សម្តេច​តេ​ជោ​ហ៊ុនសែន​ជំរុញ​ឲ្យ​កម្ពុជា​-​ប៉ា​គី​ស្ថាន​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ថែមទៀត​ខណៈពេល​បច្ចុប្បន្ន​នៅមាន​ចំនួន​តិចតួច​នៅឡើយ​

106
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ ជា​នៅ​ព្រឹក​ថ្ងៃទី ២០ ខែវិច្ឆិកា នេះ​បានទទួល​ជួបពិភាក្សា​ការងារជាមួយ​លោក កា​ស៊ីម ខាន់​ស៊ូ​រី (Qasim Khan Suri) អនុប្រធាន​សភាជាតិ​សាធារណៈរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន​នៅ​វិមាន​សន្តិភាព ។​

​លោកកៅ គឹមហួន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួបនោះ ​ថា​៖​លោក​អនុប្រធាន​សភាជាតិ​ប៉ា​គី​ស្ថាន​បាន​លើកឡើងថា​ប្រទេសទាំងពីរ​ពិតជា​មាន​កិច្ចសហប្រតិបត្តិការ​យូរលង់​មកហើយ​ដែល​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត​។​ក្រៅពីនេះ​ក៏​ចង់​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្របខណ្ឌ​តំបន់​ពិសេស​ក្នុង​ក្របខណ្ឌ​អាស៊ាន​ផងដែរ​។

​លោក​អនុប្រធាន​សភាជាតិ​ប៉ា​គី​ស្ថាន​បាន​អបអរសាទរ​ចំពោះ​សម​ទិ្ធ​ផល​អភិវឌ្ឍន៍​និង​កំណើនសេដ្ឋកិច្ចនិង​ការរីកចំរើន​ដ៏​ធំធេង​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ ​។ លោក​បញ្ជាក់ថា​លោក​ចង់ឃើញ​មានការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​គ្នា​នៅក្នុង​ក្របខណ្ឌ​សភា​និង​សភា​និង​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ទៅវិញទៅមក​ផងដែរ​។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោហ៊ុនសែនបានលើកឡើង​ថា​ប៉ា​គី​ស្ថាន​បានទទួល​ឯករាជ្យ​ កម្ពុជា​តាំងពី​ឆ្នាំ​១៩៥២ពោលគឺ​មុន​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ទៅទៀត ។ សម្តេច​តេ​ជោ​ចង់​ឲ្យ​ភាគី​ទាំងពីរ​ស្វែងរក​មធ្យោបាយ​ក្នុងការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ពិសេស​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យសេដ្ឋកិច្ច​និង​វិនិយោគ​ជាដើម​។

​សម្តេច​បញ្ជាក់ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​យើង​ទាង​ពី​នៅមាន​ចំនួន​តិចតួច​នៅ ឡើយ​ក្នុងន័យនេះ​សម្តេច​ចង់​ឲ្យ​ភាគី​ទាំងពីរ​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​មានការ​កើនឡើង​ថែមទៀត។ពាក់ព័ន្ធ​ទៅនឹង​វិស័យ​វប្បធម៌​និង​វិស័យ​អប់រំ​វិញ​សម្តេច​តេ​ជោហ៊ុនសែនបាន​អរគុណ​ចំពោះ​ប៉ា​គី​ស្ថាន​ដែល​បានផ្តល់អាហារូបករណ៍​ដល់​និស្សិត​និង​មន្ត្រី​កម្ពុជា​ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល​នៅ​ប៉ា​គី​ស្ថាន។ពាក់ព័ន្ធ​ទៅនឹង​វិស័យ​នយោបាយ​សម្តេច​តេ​ជោ​បញ្ជាក់ថាកន្លងមកនេះ​កម្ពុជា​បាន​គាំទ្រ​ប៉ា​គី​ស្ថាន​ក្នុងការ​ក្លាយជា​ប្រទេស​ដៃគូ​សន្ ទនា​តាម​វិស័យ​របស់​អាស៊ាន​និង​ចង់​ក្លាយជា​ដៃគូ​ពេញលេញ​របស់​អាស៊ាន​នៅពេលខាងមុខនេះ​។

​ក្នុងជំនួប​នេះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​កំពូល​ប៉ា​គី​ស្ថាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ហើយ​សម្តេច​ក៏​នឹង​រក​ពេលវេលា​សមស្រប ណាមួយ​ដើម្បី​ទស្សនកិច្ច​នៅ​ប៉ា​គី​ស្ថាន​វិញ​ផងដែរ​៕