សម្តេច​តេ​ជោ​ហ៊ុនសែន​រំលឹក​អតីតកាល​ឈឺចាប់​កាលពី​៤២​ឆ្នាំមុន ពេល​កូន​ស្លាប់​សូម្បីតែ​សុំ​យកស​ពកូន​ទៅ​កប់​ក៏​គ្មាន​សិទ្ធិ​ដែរ​

518
ចែករម្លែក

​ភ្នំពេញ ៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រំលឹក​ពី​ការឈឺចាប់​ហួស​ថ្លែង​រយៈពេល​៤២ ឆ្នាំ​ដែល​មិន អាច​យកស​ពកូន​ទៅ​បញ្ចុះ​ក្រោម​របប​ឃោ​ឃៅ ប៉ុល ពត ។ សម្តេច​តេ​ជោ​បាន​រៀបរាប់​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​ថា «​កូនប្រុស ដ៏​កំសត់​របស់​ពុក​នៅថ្ងៃនេះ គឺ​ដល់​ខួប​៤២​ឆ្នាំ​នៃ​ការស្លាប់​យ៉ាង​វេទនា​របស់​កូន​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល ពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៨ ) ។​

​សម្តេច​តេ​ជោ​បន្តថា​៖ «​ពុក​និង​ម៉ែកូន​មិនដែល​ភ្លេច​ទេ​នូវ​សោកនាដកម្ម​ដែល​បាន​កើតឡើង​ចំពោះ​រូប​កូន​ព្រមទាំង​ពុក​និង​ម៉ែ​នោះទេ ។ ការរៀបចំ​ឡើង​នូវ​ផ្នូរ របស់​កូន​និង​ចម្រៀង “​អនិច្ចារ​កូន​កំសត់​ប្រវត្តិ​ម្ដាយ​កម្ម​” “​ទំនួ ញ​កំសត់​ប្រវត្តិ​វិទ្យាល័យ​” និង “​ព្រលឹង​កំសត់​” ដែល​ពុក​ម៉ែ​បាន​ធ្វើឡើង​ក្នុង​បំណង​រំលឹក​ដល់ វិញ្ញាណ​ក្ខ​ន្ឋ​កូន​និង​ការឈឺចាប់​នាពេលនោះ ។ ពុក​នៅ​ចាំបាន​យ៉ាងច្បាស់​ថា​ក្រោយ​ម៉ោង ៦​ព្រឹក ថ្ងៃទី​១០ ខែ​វិ​ច្ចកា ឆ្នាំ​១៩៧៦​ក្រោយពេល​កូន​ប្រសូត្រ​ចាក ផ្ទៃ​ម្តាយ កូន​គ្រូពេទ្យ​បានធ្វើឱ្យ​កូន​របូត​ធ្លាក់​ពី​ដៃ​ត្រូវ​នឹង​ជ្រុង​គ្រែ​ធ្វើឱ្យ​កូន​បាក់​ឆ្អឹងខ្នង​ធ្លាក់​ដល់​ដី​គាប់​ជួន​ពុក​បានធ្វើ​ដំណើរ​ពី​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង​ទៅដល់​មន្ទីរ ពេទ្យ​តំបន់​ដែល​តាំងនៅ​អតីត​អនុវិទ្យា ល័យ​ស្រុក​មេមត់ ។ ម្តាយកូន​ឆ្លងទន្លេ​ម្នាក់ឯង​ដោយ​មិនមាន​ពុក​នៅ​មើលថែ​ទេ ។ ពុក​មិនបាន​បំពេញការងារ​ជា​ប្តី​ជា ឪពុក​ទេ​ព្រោះ​ពេលនោះ​មិនថាតែ​ពុក​នោះទេ​គឺ​ប្រជាជន​ទូទាំងប្រទេស​មាន​សិទ្ធិ​តិចជាង​សត្វ​ឆ្កែ​ឬ​ឆ្មា​ទៅ ទៀត​។ ឆ្កែ​ឆ្មា​វា​មាន​សិទ្ធិ​ការពារ​កូន​វា​ច្រើនជាង​មនុស្ស តែ​ដូច​ទេវតា​បាន​ជួយ​រៀបចំ​ឱ្យ​ពុក​បានធ្វើ​ដំណើរ​ជាមួយ​មេបញ្ជាការ​ទៅកាន់​ស្រុក​ត្បូងឃ្មុំ​នាពេលនោះ​ដែល​ពុក​មានឱកាស​ចូល​មើល​ម្តាយកូន​នៅ​មន្ទីរពេទ្យ​ប្រចាំ ស្រុក​មេមត់ » ។​

​សម្តេច​តេ​ជោ​បាន​គូស​បញ្ហា​ក់ទៀត​ថា​៖ «​ភាព​តក់ស្លុត​បានកើត​ឡើង​ចំពោះ​រូប​ពុក នៅពេលដែល​ពុក​ឈាន​ជើង​ចូលដល់​មន្ទីរពេទ្យ ហើយ​ត្រូវ​អ្នក​ជម្ងឺ​ដែល សម្រាក​ជាមួយ​ម្តាយកូន​ស្រែក​ប្រាប់ថា​” រ៉ានី​ឆ្លងទន្លេ ហើយ​កូន​ស្លាប់​ហើយ​”។ ពុក​ប្រឹង​រត់ទៅរក​កូន​ឃើញ​ឈាម​កូន​កំពុង​ហូរ​ចេញ​តាម​មាត់​ពុក​ប្រឹង​ស្រែក ឱ្យគេ​ជួយ​ដើម្បី​សង្គ្រោះ​ជីវិត ​កូនក្នុងពេលដែល​ម្តាយកូន​សន្លប់​មិនទាន់​ដឹងខ្លួន​និង​មិនទាន់​ដឹងថា​កូន​ស្លាប់​នៅឡើយ​អាស្រ័យ​ដោយនៅ​បន្ទប់ ​នៅ​ផ្សេងគ្នា​» ។​

​ម្តេច​សង្កត់ធ្ងន់ថា​៖ «​ពុក​អត់​ធ្វើ​អ្វី​បានទេ​កូន​ពុក​បាន​សុំ​មេបញ្ជាការ​ឃោរឃៅ​ដើម្បី​យកស​ពកូន​ទៅ​កប់​នឹង​នៅ​មើលថែទាំ​ម្តាយកូន​ក្រោយ​ឆ្លងទន្លេ។មិន​ត្រឹម តែ​មិន​បានទទួល​ការអនុញ្ញាត​ប៉ុណ្ណោះ​ទេ​តែ​ពុក​ត្រូវ​រង​នូវ​ការប្រមា ថ​យ៉ាងធ្ងន់ធ្ងរ​ទៀតផង​“ កម្មសិទ្ធិ​មនោសញ្ចេតនា​ក្រាស់​” “​មិត្តឯង​មិនមែន​គ្រូពេទ្យ​ទេ​” “ ​បើមិត្តឯង​នៅក៏​អា​កូន​នេះ​មិន​រស់​ឡើងវិញ​ដែរ​” “​មាន​ពេទ្យ​យក​ខ្មោច​កូន​នេះ​ទៅ​កប់​ហើយ​មិនបាច់​កប់​ខ្លួនឯង​ទេ​” “​ការងារ​អង្ គការ​សំខាន់​ជាង​ការងារ​បុគ្គល​” ។​ល​។​

​សម្តេច​បាន​បន្ថែមថា​ឈឺចាប់​ណាស់​កូន​តែ​ពុក​ត្រូវ​ទ្រាំ​អត់ធ្មត់​ព្រោះ​ការងារ​ដែល​ពុក​ត្រូវធ្វើ គឺ​រំដោះប្រជាជន​កម្ពុ ជា​ទូទាំងប្រទេស​ចេញពី​របប​ឃោរឃៅ​នេះ ។ ពុក​ពុំមាន​អ្វី​ផ្តល់ឱ្យ​កូន​ក្រៅតែពី​ក្រ​ម៉ា​១​ដែល​ដោះ​ចេញពី​ក​ពុក​ដើម្បី​រុំ​ខ្មោច​កូន​នោះទេ។ពុក​ខំប្រឹង​ទៅរក​ម្តាយកូន​ដែល​ទើប​ដឹងខ្លួន​បន្ទាប់ពី​សន្លប់​ហើយ​ប្រាប់ គាត់​ថា​កូន​ស្លាប់​ហើយ នឹង​ដាក់ឈ្មោះ​កូន​ថា​“​កំសត់​”​។​ឈ្មោះ​នេះ​នៅជាប់​ជានិច្ច​ក្នុង​វិញ្ញាណ​ពុក​ហើយ​កូន​កំសត់​នេះ​ហាក់​តាម​ថែរក្សា​ពុក​ម៉ែ​គ្រប់ពេលវេលា ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា​៖« ពួកគេ​បង្ខំ​ឱ្យ​ពុក​ចាក​ចេញពី​ម្តាយកូន​និង​ខ្មោច​កូន​ទាំង​ការឈឺចាប់​ជាមួយ​ទឹកភ្នែក​រាប់ម៉ឺន​ដំណក់ ។ ៣​ថ្ងៃ​ក្រោយមក​ទើប​ពុក​បានការ​អនុញ្ញាត​ទៅ​ជួប​ម្តាយកូន​សារជាថ្មី​ដែល​កំពុងមាន​ជម្ងឺ​ជា​ទម្ងន់​ដែល​ខ្មែរ​យើង​និយម​ហៅថា ”​សល់​សុក​”​។ ពុក​ត្រូវយក​ម្តាយ កូន​ចេញពី​ពេទ្យ​ដើម្បីឱ្យ​ឆ្មប​បូរាណ​ខ្មែរ​កាយ​ទម្លាក់​សុក​ចេញ​ទើប​សង្គ្រោះ​ជីវិត​ម្ដាយកូន​បាន ។ ពុក​សុំទោស​កូន ដែល​ពុក​មិនដឹងថា​សាក សព​កូន​គេ​យកទៅ កប់ ឬ​បោះចោល​នៅទីណា ព្រោះ​ការងារ​បន្ទាន់​របស់​ពុ​ក គឺ​ត្រូវយក​ម្តាយកូន​ចេញពី​មន្ទីរពេទ្ យ​ទៅ​ព្យាបាល​តាមបែប​បូរាណ​វិញ​។​ពុក​ពុំមាន​ពេល​ស្វែងរក​សាកសព​កូន​នៅពេល​នោះទេ​សង្ឃឹមថា​កូន​យោគយល់ ហើយ​មក​នៅ​ផ្នូរ​ដែល​ពុក​ម៉ែ​បាន​សាងសង់​សំរាប់​កូន​តាំងពី​ទសវត្ស​ឆ្នាំ ១៩៨០​មក​។រៀងរាល់​ពេលដែលពុក​នឹក​ដល់​ រឿង​ដ៏​ឈឺចាប់​នេះ​ទឹកភ្នែក​ពុក​តែងតែ​ហូរ​ចេញមក​នេះ​ជា​ទឹកភ្នែក​នឹក​ដល់​កូន​កំសត់​ជា​ទឹកភ្នែក​នឹក​ដល់​ការឈឺចាប់​លើសពី​ការអត់ធ្មត់​បាន​របស់​មនុស្ស ជា​ទឹកភ្នែក​នឹក​ដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ដែល​ត្រូវ​ពួក​ប៉ុលពត សម្លាប់ និង​ធ្វើបាប​ដូច​ក្រុមគ្រួសារ​យើង​ដែរ​» ។​

​សម្តេច​តេ​ជោ​បន្តទៀតថា​៖«​កន្លងមក​ប្អូនប្រុស​ប្អូនស្រី​និង​ក្មួយៗ​របស់​កូន​បាន​ទៅដល់​ផ្នូរ​កូន​ហើយ​ពុក​ម៉ែ​ក៏បាន​រៀបចំ​បង្សុកូល​ឱ្យ​កូន​ផងដែរ​។​កូន​កំសត់​សូមព្រលឹង​កូន​បន្ត​តាម​ថែរក្សា​ពុក​ម៉ែ​ប្អូនៗ​និង​ក្មួយៗ​របស់​កូន​តទៅ ទៀត ​។​ ពុក​នៅតែ​សូម​ការយោគយល់​ពី​កូន​ដែល​មិនបាន​យកស​ពកូន​ទៅ​បញ្ចុះ​ដោយ​ខ្លួនឯង ។​ពុក​ត្រូវ​អត់ធ្មត់​និង​ធ្វើតាម​បញ្ជារ​របស់​ពួក​ឃាដករ​តែ​ការអត់ធ្មត់​នោះ​ហើយ​ដែល​រក្សា​ជីវិត​ពុក​និង​ម៉ែកូន​ព្រមទាំង​ផ្តល់ឱកាស​ឱ្យ​ពុក​រួមចំណែក​ដឹកនាំ​ចលនា តស៊ូ​រំដោះជាតិ​និង​ប្រជាជន​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​កសាង​ប្រទេស​បាន​រីកចម្រើន​រហូត​សព្វថ្ងៃ​»​។​

​សម្តេច​បន្ថែមទៀតថា​«​ថ្ងៃនេះ​គឺជា​ថ្ងៃ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥​ពុក​គួរតែ​សប្បាយ​ប៉ុន្តែ​ការឈឺចាប់​បន្ត​យាយី​អារម្មណ៍​របស់​ពុក​ជានិច្ច​។​មានតែ​ពេល​ពុក​ស្លាប់​ប៉ុណ្ណោះ​ទើប​អាច​បញ្ចប់​ការឈឺចាប់​នេះ​បាន »​។​
​ ​
​ថ្ងៃទី ១០ ខែ វិច្ឆិកា​នេះ វា​នឹង​ត្រូវជា​ខួប​លើក​ទី ៤២ នៃ​ការស្លាប់​កូន​របស់​ប្រុស​ច្បង​របស់​ស្តេច ហ៊ុន សែន ។ ជា​ទម្លាប់​ថ្ងៃ ១០ វិច្ឆិកា សម្តេច​តេ​ជោ​ហ៊ុន សែន អត់​ធ្វើ​អី​ទេ ដោយសារ​រឿង​ឈឺចាប់​ដែល​បានកើត​កាលពី ៤២ ឆ្នាំមុន​នៅពេលដែល​កូន​ស្លាប់​ហើយ​គ្មាន​សិទ្ធិ​យកស​ពកូន​ទៅ​កប់​ខ្លួនឯង​។​រឿងនេះ​វា​ជា​រឿង សោកសៅ​មួយ ។ រឿងនេះ​មិនមែន​គ្រាន់តែ​រូប​សម្តេច​ម្នាក់​ទេ​ក៏ប៉ុន្តែ​ប្រជាជន​ទូទាំងប្រទេស​ដែល​ជួបប្រទះ​នឹង​រឿងនេះ ។ កូន​ស្លាប់​នៅ​នឹង​មុខ​សុំ​គេ​យកទៅ កប់​ក៏​មិនបាន​ផង​។ សិទ្ធិ​របស់​យើង​អន់​ជាង​ឆ្កែ​ឆ្មា​ទៅទៀត ។ ឆ្កែ ឆ្មា វា​មាន​សិទ្ធិ​ការពារ​កូន​របស់​វា​។

​សម្តេច​តេ​ជោ ហ៊ុន សែន តែ​ប្រកាន់ខ្ជាប់​ជា​រៀងរាល់ឆ្នាំ គឺ​ថ្ងៃ ១០ វិច្ឆិកា ជាការ​ស្លាប់​កូនប្រុស​ច្បង​របស់​សម្តេច ,​ថ្ងៃ ១០ មិនា ជា​ថ្ងៃ​ទទួល​មរណកាល​របស់ មាតា​របស់​សម្តេច , ថ្ងៃ ១២ កក្កដា ជា​ថ្ងៃ​ទទួល​មរណកាល​របស់​បិតា​សម្តេច និង ថ្ងៃទី​១៥ តុលា ។​បួន​ថ្ងៃនេះ​សម្តេច​អត់​ធ្វើ​អី​ទេ​ហើយក៏​មិន​ចេញ​ទៅណា​ដែរ សូម្បីតែ​ចេញទៅ​ហាត់​កីឡា​ក៏​មិន​ធ្វើ ដែរ​លើកលែងតែ​ថ្ងៃទី ១៥ តុលា​សម្តេច​ត្រូវ​ចូលទៅក្នុង​ព្រះបរមរាជវាំង​ដើម្បី​ព្រះរាជ​ពិធី​គោរព​ព្រះ​វិញ្ញា ណក្ខន្ធ​របស់​ព្រះ បរម​រតន​កោដ្ឋ ៕