សម្តេច​តេ​ជោ​ហ៊ុនសែន​នឹង​អញ្ជើញ​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ​នៅ​ល្ងាច​ថ្ងៃនេះ​

516
ចែករម្លែក

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​អញ្ជើញ​និវត្តន៍​មកដល់​មាតុភូមិ​វិញ​នៅ​ល្ងាច​ថ្ងៃទី​១ខែធ្នូ នេះ​បន្ទាប់ពី​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការនិងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី ប៉ាស៊ីហ្វិកនៅ​ប្រទេស​នេ​ប៉ាល់​ពីថ្ងៃ​ទី២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១​ខែធ្នូ។តាម​គ្រោង​ប្រមុខ​រាជរដ្ឋាភិបាល​ត្រូវ​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ​នៅ​ថ្ងៃទី២ ខែធ្នូ ប៉ុន្តែ​កម្មវិធី​ត្រូវបាន​ផ្លាស់ប្តូរ ។ នេះ​បើ​យោងតាម​ការ​ផ្តល់ព័ត៌មាន​ដោយ​អ្នក រាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចេញពី​កម្ពុជានា​ព្រឹក​ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​នេ​ប៉ាល់ចាប់ពី​ថ្ងៃ ទី២៩-៣០ខែវិច្ឆិកាឆ្នាំ​២០១៨ និងអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិកឆ្នាំ​២០១៨នៅ​ទីក្រុង Katmandu ប្រទេស​នេ​ប៉ាល់​ពីថ្ងៃ​ទី​៣០ខែវិច្ឆិកា​ដល់​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់លោក ខាត់​ហ្គា ប្រាសាត សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ ។

​នៅ​ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវការ​សម្តេច​តេ​ជោហ៊ុន សែន បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​លោកស្រី ប៊ីធ​យ៉ា ដេ​វី បាន​ដាវី ប្រ​ធានា​ធិ​ប តី​នេ​ប៉ាល់,​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ខាត់​ហ្គា ប្រាសាត សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់និងអនុញ្ញាតិ​ឲ្យ​រដ្ឋមន្ត្រីការបរទេសនេ​ប៉ាល់​ចូលជួប​សំដែង​ការគួរសម ។

​នៅក្នុង​ឱកាស​ស្នាក់នៅ​ប្រទេស​នេ​ប៉ាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទស្សនា​ទីប្រជុំជន​បុរាណ ប៉ា​តាន់ ឌួ​បា ដែលជា​រមណី យ​ដ្ឋា​ន​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ផងដែរ​។​

​ដោយឡែក​ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៨ នៅ​នេ​ប៉ាល់​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ស្របតាម​មូលបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​២០១៨-​នេ​ប៉ាល់​«​ការដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​នៃ​យុគសម័យ​រប ស់​យើងៈ​ការពឹង​អាស្រ័យ​គ្នា វិបុលភាព​ទៅវិញទៅមក​និង​តម្លៃ​ជាស​កល​» ៕

#