ក្រសួងការបរទេស​ប្រកាស​លទ្ធផល​នៃ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅ​វៀតណាម​ដើម្បី​​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី​២៧​

550
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងការបរទេសបានប្រកាសលទ្ធផល​នៃ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដើម្បី​អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី​២៧​នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៨​។​

​តប​តាម​ការអញ្ជើញ​របស់លោក​ង្វៀន​សួន​ហ្វ៊ុ​ក​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម «​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី​២៧» ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ក្រោម​មូលបទ «​អាស៊ាន ៤.០: សហគ្រិនភាព និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤» ។​

​វេទិកា​នេះ ចូលរួម​ដោយ​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន ម​ន្រី្ត​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​ពី​បណ្តា ប្រទេស​ក្នុង​តំបន់ ព្រមទាំង​អ្នកចូលរួម​ប្រមាណ​ជាង ១.០០០​នាក់ ដែលជា​មន្ត្រី​ពី​ស្ថាប័ន​រដ្ឋាភិបាលធុរកិច្ច អង្គការ​អន្តរជាតិ និង​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​ជុំវិញ​ពិភពលោក​។ ដែល​បាន​យក​ឱកាស​នេះ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​វិធីសាស្ត្រ​តម្រង់ទិស​ដំណើរការ​បច្ចុប្បន្ន​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​និង​ការជំរុញ​ថាមភាព​សហគ្រិន សំដៅ​បម្រើការ​អភិវឌ្ឍ​ដោយ​រលូន នៅក្នុង​យុគសម័យ​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​។​

​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំពេញអង្គ​ស្តីពី «​អាទិភាព​អាស៊ាន​ក្នុ្ង​ង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤» សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រី្ត បាន​លើក​មតិ​ថា អាស៊ាន​អាច​ចាប់យក​នូវ​ការអភិវឌ្ឍ​ជា​វិជ្ជមាន និង​កាត់បន្ថយ​នូវ​កង្វល់​នានា​។​
ជា​ផលវិបាក​នៃ​ការរីកចម្រើន​បច្ចេកវិទ្យា​បច្ចុប្បន្ន​តាមរយៈ​វិធានការ​មួយចំនួន​ដូចខាងក្រោមៈ​បង្កើត​នូវ​ចក្ខុវិស័យ​អាស៊ាន​សម្រាប់​ឧស្សាហកម្ម​ជំនា​ន់ទី​៤ (ASEAN Vision for Industry 4.0) ប្រកបដោយ​បរិ​យា​ប័ន្ន និង​គ្រប់​ជ្រុងជ្រោយ​ដោយ​ផ្អែកលើ​គំនិត​ផ្តួចផ្ដើម​ដែលមាន​ស្រាប់ របស់​អាស៊ាន ។​

•​រៀបចំ​កម្មវិធី​រួម​សម្រាប់​កសាង​ធនធានមនុស្ស​ដើម្បី​ដោះស្រាយ​បញ្ហា​បាត់បង់​ការងារ​និង​វិសមភាព​សេដ្ឋកិច្ច និង​សង្គម​។ •​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ទ្រទ្រង់​ការស្រាវជ្រាវ និង​នវានុវត្តន៍​ក្នុង​តំបន់ ដើម្បី​ពង្រឹងសមត្ថភាព​សហគ្រិន​ក្នុងការ​រៀបចំ​គំរូ​ធុរកិច្ច​ថ្មីៗ​បង្កើត​ការងារ​ថ្មី​និង​តម្រង់ទិស​សេដ្ឋកិច្ច​នាពេល​អនាគត​។​
•​បន្ត​កែលម្អ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​រឹង​និង​ទន់​ក្នុង​តំបន់​និង​អន្តរ​តំបន់​ដើម្បី​ជា​មូលដ្ឋានគ្រឹះ​រឹងមាំ​សម្រាប់​ប្រជាជាតិ​ឤ​ស៊ាន ទាញយក​ផលប្រយោជន៍​ពី​បរិបទ​នៃ​កំណើន​ថ្មី​ក្នុង​ពិភពលោក ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចូលរួម​ផងដែរ​ក្នុង​កម្មវិធី​ពិសារ​អាហារ​ថ្ងៃត្រង់​រៀបចំ​ដោយ លោក​សាស្ត្រាចារ្យ ក្លូ​ស ស្វ​ប់ ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ចពិភពលោក​។​​ក្នុងឱកាស​នោះ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សំខាន់ៗ​មួយចំនួន​មានឱកាស​ជួប​ប្រាស្រ័យ​សន្ទនា​ជាមួយ​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​និង​ចែករំលែក​នូវ​គំនិត​សំខាន់ៗ​របស់​ពួកគេ​លើ​ប្រធានបទ​«​អាស៊ាន​ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤» ។

បន្ទាប់មក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី «​ទស្សនវិស័យ​ថ្មី​សម្រាប់​តំបន់​មេគង្គ​»​ដែល​ផ្តោតលើ​ប្រធានបទ​មួយចំនួន​ដែលជា​ផលប្រយោជន៍​រួម​ដូចជា​ការវិវត្ត​ថ្មីៗ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​មេគង្គ​ទិដ្ឋភាព​ដោយឡែក​ពីគ្នា​នៃ​ប្រទេស​នីមួយៗ ។​

​រួមចំណែក​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​ទម្រង់​ថ្មីៗ​នៃ​សមាហរណកម្ម​ដែល​ក្នុងនោះ​ការតភ្ជាប់​ឌីជីថល​ត្រូវ​បានផ្តល់​សារៈសំខាន់​ជាង​ការតភ្ជាប់​រូបវ័ន្ត​អាទិភាព​សម្រាប់​ការវិនិយោគ​នាពេល​អនាគត​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​ឆ្លងកាត់​ព្រំដែន​និង​លទ្ធផល​ដែល​រំពឹងថា​នឹង​បានទទួល​ពី​ការប្រែប្រួល​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​។​ល​។​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចែករំលែក​ទស្សន​សំខាន់ៗ​ស្តីពី​សមិទ្ធិផល​និង​ការ​ប្រឈម​នានា​សម្រាប់​តំបន់​មេគង្គ ដោយបាន​លើកឡើង​នូវ​ភាពជាក់ស្តែង​សំខាន់ៗ ដែល​យើង​បាន​ចូលដល់បដិវត្តន៍​ឧ​ស្សហកម្ម​ជំនា​ន់ទី​៤​ហើយ​។​យើង​កំពុងតែ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​ជាក់ស្តែង​មួយចំនួន​។​ដោយ​មិន​គិតដល់​និន្នាការ​ថ្មី​នេះ​ទស្សនៈវិស័យ​និង​ការប្រាស្រ័យ​ទាក់ទង​រវាង​កម្ពុជា​និង​ប្រទេសជិតខាង​ក្នុង​តំបន់​មេគង្គ​ព្រមទាំង​ជាមួយ​ប្រទេស​នៅក្រៅ​តំបន់​គឺ​មិនមាន​អ្វី​ប្រែប្រួល​ទេ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ជាពិសេស​អំពី​សារៈសំខាន់​ជា​អាទិភាព​នៃ​ការតភ្ជាប់ ទាំង​ការតភ្ជាប់​រូបវន្ត​និង​ឌីជីថល​ដើម្បី​ប្រទេស​ទាំងអស់​អាចធ្វើ​ការរួម​គ្នា​ទៅតាម​មធ្យោបាយ​ជាក់ស្តែង​។​

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​បន្ថែម​អំពី​ទំនាក់ទំនង​រវាង​សេដ្ឋកិច្ច​និង​ចីរភាព​បរិស្ថាន​និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ហើយ​និង​ការជំរុញ​ការសម្រួល​ពាណិជ្ជកម្ម​និង​ការធ្វើសមាហរណកម្ម​នី​តិ​វិធី​ច្បាប់​តំបន់​។​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​វេទិកា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រី្ត បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក​ង្វៀន សួន​ហ្វ៊ុ​កនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាម​លោក​ថោង​លូន ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋ​ម​ន្រី្ត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​លោក​រ៉ានី​ល វី​ក​ក្រេ​ម​មេ​ស៊ី​ង​ហេ នាយករដ្ឋមន្ត្រី​ស្រីលង្កា និង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ដោយ​លោក តា​រ៉ូ កូ​ណូ រដ្ឋ​ម​ន្រី្ត​ការបរទេស​ជប៉ុន​៕S/​សរន

សម្តេច​តេ​ជោ​ហ៊ុនសែន​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី​២៧

រូបថត
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម (ផេកសម្តេចតេជោ)

#