សម្តេច​តេ​ជោ​ហ៊ុនសែន​បន្ត​អំពាវនាវ​និង​លើកទឹកចិត្ត​ចំពោះ​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​

413
ចែករម្លែក
  • 23
    Shares

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២២​ខែកុម្ភៈ​នេះ​បានប្រកាស​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​​វិ​និយោគិនបរទេស​មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​ខណៈដែល​រាជរដ្ឋាភិបាល​បានរៀបចំ​ការសម្រួល​ពាណិជ្ជកម្ម​និង​ពង្រឹង​ភាព​ប្រកួតប្រជែង​ជូន​វិនិយោគិន​ដើម្បី​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន។នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេចនៅ​ថ្ងៃទី ២២ ខែ កុម្ភៈ​នេះ ។​

​សម្តេច​តេ​ជោហ៊ុន សែនបានលើកឡើង​ថា​ថ្មី​ថា​ដើម្បី​សម្រួល​ដល់​ការវិនិយោគ​របស់​វិនិយោ គិន​និង​ពាណិជ្ជករ​សម្តេច​បានចេញ​អនុក្រឹត្យ​ថ្មី​មួយ​បញ្ចប់តួនាទី​និង​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទាំងអស់​និង​ផ្តល់​ភារកិច្ច​ឲ្យ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ជា​ស្ថាប័ន​តែមួយគត់​មាន​សមត្ថកិច្ច​ក្នុងការ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​នៅ​ច្រកទ្វារ​អន្តរជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន​បានសរសេរថា​៖«​ខ្ញុំ​សូម​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។​កាលពីពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បានធ្វើការ​កែ សម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​ដើម្បី​សម្រួល​ពាណិជ្ជកម្ម​និង​ពង្រឹង​ភាព​ប្រកួតប្រជែង​ដើម្បីវិនិយោគ​គិ​ននិង​ពាណិជ្ជករ​ទទួលបាន​ផលប្រយោជ ន៍​កាន់តែ​ច្រើនឡើង​ដែលមាន​ខ្លឹមសារ​ថា៖​មាត្រា​១.-​ត្រូវបាន​បញ្ចប់​តួនាទី​និង​ភារកិច្ច​ត្រួតពិនិត្យទំនិញ​នាំចេញ​-​នាំចូល​របស់​អគ្គនាយក​ដ្ឋា​ន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ​អាហរ័ណនិង​បង្ក្រាប​ការ​ក្លែងបន្លំ​(​កាំកុងត្រូល​)​នៃ​ក្រសួងពាណិជ្ជកម្ម​ពីច្រកទ្វារ​អន្តរជា តិ​ច្រកទ្វារព្រំដែន​អន្តរជាតិ ច្រកទ្វារព្រំដែន​ទ្វេភាគី ច្រកទ្វា​តំបន់​ព្រំដែន ច្រកទ្វារ​កំពង់ ផែ​សមុទ្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទីកន្លែង​សន្និធិ​គយបណ្ដោះអាសន្ន​និង​ទីកន្លែង​ត្រួតពិនិ ត្យ​ទំនិញ​នាំចេញ​-​នាំចូល​ផ្សេងទៀត​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ មាត្រា​២.- អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គឺជា​ស្ថាប័នតែមួយ គត់មាន​សមត្ថកិច្ច​ក្នុងការ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​នៅ​ច្រកទ្វារ​អន្តរជាតិ​ច្រកទ្វារព្រំដែន​អន្តរជាតិ ច្រកទ្វារព្រំដែន​ទ្វេភាគី ច្រក​តំបន់​ព្រំដែន​និង​ច្រកទ្វារ​កំពង់ផែ​សមុទ្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទីកន្លែង​សន្ធិ​ធិ​គយ​បណ្ដោះអាសន្ន​និង​ទីកន្លែង ត្រួតពិនិ ត្យ​ទំនិញ​នាំចេញ​នាំចូល​ផ្សេងទៀត​។ សូម​ជូនពរ​បងប្អូន​ជួបតែ​សេចក្តីសុខ​និង​សំណាងល្អ​គ្រប់ៗ​គ្នាៗ​»​។​

​សូមជម្រាបថា​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅ​ថ្ងៃទី​២០​ខែកុម្ភៈឆ្នាំ​២០១៩ក្នុង​ពិធី​សំណេះសំណា ល​ជាមួយ​កម្មករកម្មការិនី​រោងចក្រ​នៅក្នុង​ស្រុក​អង្គស្នួលខេត្តកណ្តាល​បានប្រកាស​ស្វាគ មន៍​គ្រប់​វិនិយោគិន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​សូម​អញ្ជើញ​ចូលមក​រកស៊ី​វិនិយោគ​នៅ​កម្ពុជា​ក្រោម​ដំបូល​សន្តិភាព​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយ​មិនមាន​ការរើស អើង​នោះឡើយ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​ច្បាប់​វិនិយោគ​កម្ពុជា​បា ន​លើក​ទឹកចិត្ត​ដល់​អ្នក​វិនិយោគិន​ក្រៅប្រទេស​ទាំងអស់​គឺមាន​សិទ្ធិ​វិនិយោគ​ដោយ​ប្រើ​ភាគហ៊ុន​១០០%​ ដោយ​មិនចាំបាច់​មាន​ដៃគូ​ក្នុងស្រុក​ឬ​ភាគហ៊ុន​ក្នុងស្រុក​ចូល រួម​នោះឡើយ​។ ជា​នេះ​ទៀត​កម្ពុជា​ក៏​មិនបាន​កំណត់​ប្រាក់ចំណេញ​ពី​ការវិនិយោគ​យកចេញ​ទៅ​ក្រៅប្រទេស​នោះទេ​ផ្ទុយ​មកវិញ​កម្ពុជា​គាំទ្រ​លើកទឹកចិត្តដល់​វិនិយោគិន​ទាំងអស់​សូម​បន្ត​វិនិយោគ​បន្ថែមទៀត​គឺ​កាន់តែ​ល្អប្រសើរ។នេះ​ជា​ចំណុច​ពិសេស​នៃ​គោលនយោបាយ​បើកចំហរ​របស់​រាជរ​ដ្ឋា​ភិ​បាលកម្ពុជា។ លើសពីនេះ​ទៀត​គោលនយោបាយ​សេដ្ឋកិច្ចកម្ពុជា​នាពេលនេះ​គឺជា​គោលនយោបាយ​សេដ្ឋកិច្ច ហ៊ុន សែន ណូ​មិច ប្រៀ​បាន​ដូចជា​«​គោ​លន យោ​បាយ​ផ្កាយព្រឹក​» ដែល​មិនមាន​ពេល​អស្ត​ង្គ​គ​ត​នោះឡើយ​៕BR

#