សម្តេច​តេ​ជោ​ហ៊ុនសែន​ប្តេជ្ញា​យក​ដើមទ្រូង​ការពារ​ប្រជាពលរដ្ឋ​និង​ប្រទេស​មិន​ឲ្យ​អ្នកណា​មក​បៀតបៀន​បានឡើយ​

555
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​
​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង ជា​ប្រមុខ​គណបក្ស​ប្រជា ជន​កម្ពុជា​បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ​ឲ្យ​ត្រៀមខ្លួន​ទៅ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី ២៩ ខែ កក្កដា ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​សង្កត់ធ្ងន់​ផងដែរ​ថា​ការចូលរួម​បញ្ចេញ​សំឡេង​តាម ការបោះឆ្នោត​គឺ​បង្ហាញ​អំពី​ការ យកចិត្តទុកដាក់ ក្នុងការ​ប្រើប្រាស់​សិទ្ធិសេរីភាព​ដើម្បី​ជ្រើសតាំង​មន្ដ្រី​តំណាងរាស្ដ្រ​តាមបែប​លទ្ធិប្រជាធិបតេយ្យ ។ បោះឆ្នោតអោយ គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​ការសម្រេច​ជោគវាសនា​ប្រទេសជាតិ​យើង​ទាំងមូល​។​សម្តេច​បាន​ប្តេជ្ញា​យក​ដើមទ្រូង​ការពារ​ប្រជាពលរដ្ឋ​និង​ប្រទេស​កម្ពុជា​មិនអោយ​មាន​អ្វី​មក​បៀតបៀន​បានឡើយ ។

​ ​សារ​នយោបាយ​ខ្លី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឡើង​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​ដែលមាន​ខ្លឹម សារ​ថា​៖ «​ខ្ញុំ​សូម​ផ្ញើ​សេចក្តី​នឹករ​ឮ​ក​ជូន​ដល់​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស នៅសល់តែ​១៦ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ការបោះឆ្នោត​នឹង​មកដល់​! សូម​បងប្អូន​ជន រួម​ជាតិ​ត្រៀមខ្លួន​ទៅ​បោះឆ្នោតអោយ​បាន​គ្រប់ៗ​គ្នា រួមទាំង​កូនក្មួយ​យុវជន​នៅ​ទូទាំងប្រទេស ។ ការចូលរួម​បញ្ចេញ​សម្លេង​តាម រយៈ​ការបោះឆ្នោត គឺ​បង្ហាញ​អំពី​ការ យកចិត្តទុកដាក់​ក្នុងការ​ប្រើប្រាស់​សិទ្ឋិ​សេរីភាព​ដើម្បី​ជ្រើសតាំង​មន្ត្រី​តំណាង រាស្ត្រ​ដែល​បងប្អូន​ពេញចិត្ត​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​ដោយ​សេរី និង​ដោយ​គ្មាន​ការ បង្ខិតបង្ខំ​អ្វី​ឡើយ​។ ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​បងប្អូន​ក្នុងការ​បោះឆ្នោតអោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​គឺជា​ការសម្រេច​ជោគ វាសនា​ប្រទេសជាតិ​យើង​ទាំងមូល ។ ខ្ញុំ​ប្តេជ្ញា​យក​ដើមទ្រូង​ការពារ​ប្រជាពលរដ្ឋ​និង​ប្រទេស​កម្ពុជា​មិនអោយ​មាន​អ្វី​មក​បៀតបៀន​បានឡើយ ។ សូម​បងប្អូន​បោះឆ្នោតអោយ “​គណបក្ស​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី ២០ នៅ​ថ្ងៃទី ២៩ កក្កដា ២០១៨​ខាងមុខនេះ​ទាំងអស់គ្នា​!(​សូម​ជូន​រូបថត​១​សន្លឹក​ថត​ក្នុង​រង្វង់​ឆ្នាំ ២០០៥ ក្នុងពេល​ចុះ​ជួប​សួរសុខទុក្ខ​លោកគ្រូ​អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស ហើយក៏​សុំ​សាក​កាមេរ៉ា​ក្មួយៗ ពេលនោះ​ស្កូវ​ក៏​ច្រើន​)»​។​
​ ​
​ ​សូម​រំលឹកថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​មាន​គណបក្ស​ន​យោ បាយ​ចំនួន​២០ ដែល​នឹងចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ដ៏​ធំ​មួយ​នេះ​៕​ BR