សម្តេច​តេ​ជោ​ហ៊ុនសែន​ចែក​ក្រដាសប្រាក់​១៥.០០០​រៀល​ទើប​បោះពុម្ព​ថ្មី​ដល់​សិស្ស​ជាប់​និទ្ទេស​A ម្នាក់​៣០.០០០​រៀល​ទុកជា​អនុស្សា​វី​យ៍​

215
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩​បាន​ចែក​ក្រដាស​ប្រាក់រៀល​បោះពុម្ព​ថ្មី​ដល់​សិស្ស​ជាប់​និទ្ទេស A ក្នុង​ម្នាក់ៗ បាន​ពីរ​សន្លឹក​ស្មើនឹង​ចំនួន​៣០.០០០​រៀល​ដើម្បី​រក្សា​ទុកជា​អនុស្សា​វី​យ៍​អបអរ​ខួប​ឡើង​រាជសម្បត្តិ​នៃ​ព្រះមហាក្សត្រ គំរប់ ១៥ ឆ្នាំ ។

​នៅថ្ងៃនេះ​រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​ឱ្យប្រើ​ប្រើប្រាស់​ក្រដាស​ប្រាក់រៀល​ថ្មី​ប្រភេទ​១៥.០០០​រៀល ដែលជា​ការបោះពុម្ព​ដើម្បី​អបអរសាទរ​ខួប​១៥​ឆ្នាំ​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះ​ហា​ក្សត្រ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ថ្ងៃទី​២៩​តុលា​ឆ្នាំ​២០០៤​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៩ ។​

​សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​ចែក​ប្រាក់រៀល​ថ្មី​នេះ​ក្នុង​ពិធី​អញ្ជើញ​ជួប​សំណេះ​សំ​ណា ល​ជាមួយ​សិស្សានុសិស្ស ដែល​ទទួលបាន​និ​ន្ទេ​ស​A​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​ចំនួន​៤៤៣​នាក់​។​នៅ​វិមាន​សន្តិភាព​ដោយមាន​ការចូលរួម​ពី​អាណាព្យាបាល​សិស្ស​ន​និង​លោកគ្រូ​១៨៨​នាក់​មកពី​១៨៨​សាលា​។​នៅក្នុង​ពិធី​នេះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បរិច្ចាគ​ថវិកា​ចំនួន​៥​លាន​រៀល​ចូលរួម​បុណ្យសព​ឪពុក​សិស្ស​និ​ន្ទេ​ស​A​ម្នាក់​ដែល​ឪពុក​ទើប​ស្លាប់​កាលពី​៣​ថ្ងៃ​កន្លងមកនេះ​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏​ចែក​កាក់​អនុស្សាវរីយ៍​ដែលជា​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​ដល់​សិស្ស​និ​ន្ទេ​ស​A​ដែលមាន​ព្រះ​ឆាយា​សម្តេចព្រះ​បរម​រតន​កោដ្ឋ​និង​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហា​ន​ក្ស​ត្រី និង ព្រះ​ឆាយ​ព្រះមហាក្សត្រ​ផងដែរ​។ ប្រាក់​ស្លឹង​មួយ សៀវភៅ​ក្រម​ង៉ុ​យ និង បណ្ឌិត អ៊ូ ចុង ១ ក្បាល iPad ម្នា​ក់មួយ និង ថវិកា​ម្នាក់ ២ លាន​រៀល ។ ចំណែក​លោកគ្រូ អ្នកគ្រូ ចូលរួម ១៨៨ នាក់ មកពី​១៨៨​សាលា​ទទួលបាន​ទឹកប្រាក់​១​លាន​រៀល​និង​សៀវភៅ​ក្រម​ង៉ុ​យ​និង​បណ្ឌិត​អ៊ូ​ចុង​ម្នា​ក់មួយ​ក្បាល និង សាលា ១៨៨ ទទួលបាន​មួយ​សាលា ៣ លាន​រៀល ។​

​សូមជម្រាបថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំនេះ​មាន​បេក្ខជន​ទូទាំងប្រទេស​ចំនួន​៧៩.០៥២​នាក់​ស្មើនឹង​៦៨,៦២​ភាគរយ​បាន​ប្រឡង​ជាប់​។​ក្នុងនោះ​មាន​សិស្សានុសិស្ស​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់​, និទ្ទេស B ចំនួន ២.៤៣០​នាក់​, និទ្ទេស C ចំនួន ៥.៨៤៧​នាក់​, និទ្ទេស D ចំនួន ១៤.១០០​នាក់ និង​និទ្ទេស E ចំនួន​៥៦.២៣២​នាក់​៕S/​