សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រាប់​ទៅ​ពួក​ប្រឆាំង​ថា​គ្រាន់តែ​សមាជិគ​ណ​បក្ស​ប្រជាជន​វា​ច្រើនជាង​ពាក់ កណ្តាល​នៃ​អ្នក​ត្រូវ​ទៅ​បោះឆ្នោត​

1013
ចែករម្លែក

​ដោយ : តារារិទ្ធិ / កំពង់ស្ពឺ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ញើរ​សារ​ទៅកាន់​ក្រុម ប្រឆាំង​ឲ្យ​ភ្លឺភ្នែក​ថា​៖ គ្រាន់តែ​អ្នកគាំទ្រ​គណបក្ស​ប្រជាជនមាន​ជាង ៥ លាន​នាក់​រួចស្រេច​ទៅហើយ​ក្នុងចំណោម​ប្រជាជន ៨ លាន​នាក់​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ។ ដូច្នេះ​យុទ្ធសាស្ត្រ “​ដេក​ផ្ទះ ឈ្នះ​ដោយ​ខ្លួនឯង​” របស់​ពួក​ប្រឆាំង​និង​ត្រូវ​បរាជ័យ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជិត ២ ម៉ឺន​នាក់​នៅ​តំបន់​ច្បារមន ក្នុង​ខេត្តកំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃទី ២៣ ខែ ឧសភា​នេះ ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា ​៖ “…​ខ្ញុំ​មិន​ជឿ​អ្នក​ដែល​អំពាវនាវ​ឲ្យ​ប្រជាជន​ធ្វើ ព​ហី​ការមិន​ទៅ​បោះឆ្នោត វា​នឹង​ក្លាយទៅជា​ចំនួន​ភាគច្រើន​នោះទេ​ព្រោះនេះ​ជាការ​ប្រើ​សិទ្ធិ ហើយ​បើ​និយាយ​អំពី​អ្នកគាំទ្រ​ដែលជា​សមាជិក សមា​ជីកា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជាង ៥ លាន​នាក់​រួចស្រេច​ទៅហើយ​ក្នុងចំណោម​ប្រជាជន​ជាង ៨ លាន​នាក់​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ដូច្នេះ​អ្នក​កំ​ភ្លេច…”​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ​៖ “…​ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​អ្នក​ភ្លឺភ្នែក​ថា​គ្រាន់តែ​សមាជិក សមា​ជីកា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជាង ៥ លាន​នាក់​ក្នុងចំណោម​អ្នកបោះឆ្នោត​ជាង ៨ លាន​នាក់…ដូច្នេះ​អ្នក​មិនអាច​ទៅរួច​ទេ​នៅក្នុង​ការចាត់​ថា​ជា​ការធ្វើប្រជាមតិ​តាមរយៈ​អ្នក​ទៅ​បោះឆ្នោត​បាន​ប៉ុន្មាន​នោះ…អ្នក​ច្បាស់​ជា​ទទួល​បរាជ័យ​ទៅលើ​បញ្ហា​នេះ…ហើយ​ខ្ញុំ​ជឿ​ទាំងស្រុង​ទៅលើ​បញ្ហា​នេះ ព្រោះ​គ្រាន់តែ​សមាជិក​គណបក្ស​ប្រជាជនមាន​ច្រើនជាង​ពាក់កណ្តាល​នៃ​អ្នក​ត្រូវ​ទៅ​បោះឆ្នោត…ដូច្នេះ​វា​មិនអាច​ទៅរួច​ទេ​សុំ​កុំ​ភ័ន្តច្រឡំ អ្នក​និង​កសាង​កំហុស​មួយទៀត អ្នក​និង​ចាញ់​នៅក្នុង​សមរភូមិ​ប្រជាមតិ​មួយ​នេះ ប្រសិន​អ្នក​ចាត់ទុក​ការបោះឆ្នោត​ជា​ការធ្វើប្រជាមតិ​នោះ…”។​

ជាមួយនេះ​សម្តេច​ក៏បាន​ប្រាប់​ពួក​ប្រឆាំង​ទៀតថា រឿង​នៅ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា វា​ជា​រឿង​មួយ​ជ្សេ​ង​ទៀត ដែរ​ពួក​ប្រឆាំង​មិនត្រូវ​ធ្វើកា​ប្រៀបធៀប​ជាមួយ​កម្ពុជា​នោះទេ តែ​នៅ​កម្ពុជា​អ្នកឯង​ត្រូវ​ដឹងថា​វា​ជា​រឿង​មួយ​ជ្សេ​ង​ទៀត ។ នៅ​កម្ពុជា​គ្រាន់តែ​សមាជិក​គណបក្ស​ប្រជាជន​ទាំងអស់​ទៅ​បោះឆ្នោត​គឺ​វា​គ្រប់គ្រាន់​និង​លើសលប់​ជា​ភាគរយ​បាត់ទៅហើយ​អ្នក​ត្រូវ​ចាំ​លើ​រឿងនេះ​ឲ្យ​ច្បាស់ ។​

ការបោះឆ្នោត​នៅ វេ​ណេ​ស៊ុយ​អេ​ឡា មាន​ប្រជាជន​ទៅ​បោះឆ្នោត​មាន​ប្រហែល ៤៦,១​ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រជាជនមាន​សិទ្ធ​បោះឆ្នោត​សរុប​ជាង ២០ លាន​នាក់​។ ភាគរយ​នៃ​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ទៅ​បោះឆ្នោត​នេះ​វា​បង្ហាញ​ឲ្យ​ឃើញថា​ប្រជាជន​មិន​ចាប់អារម្មណ៍​នឹង​ការបោះឆ្នោត​ឡើ យ​។ ព្រោះ​នៅ​កម្ពុ​ជាមាន​ប្រជាជន​ច្រើន​បាន​ទៅ​បោះឆ្នោត​ដោយ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​និង ភាគច្រើន ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ៕​B

#