាយ​អាច​ចុះចត​បាន រាប់ទាំង​យន្ដហោះ​របស់​ប្រធានាធិបតី​អាមេរិក​ក៏​អាច មក​ចុះចត​បានដែរ ។​ក៏ប៉ុន្តែ ក្រុងព្រះសីហនុ​មិនទាន់មាន​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ទេ អញ្ចឹងទេ​ត្រូវ​សហការ​ជាមួយ​ក្រសួងការបរទេស​ដើម្បី​រៀបចំ​មជ្ឈមណ្ឌល​នេះ​។

​សម្តេច​បាន​បន្ត​ខ្ញុំ​ចង់​ប្រជុំ​អាស៊ាន​និង​អាស៊ាន​នៅ​សៀមរាប​នៅក្នុង​ខែមេសា​ឆ្នាំ​២០២២​ហើយ​នៅពេលដែល​ប្រជុំ​អាស៊ាន​និង​ដៃគូ​ពាក់ព័ន្ធ​គឺ​ធ្វើ​នៅ​ក្រុងព្រះសីហនុ។ដើម្បី​ឲ្យ​សៀម រាប​ទទួលបាន​មួយផ្នែក និង កំពង់សោម​ទទួលបាន​មួយផ្នែក ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហើប​ផងដែរ​ថា​នាពេលខាងមុខ​នៅ​ភ្នំពេញ​និង​ខេត្តសៀមរាប​នឹងត្រូវ​សា​ង​សង់​ព្រលានយន្ដហោះ​ថ្មី ព្រោះថា តម្រូវការ​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ខណៈដែល​ពី​ដើម​អត់​មាន​នរណា​មាន​លុយ​ជិះ​យន្ដហោះ​នោះទេ​ប៉ុន្ដែ​ឥឡូវនេះភ្នំពេញ​-​សៀមរាបមនុស្ស​ពេញៗ​។​ចក្ខុវិស័យ​របស់​សម្តេច​គឺ​ចង់​ឲ្យ​មាន​ព្រលានយន្ត ហោះ​អន្តរជាតិ​មួយទៀត​នៅ​ភូមិភាគ​ឦសាន​ប្រទេស​គឺ​វា​អាច​ស្ថិតនៅចន្លោះ​ខេត្តមណ្ឌល គិរី​និង​រតនគិរី ដើម្បី​ឲ្យ​តំបន់​នោះ​ខ្លាច​ជា​ពោល​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​នៅ​ទិសឦសាន​របស់​ប្រទេស​ដែល​ក្នុងនោះ ដែល​វា​ជា​តំបន់ កសិឧស្សាហកម្ម ក​សិ​ទេសចរណ៍ និង​ផ្នែក​ដទៃទៀត​ដែល​កំពុងអភិវឌ្ឍន៍​នៅ​ទីនោះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា​ធ្វើ​បែ​នេះ​គឺ​ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​ពី​ប្រទេ ស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​នៅពេលនេះ​ឲ្យ​ក្លាយទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​សម្រេច​ចក្ខុវិស័យ​នូវ​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕

​កម្ពុជា​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ២ ដង​រួចមកហើយ​នៅ​រាជធានី​ភ្នំពេញ​គឺ​នៅ​ឆ្នាំ​២០០២ និង ឆ្នាំ​២០១២៕