សម្តេច​តេ​ជោ​ហ៊ុនសែន​និង​លោកតា​រ៉ូ កូ​ណូ ជួបពិភាក្សា​អំពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​ ​ ​ ​

361

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឳ​កាស​ស្នាក់នៅ​និង​ចូលរួម​វេទិការ សេដ្ឋ កិច្ច​ពិភពលោក​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នៅ​ល្ចា​ច​ថ្ងៃទី​១២ ខែកញ្ញា​នេះ បានអនុញ្ញាត​ឲ្យ លោក តា​រ៉ូ កូ​ណូ​រដ្ឋមន្ត្រី ការបរទេស​ជប៉ុន​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ ។

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោក រដ្ឋមន្រ្តីការបរទេសជប៉ុន តារ៉ូ កូណូ នាល្ងាចថ្ងៃទៅ ១២ ខែ កញ្ញា នៅទីក្តុងហាណូយ ៕

​នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ លើ របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន​នៅ​ដើមខែ​តុលា​ខាងមុខ​។ នេះ​បើ​យោងតាម​ការ​ផ្តល់ព័ត៌មាន​ដោយ​អ្នករាយការណ៍​ពិសេស ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​លោក តា​រ៉ូ កូ​ណូ បាន​ថ្លែង​នូវ​ការអបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ បាន​ប្រព្រឹត្តទៅ ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង លទ្ធផល​អាច​ទទួលយក​បាន​ដែល​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​កាលពី​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨​កន្លងទៅ​ថ្មីៗ​នេះ ។ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​លទ្ធផល​ភ្លូកទឹកភ្លូកដី​ហើយ​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​កាលពី​ថ្ងៃទី​៦​កញ្ញា​កន្លងទៅ​ថ្មីៗ​នេះ ។

​នៅ​ចំពោះមុខ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ លោក​បានធ្វើ​ការតាមដាន​ដោយ​ការយកចិត្តទុកដាក់​យ៉ាង ខ្លាំង​ពី​សភាពការណ៍​ក្នុងប្រទេស​កម្ពុជា​ក្រោយពី​ដំណើការ​បោះឆ្នោត​និង​ការរៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា រាជរដ្ឋាភិបាល​ថ្មី​របស់ ប្រទេស​កម្ពុជា ។

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​រៀបរាប់​ពី​ការរៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា រាជរដ្ឋាភិបាល​ថ្មី​។ សម្តេច តេ​ជោ​បន្តថា​មកដល់ពេលនេះ​ស្ថានភាព​ក្នុង​ប្រ ទេស​កម្ពុ​ជាមាន​ភាពល្អ​ប្រសើរ​ជាង​ពេលណាៗ​ទាំងអស់ ពោលគឺ​ស្ថេរភាព​នយោបាយ ស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច មិនតែប៉ុណ្ណោះ​ក្រោម​គំនិត​ផ្តួចផ្តើម​ដោយផ្ទាល់​ពីស​ម្តេច កម្ពុជា​បាន​បង្កើតឡើង​នូវ​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង ផ្តល់យោបល់​ដែលមាន​ការចូលរួម​ពី​គណបក្សនយោបាយ​ដែល​បាន​ចូលរួម​បោះឆ្នោត​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ដើម្បី​លើក​បញ្ហា​មួយចំនួន ដែល​ទាក់ទិន​ទៅនឹង​ដំណើរការ​របស់​រាជរ​ដ្ឋា​ភិ​បាល ។

​ក្នុងជំនួប​ពិភាក្សា​ការងារ​នោះដែរ​សម្តេច​តេ​ជោ​និង​លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ​និង​របៀប​វា​រះ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន ដែល​គ្រោង​ធ្វើឡើង​នៅ​ខែតុលា នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តាមរយះ​លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន សូម​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​លោក ស៊ិន​ហ្សូ អា​បេ ដែល​បាន គោរព​អញ្ជើញសម្តេច​បំពេញ​ទស្សនកិច្ច និង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុននៅ ពេល​ខាងមុខ​ពិសេស​អញ្ជើញ​ទៅ​ចូលរួម ទស្សនកិច្ច​នៅ​ទីក្រុង យូ​កូ​ហា​ម៉ា ដែលជា​មូលដ្ឋាន​នៃ​ការបោះឆ្នោត​របស់លោករ​ដ្ឋ​មន្ត្រី​ការបរទេស​ជ​ប៉ុន ៕