សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត​នឹង​អញ្ជើញ​ជា​អធិបតី​បើក​ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៥​នៅ​ខេត្តកំពង់ឆ្នាំង​ល្ងាច​នេះ​

223
ចែករម្លែក
  • 8
    Shares

ដោយ៖តារារិទ្ធ(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពី​ធី បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ល្ងាច​ថ្ងៃទី ១៦ ខែ​មិនា​នេះ​នៅ​ខេត្តកំពង់ឆ្នាំង ។​

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបុណ្យទន្លេលើកទី៤ នៅខេត្តកណ្តាល ។ (រូបថតឯកសារ)

​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​បានចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​ចាប់ពី​ថ្ងៃទី​១៥​ខែមីនា​នេះ​រហូតដល់​ថ្ងៃទី​១៧​ខែមីនា​ក្នុង​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង ។ ពិធីបុណ្យ​ទន្លេ​នៅ​ឆ្នាំ ២០១៩​នេះ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។
​ក្រសួងទេសចរណ៍​រំពឹងថា​នឹងមាន​ពលរដ្ឋ​រហូតដល់ ៥០ ម៉ឺន​នាក់ នឹងចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ​រយៈពេល​៣​ថ្ងៃនេះ​ដោយមាន​កម្មវិធី​កម្សាន្ត សិល្បៈ​និង​កីឡា​ប្រពៃណីជាតិ​ជាច្រើន ,​ការតាំង​បង្ហាញ​ផលិតផល​និង​ទំនិញ​ផ្សេងៗ ដែលមាន​សក្កា​នុព​ល​ក្នុងស្រុក ការប្រគំ​តន្ត្រី របាំ បង្ហា ញ​ម៉ូត​បែប​បុរាណ សម័យ និង ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ចូលរួម​លេង​ដោយ​សេរី​។​ជាមួយគ្នា​នោះ​ក៏មាន​ការ បង្ហាញ​កីឡា​ប្រមាណ​ជាង ១០ ប្រភេទ​រួមទាំង​កីឡា​ប្រពៃណី​របស់​ខេត្តកំពង់ឆ្នាំង​គឺ​ចំបាប់​បូរាណ ។​ក្រៅពីនេះ​មានការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ ការប្រកួត​ទាញព្រ័ត្រ ការប្រកួត​បាល់ទះ ការប្រកួត​កីឡា​វាយ​សី ការរត់​កម្សាន្ត​ចម្ងាយ ៣​គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ និង​ជិះ​កង់​។ ​ ​ ​ ​ ​ ​ ​ ​ ​
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន រំពឹងថា​ការរៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​នេះ​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​ទីក្រុងកំពង់ឆ្នាំង​បំផុស​ចលនា​ទាំង ឡាយ ​ដែល​អាចឈាន​ទៅដល់​ការដណ្ដើម​ជ័យលាភី «​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​» លើក​ទី​២ និង ជួយ កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​បន្ថែមទៀត ។

​បរមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានចាត់ទុក​សក្តានុពល​ទេសចរណ៍​តាម​ដង​ទន្លេ​កំពុង​រួមចំណែក ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព និង ភាព​ទាក់ទាញ​ខ្ពស់​និង​ចូលរួមចំណែក​សម្រេច​ចក្ខុវិស័យ​អាស៊ាន​ជា គោលដៅ​ទេសចរណ៍​លំដាប់ថ្នាក់​ពិភពលោក​និង​ប្រកបដោយ​ភាពកក់ក្តៅ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​កត់សំគាល់​បែបនេះ​នៅក្នុង​សារលិខិត​ចូលរួម​អបអរសាទរ​បុណ្យ​ទន្លេ​លើក​ទី​៥​ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត កំពង់ឆ្នាំង​ចាប់ពី​ថ្ងៃទី​១៥​ខែមីនា​នេះ​រហូតដល់​ថ្ងៃទី​១៧​ខែមីនា​ក្រោម​ប្រធានបទ «​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​ថា​៖ពិធីបុណ្យ​ទន្លេ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​ដែល​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ។ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​នយោបាយ​របស់​រាជរដ្ឋា ភិបាល​កម្ពុជា​ក្នុង​ការយក ចិត្ត​ទុកដាក់​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ​ប្រកបដោយ​និរន្តរភាព​និង​ការទទួលខុសត្រូវ​ជាពិសេស​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ការការពារ និង អភិរក្ស​ធនធានធម្មជាតិ​ដោយ​ឈរលើ​ការប្ដេជ្ញាចិត្ត​រួមមួយ​ច្បាស់លាស់​ក្នុងការ​រក្សា​តុល្ យភាព​រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិ ស្ថាន​និង​វប្បធម៌​ប្រជាពលរដ្ឋ​មូលដ្ឋាន ដូចដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ប្រធានបទ​នៃ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នេះ​គឺ​«​ទន្លេ​ផ្សារភ្ជាប់​សន្តិ ភាព ប្រជាជន និង ទេសចរណ៍​» ។

​ទន្ទឹមនឹងនេះ​ព្រឹត្តិការណ៍​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​និង​ការបង្កើត​និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ប្រកបដោយ​ការច្នៃប្រឌិត​ខ្ពស់​ជាពិសេស​ទេសចរ​តាម​នាវាសហគមន៍​ទេសចរណ៍​តាម​ដង​ទន្លេព្រមទាំង​រួមចំណែក​ជំរុញ​ការតភ្ជាប់​ចំណងមិត្តភាព​សាមគ្គី​ភាព​រវាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាននិងបាន​ពង្រឹង​ភាពជា​ដៃគូ​ក្នុង​ក្របខណ្ឌ​តំបន់​នានា​ដូចជា​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ ,​មេគង្គ​-​ជប៉ុន ,​មេគង្គ​-​គង្គា និង មេគង្គ -​ឡាន​ឆាង​ជាដើម​។​

​សម្តេច​តេ​ជោ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការ​ប្រារព្ធ​បុណ្យ​ទន្លេ​នឹង​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយទៀត​ក្នុងការ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ដែលជា​កត្តា​ចូលរួម​ចំ ណែ​ក​ក្នុងការ​ផ្ដល់​ចំណូល ការបង្កើត​ការងារ និង ការចូលរួម​កាត់បន្ថយ​ភាព ក្រីក្រ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ពិសេស​ចូលរួមចំណែក​ធ្វើឱ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្សរ​បស់​អង្គការ​សហ​ប្រជា ជាតិ​និង របស់​កម្ពុជា​ព្រមទាំង​បង្កើន​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ​សាមគ្គីភាព​និង​មិត្តភាព​ផងដែរ ។​

​ទីក្រុង​កំពង់ឆ្នាំង​មាន​រចនាសម្ព័ន្ធ​ល្អ​មាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទង​នឹង​សម័យ​អាណានិគម​បារាំង ។ដូច្នេះ​ក្រសួងទេសចរណ៍​បានសំណូមពរ​ឲ្យ​អាជ្ញាធរខេត្ត​ត្រូវតែ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បង្កើន​សេវាកម្ម​ទេសចរណ៍ប្រកបដោយ «​សេវា​១ ស្តង់ដា​១»​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ភ្ញៀវទេសចរ​ព្រមទាំង​ជម្រុញ​ឲ្យ​គិតគូរ​បន្ថែម​លើ​ការរៀបចំ​ឲ្យ​មាន​ផ្សារ​រាត្រី​មណ្ឌល​ព័​ត៌ មាន​ទេសចរណ៍​ចំណតទូក​ទេសចរណ៍​ជាដើម ៕