សម្តេច​តេ​ជោ​ហ៊ុនសែន​បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ជាង ១,៥ ម៉ឺន​នាក់​នៅ​ព្រឹកស្អែក​

1502
ចែករម្លែក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបជាមួយកម្មករនិយោជិត នាពេលកន្លងមក (រូបឯកសារ)

​ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្ត​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត ប្រមា ណ ១៥.៧៦៣​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​៥ នៅ​ភូមិ​ជ្រៃ​កោង ផ្លូវ​វេ​ង​ស្រេង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​មក​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និង ន​យោ​ជិត ៣៤ លើក​រួចមកហើយ ។ ជំនួប​ទាំង ៣៤ លើក​នេះ​មាន​កម្មករ កម្មការិនី និយោជិត​សរុប​ជាង ៤២ ម៉ឺន​នាក់​ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ​។

​តាមរយៈ​កម្មវិធី​សំណេះសំណាល​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​នូវ​សេចក្តីសម្រេច​ជាគោលការណ៍​ជា​បន្តបន្ទាប់​សម្រាប់​ពង្រឹង​សន្តិភាព ស្ថិរភាព ការរក្សា​និង​បង្កើត​ការងារ​ជូន​កម្មករ​និ​យោ ជិត ការសម្រួល​ដល់​ការវិនិយោគ ការលើកកម្ពស់​ជីវភាព និង​អត្ថប្រយោជន៍​របស់​កម្ម​ករ និយោជិត និង​និយោជក និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រកឃើញ​បញ្ហា​ប្រឈម​ជាច្រើន​របស់​កម្មករ កម្មការិនី ក្នុង​ការងារ​របស់​ពួកគេ ហើយក៏​បានផ្តល់​ដំណោះស្រាយ​ជា​បន្តបន្ទាប់ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់​នូវ​កញ្ចប់​អត្ថប្រយោជន៍​ជាច្រើន​ដល់​បងប្អូន​កម្មករ កម្មការិនី ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព ការរក្សា និង​បង្កើត​ការងារ​ជូន​កម្មករ និយោជិត ការសម្រួល​ដល់​ការវិនិយោគ ការលើកកម្ពស់​ជីវភាព​របស់​កម្មករ និយោជិត និង​និយោជក​៕L